លោកស្រី ភឿង សកុណា ៖ ការប្រើប្រាស់ស្បៃ បង្ហាញពីភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីភឿង សកុណា បានគូសបញ្ជាក់ថា ការប្រើប្រាស់ស្បៃមិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ។ ក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី ស្បៃខ្មែរ និងការប្រើក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ លោកស្រី ភឿង សកុណាថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានស្គាល់កាន់តែច្បាស់អំពីស្បៃខ្មែរ ដែលជាផ្នែកមួយនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅក្នុងទំនៀមទម្លាប់ ប្រពៃណី ជំនឿ ជាពិសេសក្នុងពិធីមង្គលការ និងពិធីបុណ្យប្រពៃណីផ្សេងៗ។ លោកស្រីថា ការប្រើប្រាស់ស្បៃ មិនមែនគ្រាន់តែជាការតុបតែងលម្អសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យជានិមិត្តរូប បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ ប្រពៃណីនិង បេតិកភណ្ឌវប្បធម៌ជាតិ ។ ការបញ្ជាក់ពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណរបស់ស្ត្រីខ្មែរនេះ ត្រូវបានរដ្ឋមន្រ្តីពន្យល់ពីការប្រើប្រាស់ស្បៃរបស់ស្រ្តីខ្មែរនេះថា មានតាំងពីប៉ុន្មានពាន់ឆ្នាំមុនមកម្ល៉េះដែលព្រះបាទហ៊ុន ទៀន មានដើមកំណើតជាជនជាតិឥណ្ឌាមករៀបអភិសេកជាមួយព្រះនាងលីវ យីរបស់ខ្មែរ ដែលការរៀបអភិសេករវាងប្រទេសទាំងពីរមានភាពខុសប្លែកគ្នា ត្រង់ថា ការរៀបអាពាហ៍ពិពាហ៍នៅឥណ្ឌាមនុស្សស្រីត្រូវតោងស្បៃមនុស្សប្រុស ប៉ុន្តែនៅពេលព្រះបាទហ៊ុន ទៀន មករៀបអភិសេកជាមួយព្រះនាងលីវ យី ឬព្រះនាងសោម ឬព្រះនាងនាគនោះ ត្រូវព្រះបាទហ៊ុន ទៀន … Continue reading លោកស្រី ភឿង សកុណា ៖ ការប្រើប្រាស់ស្បៃ បង្ហាញពីភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed