រាជរដ្ឋាភិបាល មិនដែលភ្លេច ទាមទារទឹកដីថៃកំពុងកាន់កាប់ ដោយខុសច្បាប់មួយវិនាទី
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចការទាមទារទឹកដី ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ សូម្បីមួយវិនាទីណាឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកប៉ែន បូណា ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅគ្រប់វេទិកាទាំងអស់ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រាប់ឱ្យពិភពលោកបានដឹងពីការពិត ។ លោកថា នេះហើយជាភាពសកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ពោលគឺ ម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី ។ ចំណែកពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មបំផុតដើម្បីដោះស្រាយនិងទាមទារទឹកដីដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ ។ អ្នកនាំពាក្យគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនិងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ីនៅកម្ពុជា កាលពីថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនា និងស្របតាមច្បាប់អន្តរជាតិ។ លោកសង្កត់ធ្ងន់ថា “នេះក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែលបង្ហាញថា … Continue reading រាជរដ្ឋាភិបាល មិនដែលភ្លេច ទាមទារទឹកដីថៃកំពុងកាន់កាប់ ដោយខុសច្បាប់មួយវិនាទី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed