សម្ដេចធិបតី សម្រេចឱ្យបន្ថែម ២ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករ​ និយោជិតវិស័យកាត់ដេរឡើងដល់ ២១២ដុល្លារ ក្នុង ១ខែ នៅឆ្នាំ២០២៧

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២១០ដុល្លារ សម្រា់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតវិស័យកាត់ដេរឡើងដល់ ២១២ដុល្លារ ក្នុង ១ខែ នៅឆ្នាំ២០២៧ ខាងមុខ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា «ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាព ជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា»។ យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេច បានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានឯកភាពរក្សា “ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ” ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ … Continue reading សម្ដេចធិបតី សម្រេចឱ្យបន្ថែម ២ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករ​ និយោជិតវិស័យកាត់ដេរឡើងដល់ ២១២ដុល្លារ ក្នុង ១ខែ នៅឆ្នាំ២០២៧