ADB ប្តេជ្ញាពង្រឹងកិច្ចប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបនិងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាទីស្តីការក្រសួង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ADB ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់កម្ពុជា។ លោក បានបញ្ជាក់ថា កម្ពុជាកំពុងឈានទៅមុខយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ចាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះការដាក់ចេញយុទ្ធនាការដើម្បីកម្ពុជា មានភាពស្អាត យុទ្ធនាការបង្កើនគម្របបៃតង តាមរយៈវិធានការដាំដើមឈើឡើងវិញ ការគ្រប់គ្រងសំណល់រឹង-រាវ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ជាការឆ្លើយតប លោកស្រី Yasmin Siddiqi បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់ក្រសួងបរិស្ថាន ជាពិសេសការជំរុញ លើកទឹកចិត្តដល់យុទ្ធនាការដើម្បីភាពស្អាត ដែលផ្តើមចេញពីសិស្សានុសិស្ស និងយុវជន ដើម្បីអនគតកម្ពុជាមានបរិស្ថានស្អាត។ លោកស្រី បានបញ្ជាក់ថា ADB នឹងបន្តជំរុញការផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍បៃតង សន្តិសុខស្បៀង និងការកសាងភាពធន់នឹងអាកាសធាតុនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ថែមទៀត។ … Continue reading ADB ប្តេជ្ញាពង្រឹងកិច្ចប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed