សម្តេចតេជោ ៖ សម្តេច គុយ សុផល ជាអ្នកដឹកនាំពោរពេញ ដោយទេពកោសល្យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាអ្នកដឹកនាំដ៏ឆ្នើម និងជាឥស្សរជនពោរពេញដោយទេពកោសល្យ និងភាពប៉ិនប្រសប់ក្នុងកិច្ចការដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ។ ក្នុងសារលិខិតជូនពរសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេចមហាមន្ត្រី ដែលជាអ្នកដឹកនាំដ៏ឆ្នើម និងជាឥស្សរជនមួយរូប ពោរពេញដោយទេពកោសល្យ និងភាពប៉ិនប្រសប់ក្នុងកិច្ចការដង្ហែ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង និងព្រះវររាជមាតាជាតិខ្មែរ និង ដឹកនាំក្រសួងព្រះបរមរាជវាំង សម្រេចបានសមិទ្ធផល គួរឱ្យកត់សម្គាល់ជាច្រើន ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជារាស្ត្រកម្ពុជា។សម្តេចតេជោបន្ត បន្ថែមលើនេះ សម្តេចមហាមន្ត្រី តែងតែបានយកចិត្ត ទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស និងកិច្ចការសង្គមប្រកបដោយសប្បុរស ។ សូមបញ្ជាក់ថា សម្តេច គុយ សុផល ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ … Continue reading សម្តេចតេជោ ៖ សម្តេច គុយ សុផល ជាអ្នកដឹកនាំពោរពេញ ដោយទេពកោសល្យ