វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវសកម្មភាពថ្មីមួយ ក្នុងគោលបំណងកាត់បន្ថយ អំពើហិង្សាដោយកាំភ្លើង ដែលកំពុងកើនឡើងនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋបាលលោក បៃដិន នឹងបង្រ្កាបលំហូរនៃកាំភ្លើងខុសច្បាប់ ជួយរដ្ឋអាជ្ញានាំយកករណីប្រឆាំងនឹងអ្នកដែលប្រើ “កាំភ្លើងខ” – អាវុធដែលមិនបានបញ្ជាក់ និងមិនអាចតាមដានបាន...
ម៉ូស្កូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលជាលើកទី៣ ក្នុងរយៈពេល ៧ថ្ងៃ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាផ្នែកសន្តិសុខ ។ វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំទាំងពីរបានបន្ត “ការសន្ទនាសំខាន់ៗ” លើស្ថានភាពទាក់ទង...
ភ្នំពេញ : ព្រះសង្ឃមួយអង្គ ដែលមានជំងឺប្រចាំកាយ (ជំងឺស្រឺត ) បានលង់សុគត (ស្លាប់)ក្នុងស្រះ បាត់ មួយយប់ លុះព្រឹកឡើង ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ទើបអណ្តែតឡើងនៅក្នុងស្រះ វត្ត តាំងក្រសាំងខាងជើង ភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹក ក្នុងរដូវប្រាំង ឆ្នាំ២០២២ និងអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ខណៈការខ្វះទឹកនារដូវប្រាំង ឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាត ប្រើប្រាស់ចុងក្រោយ ។ តាមរយៈសេចក្ដី ជូនដំណឹងកាលពីថ្ងៃទី៣ កុម្ភៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័ត...
យូអិន ៖ បេសកកម្ម អង្គការសហប្រជាជាតិ ប្រចាំ នៅប្រទេសស៊ូដង់ បានអំពាវនាវឱ្យ អាជ្ញាធរស៊ូដង់ ដោះស្រាយ វិបត្តិនយោបាយ បច្ចុប្បន្នតាមរយៈការពិគ្រោះយោបល់ដោយសន្តិវិធី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមប្រឹក្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លោក Volker Perthes ប្រធានបេសកកម្ម ជំនួយបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅស៊ូដង់ (UNITAMS)...
វីយែន៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននឹងកំពុងជួយដល់ប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្ម ឬអំពើភេរវកម្ម ដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្មផ្សេងទៀត។ ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេលពីរខែកន្លងមកនេះ ខ្លួនបានរៀបចំសិក្ខាសាលានិម្មិត និងវគ្គបណ្តុះបណ្តាល ជាមួយអាជ្ញាធរថាមពលអាតូមិកចិន ស្តីពីវិធានការសន្តិសុខនុយក្លេអ៊ែរ និងការផ្ទៀងផ្ទាត់ ការអនុវត្តឧបករណ៍។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA...
ស៊ីរី៖ កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានតាមប្រមាញ់ក្រុមជីហាដ នៅក្នុងការវាយឆ្មក់ តាមអាកាសដ៏កម្រមួយ នៅភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស ១៣នាក់ នៅក្នុងប្រតិបត្តិការមួយ ដែលមន្ទីរបញ្ចកោណ បានពិពណ៌នាថា “ជាបេសកកម្មជោគជ័យ” ។ ប្រតិបត្តិការនេះត្រូវបានគេគិតថា ជាប្រតិបត្តិការដ៏ធំបំផុត ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ Idlib ដែលគ្រប់គ្រងដោយក្រុមជីហាដ ចាប់តាំងពីការវាយឆ្មក់ឆ្នាំ២០១៩ ដែលបានសម្លាប់មេដឹកនាំ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងថ្លឹងថ្លែងជម្រើសមួយ ដើម្បីបង្វែរផ្នែកខ្លះ នៃទុនបម្រុងឧស្ម័នធម្មជាតិរបស់ខ្លួន ទៅកាន់អឺរ៉ុប ក្នុងករណីដែលរុស្ស៊ី ដាក់កម្រិតការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់ជាការឆ្លើយតប ទៅនឹងការដាក់ទណ្ឌកម្ម ដែលបានព្យាករណ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។ ប្រទេសជប៉ុនទំនង ជាស្វែងរកការសម្របសម្រួល ជាមួយប្រទេសផ្សេងទៀត ក្នុងការគាំទ្រអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំង លើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង។ សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ កុម្ភៈនេះថា ជូ្រកពោន ឬជ្រូកព្រុល ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។ ក្រសួងបរិស្ថាន បន្តថាជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស៖ Hog Badger ឈ្មោះវិទ្យាសាស្រ្ត៖ Arctonyx collaris)។ ជ្រូកពោន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងលើការអនុវត្តយុទ្ធសាស្ត្រ “ផ្ការីក” នៅក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទើបទទួលបានភាពសុំាសហគមន៍នៅក្នុងបច្ចុប្បន្ននេះ ។ នេះបើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងក្នុងបណ្តាញសង្គម ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៦នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងនោះចូលសហគមន៍៦៤នាក់ និងពីបរទេស២នាក់ ខណៈជាសះស្បើយ ចំនួន៩៨នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២១ ៥៥០នាក់ អ្នកជាសះស្បើយចំនួន ១១៧ ៩១៨នាក់...
ភ្នំពេញ៖ លំនៅឋានបងប្អូន ប្រជាពលរដ្ឋ ១ខ្នង រួមនឹងតូបលក់ដូរចំនួន១៦តូប ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ។ ករណីនេះបានកើតមានឡើង កាលពីវេលាម៉ោង៩ និង៤០នាទី យប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការណ៍ពន្លត់ភ្លើង បានរលត់មួយរយភាគរយ...
យេរ៉ូសាឡឹម៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី អ៊ីស្រាអែលលោក Isaac Herzog នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគី នៅពាក់កណ្តាល ខែមីនា ក្នុងគោលបំណងរឹតចំណង ទំនាក់ទំនងទ្វេភាគី។ លោក Erdogan បានប្រាប់អ្នកយកព័ត៌មាន នៅអាកាសយានដ្ឋាន Esenboga របស់ទីក្រុងអង់ការ៉ាថា...
ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង និងបញ្ចប់គម្រោងតាមផែនការបានកំណត់។ ក្នុងកិច្ចប្រជុំពិភាក្សា ជំរុញវឌ្ឍនភាពការងារសាងសង់គម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី៣ កុម្ភៈ លោក សូរ វ៉ិចទ័រ បានណែនាំក្រុមហ៊ុនសាងសង់ ទាញយកឱកាសក្នុងរដូវប្រាំឆ្នាំនេះ ដើម្បីពន្លឿនវឌ្ឍនភាពការងារ សាងសង់របស់ខ្លួន...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានណែនាំសមាគម ជប៉ុន-កម្ពុជា ជួយកៀរគរក្រុមហ៊ុនជប៉ុនចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគាំទ្រដល់កសិករនៅតំបន់ អភិវឌ្ឍន៍ដីសង្គមកិច្ច ដើម្បីឲ្យពួកគាត់ចាប់ផ្តើមជីវិតលើដីថ្មី។ នេះយោងតាមគេហទំព័រហ្វេសប៊ុក លោក ហេង រតនា។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក TAMURA Tsutomu...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ ចំពោះជនរងគ្រោះ និងជនស៊ីវិល នៅក្នុងការវាយឆ្មក់របស់ សហរដ្ឋអាមេរិក ដែលនាំទៅដល់ការស្លាប់ របស់មេដឹកនាំរដ្ឋអ៊ីស្លាម (IS)លោក Abu Ibrahim al-Hashimi al-Qurayshi ។ នៅពេលសួររកការអត្ថាធិប្បាយ របស់អគ្គលេខាធិការលើ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសស៊ីរី...
អាក្រា៖ សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានសម្រេចចិត្តបញ្ជូនកម្លាំងរក្សាស្ថិរភាព ដើម្បីជួយរក្សាស្ថិរភាពស្ថានភាព សន្តិសុខក្នុងប្រទេសហ្គីណេ-ប៊ីសូ បន្ទាប់ពីរដ្ឋប្រហារ បរាជ័យកាលពីថ្ងៃអង្គារ។ ប្រធានគណៈកម្មការ ECOWAS លោក Jean-Claude Kassi Brou បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយបន្ទាប់ពីកិច្ចប្រជុំកំពូលវិសាមញ្ញ នៃអាជ្ញាធររបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលរបស់ ECOWAS ថា ប្លុកក្នុងតំបន់បានសម្រេចចិត្តផ្តល់...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុម័តទាំងស្រុងទៅលើ សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ”។ សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែកលើ គោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិ ពាក់ព័ន្ធជាធរមាននៅកម្ពុជា ព្រមទាំងកិច្ចព្រៀងនិងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ខែមករា ឆ្នាំ២០២២ កម្ពុជា សម្រេចការនាំចេញអង្ករ ចំនួន៥៣ ០៣៦តោន គិតជាទឹកប្រាក់ ចំនួន៣៥.៧២ លានដុល្លារ ទៅកាន់គោលដៅទីផ្សារ ចំនួន៣៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ថ្មីៗនេះ បានបញ្ជាក់ថា គោលដៅទីផ្សារ ទាំង៣៤នោះ រួមមាន ៖...
រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានស្បថចូលកាន់តំណែង ដោយសម្ពោធអាណត្តិទីពីររយៈពេល ៧ឆ្នាំរបស់លោកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបោះឆ្នោតឡើងវិញរបស់លោក ដែលសភាបានបោះឆ្នោតដោយសំឡេងភាគច្រើន យ៉ាងទូលំទូលាយនៅថ្ងៃទី២៩ ខែមករាបានកើតឡើងបន្ទាប់ពី កងកម្លាំងនយោបាយសំខាន់ៗរបស់ប្រទេសនេះបរាជ័យ ក្នុងការស្វែងរកកិច្ចព្រមព្រៀង ស្តីពីអ្នកស្នងតំណែងដែលអាចធ្វើទៅបាន។ ទោះបីជាមានការស្ទាក់ស្ទើរ ដំបូងក៏ដោយលោក Mattarella បានទទួលយក ដើម្បីបម្រើអាណត្តិទីពីរ ដោយលើកឡើងពី”អារម្មណ៍នៃការ ទទួលខុសត្រូវក្នុងអំឡុងពេល (បច្ចុប្បន្ន) សុខភាព និងគ្រាអាសន្នសេដ្ឋកិច្ច” ដែលភ្ជាប់ទៅនឹងជំងឺរាតត្បាត។ លោកបានសង្កត់ធ្ងន់វាម្តងទៀត នៅពេលបើកសុន្ទរកថារបស់លោកនៅថ្ងៃព្រហស្បតិ៍ថា “សភា និងតំណាងប្រចាំតំបន់បានធ្វើការជ្រើសរើសរបស់ពួកគេ វាគឺជាការហៅកាតព្វកិច្ចថ្មី និងមិននឹកស្មានដល់សម្រាប់ខ្ញុំ ដែលខ្ញុំមិនអាច និងខ្ញុំមិនចង់ជៀសវាង” ។ សុន្ទរកថាស្បថចូលកាន់តំណែង របស់លោកនៅចំពោះមុខសភាត្រូវបានស្វាគមន៍ ដោយសំឡេងទះដៃយ៉ាងយូរ និងការឈរបញ្ចេញមតិជាវិជ្ជមាន។ ថ្លែងទៅកាន់សមាជិកសភា លោក Mattarella បានសង្កត់ធ្ងន់លើ តម្រូវការឯកភាពរបស់ប្រទេសក្នុងដំណាក់កាល នៃការស្តារឡើងវិញពីជំងឺរាតត្បាត ហើយបានគូសបញ្ជាក់ពី អាទិភាពមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ រួមទាំងកំណែទម្រង់ទូលំទូលាយនៃប្រព័ន្ធតុលាការផងដែរ៕ ដោយ ឈូក បូរ៉ា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅភាគពាយ័ព្យប្រទេសស៊ីរី បានដោយជោគជ័យ ដោយយកក្រុមរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) មេដឹកនាំ Abu Ibrahim al-Hashimi al-Qurayshi “ចេញពីសមរភូមិ” ។ របាយការណ៍ក៏បង្ហាញថា ជនស៊ីវិលជាច្រើននាក់...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងទិសដៅឆ្ពោះសម្រេចបាននូវការកាត់បន្ថយបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី ឲ្យនៅកម្រិតសូន្យ ក្នុងឆ្នាំ២០៥០។ ក្នុងជំនួបពិភាក្សាការងារជាមួយ តំណាងស្ថានីយប្រេងឥន្ធនៈ អំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសថៃ គឺ លោក Supattanapong Punmeechaow បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ គឺមិនបានប៉ះពាល់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលនោះទេ ដោយសារវាជាកត្តាខាងក្រៅដែលអាចកើតឡើងនៅគ្រប់ប្រទេស។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Supattanapong Punmeechaowថា រដ្ឋាភិបាលមិនមានបញ្ហាពីខាងក្នុងទេ។...
បរទេស៖ កងទ័ពអាកាសរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រញាប់ប្រញាល់ ចេញយន្តហោះចម្បាំង ជាការឆ្លើយតបទៅនឹងយន្តហោះយោធារុស្ស៊ីចំនួ៤គ្រឿង ដែលហោះចូលមកជិតចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់កងកម្លាំងអង់គ្លេស ថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររុស្ស៊ី ៤គ្រឿង ត្រូវបាន “ស្ទាក់ចាប់ និងអមដំណើរឱ្យចេញ” ដោយបន្ថែមថា យន្តហោះទាំង៤គ្រឿងនោះ មិនបានចូលទៅក្នុង...
បរទេស៖ ភាពតានតឹងអន្តរជាតិមានកម្រិតខ្ពស់ នៅពេលដែលទាហាន និងឧបករណ៍យោធា របស់រុស្ស៊ីបន្តប្រមូលផ្តុំនៅព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលបង្កើតអនាគតមិនច្បាស់លាស់ សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានកាលពីថ្ងៃអង្គារថា ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីនឹងបណ្តាលឱ្យមានសង្គ្រាម “ពេញលក្ខណៈ” នៅលើទឹកដីអឺរ៉ុប។ យ៉ាងណាក៏ដោយ...
បរទេស៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានបញ្ចេញយុទ្ធសាស្ត្រការពារអវកាសរបស់ខ្លួន ដែលបង្កើនការប្រកាសអាសន្ននៃ “ការវាយប្រហារនុយក្លេអ៊ែរបរិយាកាសខាងក្រៅ” ។ ទោះជាយ៉ាងណាក៏ដោយ ឯកសារនេះផ្តល់នូវសំណើជាក់ស្តែងមួយចំនួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ចេញផ្សាយកាលពីថ្ងៃអង្គារ ឯកសារ ‘យុទ្ធសាស្រ្តការពារអវកាស’ របស់ចក្រភពអង់គ្លេសពណ៌នាលំហថា ជាសមរភូមិអនាគតដ៏មានសក្តានុពល ដែលសម្បូរទៅដោយការគំរាមកំហែង រាប់ចាប់ពីការវាយប្រហារតាមអ៊ីនធឺណិត...
ហាប៊ីន៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះបានឲ្យដឹងថាខេត្ត Heilongjiang បានប្រកាសក្នុងការសាងសង់ស្ថានីយ 5G ប្រមាណជា ១៤០០០កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះសង្ឃឹមក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងវិស័យឌីជីថល។ គួរឲ្យដឹងដែរថាខេត្តមួយនេះគឺជាខេត្តដ៏មានសក្តានុពលទៅលើវិស័យ ធ្វើពាណិជ្ជកម្មនិងឧស្សាហកម្មបែបប្រពៃណីដ៏មានប្រជាប្រិយភាពដែលក្នងនោះមានដូចជា ផលិតកម្មផលិតឧបករណ៍ប្រើប្រាស់ វិស្វកម្មផលិតផលគិមីនិងដំណើរការផលិតអាហារ។ ខេត្តក៏មានផែនការក្នុងការកសាងសួនឧស្សាហកម្មបែបឌីជីថល នៅតាមខេត្តសំខាន់ជាច្រើនដូចជា Harbin និងរដ្ឋធានី Daqingខណៈដែលកន្លងមកគិត ត្រឹមឆ្នាំ២០២១ស្ថានី៍យ5Gសរុបនៅទូទាំង ខេត្តមានទៅដល់ ១៨០០០កន្លែង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ការអំពាវនាវរបស់ក្រសួងនេះ ដោយសារក្រសួងបានព្យាករឃើញថា ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំនេះ ទោះជាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងនាថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ