ព័ត៌មានជាតិ

អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ៣ថ្ងៃ មានអ្នកស្លាប់ ២៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌចំនួន ៣ថ្ងៃ មានអ្នកស្លាប់ ២៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ និងរបួសកើន ៧១នាក់។

យោងតាមលិខិតរបស់ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា «មានគ្រោះថ្នាក់ចរាចរណ៍ សរុប ៣៤ករណី បណ្តាលឱ្យស្លាប់ ២៦នាក់ និងរបួស ១០១នាក់។ បើធៀបនឹងឆ្នាំ២០២៥ កន្លងទៅ កើនឡើង ១៤ករណី ស្លាប់កើន១៦នាក់ របួសកើន ៧១នាក់។

ប្រភព ដដែល រៀបរាប់ថា ថ្ងៃទី១០ មាន ១៤ករណី ស្លាប់ ១២នាក់ របួស ២៣នាក់, ថ្ងៃទី១១ មាន ១០ករណី ស្លាប់៦នាក់ របួស៥១នាក់, ថ្ងៃទី១២ មាន ១០ករណី ស្លាប់ ៨នាក់ របួស ២៧នាក់។

សូមបញ្ជាក់ថា សរុបពីបិណ្ឌ ១មក មាន ១៤៣ករណី ស្លាប់ ៨៦នាក់ និងរបួស ២៥៨នាក់។ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ កើនឡើង ២៦ករណី ស្លាប់កើន៦នាក់ របួសកើន ១០២នាក់៕

To Top