សម្តេចតេជោ ៖ ខ្ញុំជាមនុស្សតែម្នាក់គត់ មានវេទិកាចរចាច្រើនជាងគេ ក្នុងកិច្ចព្រមព្រៀងប៉ារីស
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍រំលឹកថា សម្តេច គឺជាមនុស្សតែម្នាក់គត់ ដែលមានវេទិកាចរចាច្រើនជាងគេ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ក្នុងឱកាសខួបលើកទី៣៥ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បើក្រឡេកមើលទៅក្រោយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ វេលាម៉ោង៣ល្ងាចនៅទីក្រុងប៉ារីស ប្រទេសបារាំង មានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលនិយមហៅថា កិច្ចព្រមព្រៀងប៉ារីស ។ សម្តេចតេជោបន្តថា ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថា ដើមឈើបាន ។ ដូចគ្នានេះដែរ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានចាប់ផ្តើមពីជំនួបចរចា រវាងសម្តេចព្រះនរោត្តមសីហនុ ជាមួយរូបសម្តេចផ្ទាល់តែម្តង ដែលគេតែងនិយាយថា ជំនួបសីហនុ-ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ។ សម្តេចតេជោសង្កត់ធ្ងន់ថា បើគ្មានជំនួបសីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ។ ដោយភាគីពាក់ព័ន្ធបានប្រើពេលជាច្រើន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ … Continue reading សម្តេចតេជោ ៖ ខ្ញុំជាមនុស្សតែម្នាក់គត់ មានវេទិកាចរចាច្រើនជាងគេ ក្នុងកិច្ចព្រមព្រៀងប៉ារីស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed