ទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាព ជាប្រពៃណី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា កងទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ជាមួយគ្នាបន្ថែមទៀត។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ​ ។ លោកថា ក្នុងជំនួបនេះ បានផ្តោតជាសំខាន់ទៅលើការសម្រេចបាននូវលទ្ធផលការងារឆ្នាំ២០២៦ នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបន្តអនុវត្តតាមផែនការ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៧ ។ រដ្ឋមន្រ្តីការពារជាតិបញ្ជាក់ថា ប្រវត្តិសាស្ត្រ និងការតស៊ូឆ្លងកាត់ការលំបាកជាមួយគ្នា បានបន្សល់ទុកនូវមរតកនៃចំណងមិត្តភាពដ៏ស្មោះត្រង់។ ដោយប្រទេសទាំងពីររួមគ្នាប្តេជ្ញាការពារ ប្រវត្តិសាស្ត្រ ប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ មិនឱ្យកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ ។ បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍ ទៀ សីហា អះអាងថា កងទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ … Continue reading ទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាព ជាប្រពៃណី