លោក ស៊ីន ចាន់សិរីវុត្ថា ៖ ទោះមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ក៏ព្រលានយន្តអន្តរជាតិតេជោ មិនជន់លិចដែរ

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល (SSCA) លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ទោះបីជាកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចហេតុការណ៍កើតឡើងនៅប្រទេសជិតខាងក៏ដោយ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ មិនអាចជួបបញ្ហានូវការជន់លិខនោះទេ។ ការមិនជួបនូវបញ្ហាជន់លិចនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា ព្រោះអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងកម្រិត 4Fនេះ ត្រូវបានរៀបចំសាងសង់ឡើង ស្របតាមស្តង់ដាសុវត្ថិភាព អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ជាមួយនឹងប្រព័ន្ធវិស្វកម្មការពារទឹកជំនន់ពហុស្រទាប់ ឆ្លើយតបយ៉ាងរឹងមាំចំពោះបម្រែបម្រួលអាកាសធាតុ ។ បទពិសោធន៍ នៃការកកស្ទះ ដោយសារជំនន់ទឹកភ្លៀងនៅបណ្តាអាកាសយានដ្ឋានក្នុងតំបន់ ត្រូវបានកម្ពុជាយកមកសិក្សា និងរៀបចំវិធានការការពារ មិនត្រឹមតែសម្រាប់តំបន់ស្នូល​និងសំខាន់ៗ នៃហេដ្ឋារចនាសម្ព័ន្ធ របស់អាកាសយានដ្ឋានប៉ុណ្ណោះទេ ថែមទាំងធានាបាន នូវហេដ្ឋារចនាសម្ព័ន្ធចរន្តផ្លូវតភ្ជាប់ធ្វើដំណើរខាងក្រៅ និងផ្លូវធ្វើដំណើរពាក់ព័ន្ធបម្រើប្រតិបត្តិការ ជើងហោះហើរមិនឱ្យរអាក់រអួលថែមទៀត។ លោកបន្ត បើមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ មិនអាចកើតឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់​វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ឈានមុខគេ ក្នុងការធានាបានភាពធន់ នៃដំណើរការប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជាស្រេច ដែលបានគណនាសម្រាប់វដ្ត នៃការកើតឡើងវិញដដែលៗ ពី​១០០ ទៅ ២០០ … Continue reading លោក ស៊ីន ចាន់សិរីវុត្ថា ៖ ទោះមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ក៏ព្រលានយន្តអន្តរជាតិតេជោ មិនជន់លិចដែរ