មេសិទ្ធិមនុស្សកម្ពុជា ៖ ទូតថៃ ប្រចាំនៅUN ពិតជាមុខក្រាស់ គ្មានការខ្មាសអៀន
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងចំៗទៅកាន់ លោក Cherdchai Chaivaivid ឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ(UN)ថា ពិតជាមុខក្រាស់ គ្មានការអៀនខ្មាសអ្វីសោះ។ ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នេះ ក្រោយឯកអគ្គរាជទូតថៃ ប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រាប់ទៅអង្គការ សហប្រជាជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងអំឡុងពេលកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំ មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៨១ ថា ប្រជាជនកម្ពុជា នៅតែបន្តរស់នៅ ក្នុងតំបន់អតីតទីជំរក របស់ប្រទេសថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មិនបានវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញទេ ។ ប្រទេសថៃ បានចាត់ទុកវត្តមានបន្តរបស់ប្រជាជនកម្ពុជាទាំងនោះថា ជាការរំលោភចូលមកក្នុងទឹកដីរបស់ប្រទេសថៃ។ ករណីនេះ ត្រូវបានលោក កែវ រ៉េមី ប្រតិកម្មតបទៅវិញយ៉ាងចាស់ដៃថា ទូតថៃឯងពិតជាមុខក្រាស់គ្មានការអៀនខ្មាស់មែន មួលបង្កាច់ចោរក្លាយជាម្ចាស់ ម្ចាស់ក្លាយជាចោរ ។ ចំពោះការចោទប្រកាន់ទាំងបំផ្លើសនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបកស្រាយច្បាស់ៗថា យោងតាមរបាយការណ៍ របស់ឧត្តមស្នងការអង្គការ សហប្រជាជាតិ … Continue reading មេសិទ្ធិមនុស្សកម្ពុជា ៖ ទូតថៃ ប្រចាំនៅUN ពិតជាមុខក្រាស់ គ្មានការខ្មាសអៀន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed