មន្ទីរពេទ្យជ័យវរ្ម័នទី៧ មិនអាចទទួលយក នូវពាក្យសំដីរបស់ស្រ្តីម្នាក់ ជេរប្រមាថគ្រូពេទ្យ

ភ្នំពេញ ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) មិនអាចទទួលយកបាននូវពាក្យសំដី របស់ម្ចាស់ គណនេយ្យ TikTok ឈ្មោះ Mommynest ដែលបានជេរប្រមាថ ចោទប្រកាន់ និងបរិហារកេរ្តិ៍ មកលើ ក្រុមគ្រូពេទ្យប្រចាំការវេន យប់កាលពីពេលថ្មីៗនេះ «ឃាតករលាក់មុខ» និង «បានបង្ហោះវិដេអូ បង្អួចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា ជាសាធារណៈ» ៕