ACU ធ្វើកោសលវិច័យទូរសព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទពួកអនឡាញហ្គេម ជាង១ពាន់គ្រឿង
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានធ្វើកោសលវិច័យទូរសព្ទ ៨៤៦ គ្រឿង កុំព្យូទ័រ៨៤គ្រឿង និងស៊ីមកាតទូរសព្ទអន្តរជាតិចំនួន ៤៦៧ ស៊ីម របស់ពួកអនឡាញហ្គេម ដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យដែលសរុបទាំងអស់ចំនួន១៣៩៧គ្រឿង-ស៊ីម។ យោងតាមសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងការធ្វើកោសលវិច័យលើទូរស័ព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទអន្តរជាតិរបស់ពួកអនឡាញហ្គេមទាំងជាង១ពាន់គ្រឿងនិងស៊ីមនេះ ACU ក៏បានស្រាវជ្រាវរកអំពីរចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារ ក្នុងសកម្មភាពអនឡាញហ្គេមរបស់ជនត្រូវចោទ២២ នាក់ , ស្រាវជ្រាវរកអត្តសញ្ញាណជនត្រូវចោទ និងទ្រព្យសម្បត្តិជនត្រូវចោទនោះ , ស្រាវជ្រាវរកអត្តសញ្ញាណ ជនរងគ្រោះជាជនជាតិអាល្លឺម៉ង់-អាម៉េរិក និងជនបរទេសផ្សេងទៀត , ស្រាវជ្រាវទំនាក់ទំនង ការផ្ទេរនិងការទទួលប្រាក់រវាងជនរងគ្រោះជាមួយជនត្រូវចោទ និងស្រាវជ្រាវ និងវិធីដាក់ប្រាក់វិនិយោគ ស្វែងរកភស្តុតាងផ្សេងទៀត។ សេចក្តីជូនដំណឹងបញ្ជាក់ថា ជាលទ្ធផលក្នុង១ខែ នៃការធ្វើកោសលវិច័យ លើទូរសព្ទ ៨៤៧ គ្រឿងគឺបានពិនិត្យរួច ៨១៧ គ្រឿង ខូចទាំងស្រុងមិនដំណើរការ២៣ គ្រឿង ខណៈក្នុងចំណោម៨៤៧គ្រឿងនេះ នគរបាលបានកោសលវិច័យរួចមាន៣ គ្រឿង។ ចំពោះកុំព្យូទ័រសរុប ៨៤ គ្រឿងបានពិនិត្យរួច។ សម្រាប់ស៊ីមទូរសព្ទ៧១០ បានពិនិត្យ និងរកឃើញថា ស៊ីមចំនួន១៦៨ មិនមានអត្តលេខសម្គាល់ … Continue reading ACU ធ្វើកោសលវិច័យទូរសព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទពួកអនឡាញហ្គេម ជាង១ពាន់គ្រឿង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed