សម្ដេចធិបតី ៖ ដរាបណាមិនស៊ីញ៉េទទួលស្គាល់ ទឹកដីកម្ពុជា ដែលយោធាថៃ កាន់កាប់ខុសច្បាប់ នៅតែជារបស់កម្ពុជា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ដរាបណាកម្ពុជា មិនចុះហត្ថលេខាទទួលស្គាល់ ទឹកដីកម្ពុជាដែលយោធាថៃ កាន់កាប់ដោយខុសច្បាប់ នៅតែជារបស់កម្ពុជា ដោយស្របច្បាប់ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា កំពុងបន្តច្បាំង តាមផ្នែកការទូត ដើម្បីទាមទារមកវិញនូវទឹកដីកម្ពុជា ដែលយោធាថៃ កំពុងកាន់កាប់ បណ្ដោះអាសន្ន ដោយខុសច្បាប់ ។ សម្ដេចធិបតីបញ្ជាក់ថា “ឥឡូវយើងនៅបន្តច្បាំង តែច្បាំងតាមរយៈការទូត តាមផ្លូវច្បាប់ ដើម្បីទាមទារមកវិញ ដែលថាអ្នកខ្លះថា បាត់ៗហើយ គ្មានទេ អត់ទេ ដរាបណាយើងមិនស៊ីញ៉េទទួលស្គាល់ព្រមកាត់ឱ្យគេ នៅតែជាភាពស្របច្បាប់របស់យើង។ យើងនៅតែបន្តប្រើច្បាប់ កាទូតទាមទារត្រឡប់មកវិញ” ។ សម្តេចនាយករដ្ឋមន្រ្តីបន្តទៀតថា ទីតាំងមួយចំនួនដែលកងទ័ពថៃកំពុងឈរជើងលើដីកម្ពុជានោះ គ្រាន់តែជាការឈរជើងបណ្ដោះអាសន្នប៉ុណ្ណោះ ប៉ុន្ដែថៃមិនមែនជាម្ចាស់កម្មសិទ្ធិនៃទីតាំងទាំងនោះឡើយ ។ សម្ដេចធិបតីបញ្ជាក់ទៀតថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការប្រើប្រាស់កម្លាំងដើម្បីយកទឹកដី ។ … Continue reading សម្ដេចធិបតី ៖ ដរាបណាមិនស៊ីញ៉េទទួលស្គាល់ ទឹកដីកម្ពុជា ដែលយោធាថៃ កាន់កាប់ខុសច្បាប់ នៅតែជារបស់កម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed