លោក សុទ្ធ គឹមកុលមុនី ៖ ស្ថានភាពគ្រោះទឹកជំនន់ ប៉ះពាល់ជាង៤ម៉ឺនគ្រួសារ
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានលើកឡើងថា ស្ថានភាពគ្រោះទឹកជំនន់ទាំងទឹកភ្លៀង និងជំនន់ទន្លេមេគង្គបានប៉ះពាល់ខេត្តចំនួន១០ និងប្រជាពលរដ្ឋជាង៤ម៉ឺនគ្រួសារ ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ថា ស្ថានភាពគ្រោះទឹកជំនន់ទាំងជំនន់ទឹកភ្លៀង និងទន្លេមេគង្គ គិតចាប់ពីថ្ងៃទី៨-២៧ ខែកញ្ញា ឆ្នាំ២០២៦ ប៉ះពាល់ដល់ខេត្តចំនួន១០ គឺខេត្តបាត់ដំបង , បន្ទាយមានជ័យ , សៀមរាប , កំពង់ធំ , កំពង់ចាម , ត្បូងឃ្មុំ , ប៉ៃលិន , ពោធិ៍សាត់ , ព្រះវិហារ និងឧត្តរមានជ័យ ស្មើនឹង៥២ក្រុង-ស្រុក ។ លោកបន្តថា ចំពោះប្រជាពលរដ្ឋបានប៉ះពាល់ចំនួន ៤៤,៨៨៩ គ្រួសារ ។ ក្នុងនោះ ជម្លៀសចំនួន ៣,៦៨៥ គ្រួសារ និងស្រូវចំនួន៤៩,៩២៥ ហិកតា ។ អ្នកនាំពាក្យបន្ថែមថា សម្រាប់ការអន្តរាគមន៍ … Continue reading លោក សុទ្ធ គឹមកុលមុនី ៖ ស្ថានភាពគ្រោះទឹកជំនន់ ប៉ះពាល់ជាង៤ម៉ឺនគ្រួសារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed