សម្តេចធិបតី ៖ ការកាត់បន្ថយការផ្សព្វផ្សាយ ពាណិជ្ជកម្មភេសជ្ជៈ និងគ្រឿងស្រវឹង មិនមែនចៃដន្យ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នា កាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម ភេសជ្ជៈ និងគ្រឿងស្រវឹងពុំមែនជារឿងចៃដន្យនោះទេ គឺចាប់តាំងពីអំឡុងឆ្នាំ២០២៤មកម្ល៉េះ ។ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីមានប្រសាសន៍ថា រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធចំនួន៣ បានបង្កើតក្រុមការងារមួយនាពេលកន្លងមក ដើម្បីរួមគ្នាជាមួយវិស័យឯកជន កាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម ភេសជ្ជៈ និងគ្រឿងស្រវឹង ។ សម្តេចធិបតីបញ្ជាក់ថា “ក្រុមការងារមួយដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា មានឯកឧត្តម ឈាង រ៉ា ឯកឧត្តមហែម វណ្ណីឌី ផ្គុំជាក្រុមអេហុកមួយ ដើម្បីធ្វើការជាមួយខាងផ្សាយពាណិជ្ជកម្មបូកជាមួយក្រុមហ៊ុន ផលិតភេសជ្ជៈប៉ូវកំលាំង ស្រាបៀអីហ្នឹង យើងបានធ្វើការងារច្រើន ។ ឥឡូវប្រជាពលរដ្ឋជិះលើដងផ្លូវប្រហែលឃើញផ្ទាំងប៉ាណូមានតែទឹកសុទ្ធអីទេ ប្រហែលជាបាត់ …ចាប់អារម្មណ៍ទេ វាបាត់ទៅណា ព្រោះកាលមុនទៅណាក៏ឃើញគ្រឿងស្រវឹង ។ មិនមែនចៃដន្យទេ យើងបានធ្វើការតាំងពីខែកក្កដា ឆ្នាំ២០២៤”។ សម្តេចធិបតីបន្ថែមថា … Continue reading សម្តេចធិបតី ៖ ការកាត់បន្ថយការផ្សព្វផ្សាយ ពាណិជ្ជកម្មភេសជ្ជៈ និងគ្រឿងស្រវឹង មិនមែនចៃដន្យ