អ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាព តាមបណ្តោយព្រំដែន កម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតនៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក យោធាថៃបាននឹងកំពុងបន្តធ្វើសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់នៅតំបន់ច្រកអានសេះ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន … Continue reading អ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាព តាមបណ្តោយព្រំដែន កម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ