ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងខ្លឹមសារ ដែលទាក់ទងនឹង តៃវ៉ាន់ នៅក្នុងរបាយការណ៍ ដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក” ដែលចេញផ្សាយដោយរដ្ឋបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានលើកឡើងថា ខ្លឹមសារពាក់ព័ន្ធបានជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន...
កិច្ចសហប្រតិបត្តិការ និងក្តីសង្ឃឹម ដែលបាន ដាក់បញ្ចូល នូវជំនឿចិត្ត និងកម្លាំង ដល់ប្រទេសនានា លើពិភពលោកថ្ងៃទី១៤ ខែកុម្ភៈ ពេលឆ្លើយតបសំណួរ ពាក់ព័ន្ធនឹង ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង លោក WangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ការប្រកួត នេះបានបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិាករ និងក្តីសង្ឃឹម...
ថ្ងៃទី ១៥ ខែមួយតាមចន្ទគតិចិន ជាថ្ងៃបុណ្យហែអ្នកតាប្រពៃណីចិន ។ នៅយប់នេះ កម្មវិធីរាត្រីសមោសរអបអរ ពិធីបុណ្យហែអ្នកតាឆ្នាំ ២០២២ នឹងចាក់ផ្សាយនៅប៉ុស្តិ៍ចម្រុះ នៃស្ថានីយទូរទស្សន៍ មជ្ឈិមចិន កម្មវិធីវីCMG Mobile និងវេបសាយនៃស្ថានីយ ទូរទស្សន៍មជ្ឈិមចិន ដោយផ្តោតសំខាន់លើ ព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង អវកាសចិន និងក្រុមបាល់ទាត់នារីចិន...
នាពេលថ្មីៗកន្លងទៅនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា លើបទបញ្ជារដ្ឋបាលជាផ្លូវការ ដើម្បីលុបចោលការបង្កកទ្រព្យសម្បត្តិ របស់អាហ្វហ្កានីស្ថាន នៅសហរដ្ឋអាមេរិក ពោលគឺ គ្រោងនឹងប្រើប្រាស់ ៣ ពាន់ ៥ រយលានដុល្លារអាមេរិក ក្នុងចំណោម ៧ ពាន់លានដុល្លារអាមេរិក ទៅក្នុងការសងថ្លៃជំងឺចិត្ត ទៅឱ្យសមាជិកគ្រួសាររបស់អ្នករងគ្រោះ ក្នុងព្រឹត្តិការណ៍ភេរវកម្ម...
ស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជានាមប័ណ្ណដ៏ល្អបំផុត នៃការប្រកួតកីឡាអូឡាំពិក ។ ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក ដោយជោគជ័យ គឺមិនអាចឃ្លាតពីការផ្តល់សេវា ប្រកបដោយគុណភាពល្អ និងល្អិតល្អន់របស់អ្នកស្ម័គ្រចិត្តបានឡើយ ។ សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ មានអ្នកស្ម័គ្រចិត្តសរុបប្រហែល ១ ម៉ឺន៩ពាន់នាក់ សម្រាប់ផ្តល់សេវា ដល់ការប្រកួតកីឡា ។ ចាប់តាំងពីអ្នកស្ម័គ្រចិត្ដទាំងអស់...
ភ្នំពេញ ៖ អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិក បានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានរំលោភ លើច្បាប់ការពារឯកជនភាព របស់រដ្ឋ ជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្រ របស់ប្រជាជន នៅក្នុងរដ្ឋ Texas រាប់លាននាក់...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងជាប្រេសិតពិសេស របស់ប្រធានអាស៊ានឆ្នាំ២០២២ លោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តដើម្បីធ្វើឲ្យភាព ជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២នេះ ទទួលបានជោគជ័យត្រចះត្រចង់ ។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី...
ហ្សាកាតា៖ ឥណ្ឌូណេស៊ី កំពុងពិចារណា លើការដកតម្រូវការដាក់ឱ្យនៅ ដាច់ពីគេទាំងអស់ សម្រាប់អ្នកដំណើរ ដែលចូលមកក្នុងខែមេសា ដោយសារការសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងអត្រាមរណភាពដោយសារ ជំងឺកូវីដ-១៩ នៅតែស្ថិតក្រោមការគ្រប់គ្រង បើទោះបីជាករណីកើតឡើង ជាថ្មីក៏ដោយ។ លោក Luhut Panjaitan រដ្ឋមន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកការឆ្លើយតប នឹងជំងឺរាតត្បាតនៅកោះជ្វា និងកោះបាលី បានលើកឡើងថា...
បរទេស៖ យោងតាមការប្រកាស ដោយការិយាល័យ ប្រធានាធិបតី នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានបើកកិច្ចពិភាក្សាគ្នាមួយ ជាមួយនឹងលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz ដើម្បីដោះដូរយោបល់គ្នា ទៅលើបញ្ហាចំពោះមុខ ដូចជាសន្តិសុខ និងបញ្ហាតាមព្រំដែន របស់អ៊ុយក្រែន។ បន្ទាប់ពីជំនួបគ្នាលោក Zelensky...
វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសថា អាមេរិកបានសម្រេចចិត្ត ក្នុងការផ្លាស់ប្តូរ ទីតាំងស្ថានទូតរបស់ខ្លួនប្រចាំ នៅប្រទេសអ៊ុយក្រែន ពីទីក្រុង Kiev ទៅកាន់ទីក្រុងភាគខាងលិច Lviv វិញ ខណៈដែលភាពតានតឹង នៅព្រំដែននៅតែបន្ត។ លោក Blinken បានថ្លែងបែបនេះថា៖...
បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៧នាក់ បានបាត់បង់ជីវិត ដែលក្នុងនោះមានកុមារ២នាក់ផង នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅភាគនិរតី នៃប្រទេសបារាំង និងបានបង្កឲ្យទៅជាអគ្គិភ័យឆាបឆេះ យ៉ាងខ្លាំងក្លា។ អគារជាច្រើនបានឆេះទាំងផ្លូវមុខ និងផ្លូវក្រោយ នៅក្នុងទីក្រុងឆ្នេរ St Laurent de la Salanque បន្ទាប់ពីសម្លេងផ្ទុះដ៏ខ្លាំង បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១និង៣០នាទីថ្ងៃចន្ទ។...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានប្រកាសថា មេពូជសុនខហិតមីនរបស់កម្ពុជា កើតកូនបាន ៤សំបុក សរុបចំនួន ៣៤ក្បាល ហើយក៏មានសុខភាពល្អ អាចហ្វឹកហ្វឺនឲ្យក្លាយជាអ្នកចម្បាំងដោះគ្រាប់មីន ផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ កុម្ភៈ លោក ហេង រតនា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុយម បានអំពាវនាវដល់ប្រពលរដ្ឋ មានការប្រុងប្រយ័ត្ន ដោយសារនៅពេលខាងមុខនេះ នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំបាតុភូតផ្គរ រន្ទះ។ យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី១៥កុម្ភៈបានលើកឡើងថាក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌ) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថាមេដឹកនាំ របស់អាមេរិកនិងអង់គ្លេស បានបន្តក្តីសង្ឃឹមថា នៅតែមានចំពោះដំណោះស្រាយ បែបការទូតចំពោះ បញ្ហាវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែក៏បានព្រមានថា ស្ថានភាពបច្ចុប្បន្ន នៅមានតែមានភាព ផុយស្រួយនិងគ្រោះថ្នាក់ នៅឡើយ។ នៅក្នុងកិច្ចសន្ទនាគ្នា ដែលមានរយៈពេល៤០នាទី លោកប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា អាជ្ញាធរកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈនេះថា ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩លើកទី៤ នៅក្នុងខែនេះ និងផ្គត់ផ្គង់ឧបករណ៍ ធ្វើតេស្តតាមផ្ទះ រាប់លានបន្ថែមទៀត ដើម្បីកាត់បន្ថយការខ្វះខាត ចំពេលមានការកើនឡើងនៃការឆ្លងមេរោគ បំប្លែងខ្លួនថ្មី Omicron ។...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ។
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។នេះបើយោងតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន។ សូមរំលឹកថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស ដេីម្បីផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន នៅថ្ងៃនេះបានបញ្ជាក់ថា ប្រទេសន័រវេសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។...
ភ្នំពេញ៖ ស្របពេល ដែលរាជរដ្ឋាភិបាល បញ្ចេញ ថវិកាបន្ថែម១០០លានដុល្លារ សម្រាប់គាំទ្រការស្ដារ កំណើរសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នា ទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានដល់ សង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងសុន្ទរកថារបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសរុស្សី បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨០.៤៥៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់១៤.៣១៣,៩៦៥នាក់ ។ ចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនឡើងពី៦៨៣ទៅ៣៤០.៩៣១នាក់ ខណៈពេលដែលការជាសះស្បើយបានកើនឡើងពី៩៧.១៨៥នាក់ទៅ១១.៣៣៣.០៤៤នាក់ ។ ទន្ទឹមនឹងនេះសដែរ ទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងបំផុតរបស់រុស្ស៊ី បានរាយការណ៍ពីករណីថ្មីចំនួន៩.៦១៦នាក់ ដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់២.៦១៣.៤៩២នាក់ ។...
គៀវ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅចក្រភពអង់គ្លេស លោក Vadym Prystaiko លើកឡើងពីលទ្ធភាពដែលទីក្រុងគៀវ អាចបោះបង់ឱកាសរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ជាប្រយោជន៍នៃការទប់ស្កាត់ជម្លោះដ៏ធំជាមួយរុស្ស៊ី ខណៈដែលបានទទួលស្គាល់ថា សំណើបែបនេះនឹងផ្ទុយទៅនឹងច្បាប់ចម្បងរបស់ប្រទេសលោក។ សួរដោយ BBC Radio 5 Live អ្នកធ្វើបទបង្ហាញ Stephen Nolan បានឲ្យដឹងប្រសិនបើប្រទេសរបស់លោកអាច...
ហ្សាកាតា៖ ក្រសួងសុខាភិបាលរបស់ ប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ខ្លួនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៤,៥២៦ករណី ដែលបានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៤,៨០៧,៧៧៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមក្រសួង ចំនួនអ្នកស្លាប់ដោយសារជំងឺ កូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើងពី ១១១ នាក់ សរុបកើនឡើងដល់ ១៤៥,១៧៦នាក់ ខណៈមនុស្សចំនួន ២៦,៩១៦ នាក់ទៀតបានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងកន្លងមក...
បរទេស៖ កងទ័ពជើងទឹកអាមេរិកបានបដិសេធការចោទប្រកាន់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយរបស់ខ្លួន បានរំលោភលើដែនទឹករបស់រុស្ស៊ី ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរកើនឡើង។ កាពីទែនកងទ័ពជើងទឹកអាមេរិក Kyle Raines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយ Reuters កាលពីថ្ងៃសៅរ៍ថា “វាមិនមែនជាការពិតទេចំពោះការអះអាងរបស់រុស្ស៊ីអំពីប្រតិបត្តិការរបស់យើងនៅក្នុងដែនទឹករបស់ពួកគេ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចេញការបដិសេធកាលពីថ្ងៃសៅរ៍...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២នេះ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីប្តេជ្ញាធ្វើការសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។ ក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីដើម្បីសាងសង់ ត្រូវបានតាមមន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩នេះ មានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា...
ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងបាននិងកំពុងរីករាលដាលនៅ ទីក្រុងភ្នំពេញ ដើម្បីសុវត្ថិភាពសម្រាប់សិស្សនិទ្ទេសA និងអ្នកចូលរួមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៤ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា« ដោយសារ កូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្ត...
បរទេស៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានណែនាំថា ការចាកចេញនៃអ្នកមានបំផុតនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងអ្វីដែលហៅថា ‘oligarchs’ កំពុងតែស្ថិតក្នុងកម្រិតពេញមួយហើយ។ របាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត Ukrayinska Pravda កាលពីថ្ងៃអាទិត្យបានអះអាងថា “យន្តហោះពិសេស និងយន្តហោះឯកជន ប្រហែល ២០គ្រឿង” បានហោះចាកចេញពីទីក្រុងគៀវនៅថ្ងៃតែមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ BBC បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៊ុយក្រែនប្រចាំនៅអង់គ្លេសថា អ៊ុយក្រែនអាចទម្លាក់ចុះការប៉ុនប៉ងរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូចោល ដើម្បីបញ្ចៀសសង្គ្រាមជាមួយរុស្ស៊ី។ តើអ្វីដែលនឹងផ្តល់សម្បទានដ៏សំខាន់ដល់ទីក្រុងមូស្គូ ជាការឆ្លើយតបទៅនឹងការកសាងកងទ័ពរុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក Vadym Prystaiko បានប្រាប់ BBC ថា អ៊ុយក្រែនមានឆន្ទៈ “បត់បែន”...
ភ្នំពេញ ៖ “កម្មវិធីប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ានមានរួចហើយ មិនប្រែប្រួលតាមការស្នើសុំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សទេ” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃ១៤ កុម្ភៈ ។ ការអះអាងរបស់លោក សុខ ឥសាននេះ ដោយសារ “លោក ហ្វីល រ៉ូប៊ើតសុន នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពីជម្រើសកំណែ ទម្រង់របបប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគ បានលើកឡើងថាកំណែទម្រង់របបប្រាក់សោធន សម្រាប់មន្ត្រីសាធារណៈ និងផែនការការងារស្តីពី ការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ គឺដើម្បីគាំទ្រ ដល់ការអភិវឌ្ឍរបស់ ប.ស.ស. និងការអនុវត្តប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ តាមរយៈការកសាងសមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង ដែលនឹងបំពេញការងារដទៃទៀត របស់អង្គការអន្តរជាតិ ខាងការងារ (ILO) ស្តីពីកិច្ចគាំពារសង្គម។ តាមរយៈគម្រោងផែនការ ពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការវិនិយោគនេះ លោកអគ្គនាយក ប.ស.ស. បានបញ្ជាក់ឲ្យដឹងថា កន្លងមក ប.ស.ស. បានទទួលវគ្គបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញចំនួន ៣ដង ក្នុងឆ្នាំ២០២១ ពីអង្គការអន្តរជាតិខាងការងារ (ILO) ពាក់ព័ន្ធទៅនឹងផ្នែកវិនិយោគមូលនិធិសន្តិសុខសង្គម និងការគណនាវាយតម្លៃហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងទិន្នន័យ សម្រាប់ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្ត្រវិនិយោគ ធៀបនឹងការគណនា វាយតម្លៃហានិភ័យហិរញ្ញវត្ថុ ធៀបនឹងការគ្រប់គ្រង ហិរញ្ញវត្ថុផងដែរ ។ គួរបញ្ជាក់ថា ក្នុងកិច្ចសហការដ៏ល្អជាមួយ ប.ស.ស. កន្លងមក និងយោងតាមស្មារតី នៃអង្គប្រជុំខាងលើ អង្គការអន្តរជាតិខាងការងារ(ILO) បានស្នើសុំពិភាក្សាបន្ថែម ជាមួយក្រុមការងារ ប.ស.ស. ជាពិសេសជាមួយ លោកអគ្គនាយក ប.ស.ស. ដើម្បីឈ្វេងយល់នូវការគាំទ្រ ដែល ប.ស.ស. ត្រូវការពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងស្នើសុំការឯកភាព ពាក់ព័ន្ធនឹងផែនការ ការងារខាងលើ និងផែនការការងារលម្អិត សម្រាប់ការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងការវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ មុនពេលឈានដល់ ការអនុវត្តផែនការ ការងារខាងលើនេះ។ ឆ្លៀតក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានស្នើសុំអង្គការអន្តរជាតិ ខាងការងារ (ILO) ក្នុងការផ្តល់អ្នកប្រឹក្សាយោបល់ ដើម្បីជួយដល់ដំណើរការ រៀបចំផែនការ សកម្មភាពលម្អិត នៃការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ថ្មី នៃគម្រោងទំនើបភាវូបនីយកម្ម ដំណាក់កាលទី២ របស់ ប.ស.ស. ផងដែរ។ សូមបញ្ជាក់ជូនថា កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីទ្វេភាគីរវាងតំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃប.ស.ស. សរុបប្រមាណជាង ១០រូប៕
ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាខួប២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ បរទេសជាង២ពាន់នាក់ ជាប់លើនាវាទេសចរណ៍អាមេរិក Westerdam ។ នាវា Westerdam បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ