សម្តេចតេជោ តែងតែចាប់យកទស្សនវិជ្ជាស្មើភាព ស្មើសិទ្ធ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែចាប់យកនូវទស្សនវិជ្ជាស្មើភាពស្មើសិទ្ធគ្នា តាំងពីសម្តេចធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេសរហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោ លើកឡើងបែបនេះ ក្នុងពេលសម្តេចបង្ហាញរូបភាពមមួយសន្លឹកកាលពីអំឡុងខែមិថុនា ឆ្នាំ១៩៧៩ ក្នុងជំនួបជាមួយអតីតរដ្ឋមន្រ្តីការបរទេសសហភាពសូវៀត លោក អង់ដ្រេ ក្រូមីកូ ។ តាមរយៈសំណេរបង្ហាញក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ រៀបរាប់ថា ក្នុងជំនួបរវាងសម្តេចនិងអតីតប្រមុខការទូតសហភាពសូវៀតនាពេលនោះ គឺសម្តេចទើបតែមានវ័យ២៧ឆ្នាំប៉ុណ្ណោះ ខណៈលោកអង់ដ្រេ ក្រូមីកូ មានអាយុ៧០ឆ្នាំ ។ សម្តេចតេជោបន្តថា ជំនួបម្ខាងវ័យចំណាស់អាយុ៧០ឆ្នាំច្រើនជាងឪពុក និងតំណាងឱ្យប្រទេសមហាអំណាចលើពិភពលោក និងម្ខាងទៀតគឺរូបសម្តេចដែលជាយុវជនទើបមានអាយុ២៧ឆ្នាំ តំណាងឱ្យប្រទេសតូច និងក្រីក្រមួយដែលទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ សម្តេចតេជោរំលឹកថា មុនពេលជំនួបនាពេលនោះ សម្តេចពិតជាបារម្ភ ព្រោះជារដ្ឋមន្ត្រីការបរទេសក្មេងទាំងអាយុ ក្មេងខ្ចីទាំងចំណេះដឹងផ្នែកការទូត ត្រូវចរចាជាមួយអ្នកការទូតវ័យចំណាស់ដែលជាអតីតអគ្គរដ្ឋទូតសូវៀតប្រចាំសហរដ្ឋអាមេរិក ក្នុងដំណាក់កាលសង្គ្រាមលោកលើកទី២។ សម្តេចតេជោរំលឹកទៀតថា ពេលកំពុងសញ្ចឹងគិត សម្តេចក៏ក្រឡេកឃើញរថយន្តដែលសម្តេចជិះ មានទង់ជាតិពីរខាងឆ្វេងដែលជាទង់ជាតិសហភាពសូវៀត ចំណែកខាងស្តាំជាទង់ជាតិកម្ពុជា ។ ប៉ុន្តែពេលឃើញបែបនេះ សម្តេចតេជោថា សម្តេចក៏ក្លាហានភ្លាមដោយគិតថា ទោះក្មេង និងប្រទេសតូចក្រីក្រ ក៏តំណាងឱ្យរដ្ឋអធិបតេយ្យមួយ … Continue reading សម្តេចតេជោ តែងតែចាប់យកទស្សនវិជ្ជាស្មើភាព ស្មើសិទ្ធ