បរទេស៖ អ្នកនាំពាក្យគឺលោក Suhail Shaheen បាននិយាយនៅថ្ងៃពុធថា ពួកតាលីបង់ចង់ពិភាក្សា ជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុង Doha អំពីបញ្ហានៃការទទួលស្គាល់ រដ្ឋាភិបាលរបស់ពួកគេ ការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការកសាង ប្រទេសអាហ្វហ្គានីស្ថានឡើងវិញ និងការមិនបង្កកទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ប្រទេសអ៊ុយក្រែន ដែលចោទប្រទេសរុស្ស៊ី ពីបទប្រមូលផ្តុំកងទ័ព នៅក្បែរខ្លួន និងនិយាយថា ប្រទេសបេឡារុស អាចនឹងបញ្ជូនជនអន្តោប្រវេសន៍ ឆ្លងតាមព្រំដែនខ្លួននោះ បានចាប់ផ្តើមធ្វើប្រតិបត្តិការមួយ នៅថ្ងៃពុធនេះ ដើម្បីពង្រឹងកិច្ចការពារព្រំដែន ដោយរួមទាំង ធ្វើសមយុទ្ធយោធា សម្រាប់អង្គភាពប្រឆាំង រថក្រោះនិងដែនអាកាស។ ទីភ្នាក់ងារព្រំដែនរដ្ឋអ៊ុយក្រែន បាននិយាយថា ប្រតិបត្តិការពិសេស នៅតាមព្រំដែន ជាប់ប្រទេសបេឡារុស បានចូលរួមចដោយកងទ័ព...
ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានរៀបគម្រោង ជួលមេធាវីអាមេកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិ អាមេរិក ពីប្រជាពលរដ្ឋ ខ្មែរគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា លោក សម រង្ស៊ីកំពុងបំផ្លាញក្តីសុខ...
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គម្រោងរបស់ លោក សម រង្ស៊ី កំពុងពិនិត្យលទ្ធភាព ជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិក ពីមន្រ្តី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចធ្វើបានទេ។ លោក សម រង្ស៊ី តាមរយៈបណ្តាញ...
បរទេស៖ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី នឹងចាប់ផ្តើមឲ្យមានការ ធ្វើដំណើរដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែនដីគោករបស់ខ្លួន សម្រាប់អ្នកដែលបានចាក់ថ្នាំវ៉ាក់សាំង ប្រឆំាងជម្ងឺកូវីដ១៩រួច នេះបើយោងតាម សម្តីរបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ នៅថ្ងៃពុធនេះ។ គម្រោង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ពង្រីកនូវសកម្មភាព ដែលបានប្រកាសរួចមួយ ឲ្យចាប់ផ្តើមការធ្វើដំណើរ តាមផ្លូវអាកាស រវាងអាកាសយានដ្ឋាន Changi Airport...
បរទេស៖សហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយពួកតាលីបង់ ឲ្យដំណើរការអាកាសយានដ្ឋាន ក្នុងទីក្រុងកាប៊ុល ដែលជាការបង្កើនការប្រឆំាង នឹងគូប្រជែង គឺប្រទេសកាតា ក្នុងជម្លោះការទូត ដើម្បីទទួលបានឥទ្ធិពល ជាមួយអ្នកដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន។ មន្ត្រីសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាជាបន្តបន្ទាប់ ជាមួយពួកតាលីបង់ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដើម្បីពិភាក្សា អំពីកិច្ចដំណើរការ អាកាសយានដ្ឋាន ដែលប្រើជាការភ្ជាប់...
បរទេស៖ រដ្ឋបាលលោក បៃដិន នាពេលថ្មីៗនេះ បានអញ្ជើញកោះតៃវ៉ាន់ ឲ្យចូលរួមជំនួបកំពូល លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នៅខែក្រោយ នេះបើយោងតាមបញ្ជីឈ្មោះ ប្រទេសចូលរួម ដែលចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយនេះ ជារឿងមួយធ្វើឲ្យចិនខឹង។ កិច្ចប្រជុំកំពូលបែបនេះលើកទីមួយនេះ គឺជាការតេស្តសាកល្បង ពីការអះអាងរបស់លោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលបានប្រកាស ក្នុងគោលនយោបាយបរទេសទីមួយ របស់លោក...
បរទេស៖ យោងតាមការអះអាង ដោយអ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិកលោក Ned Price កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា ប្រេសិតពិសេសរបស់អាមេរិក តំណាងឲ្យកិច្ចការងារប្រទេសអាហ្គានីស្ថាន នឹងត្រូវមានជំនួបគ្នាជាមួយនឹង មេដឹកនាំតាលីបង់ នៅសប្តាហ៍ក្រោយ។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចពិភាក្សានេះនឹងធ្វើឡើង នៅក្នុងទីក្រុងដូហាជាមួយ នឹងរយៈពេលពិភាក្សារហូតទៅដល់ ២សប្តាហ៍ជាប់គ្នា ទៅលើប្រធានបទផ្សេងៗ ដូចជាបញ្ហាសន្តិភាពការ ប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម និងក៏ដូចជាសន្តិសុខសុវត្ថិភាព...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១...
បរទេស៖ ប្រធានទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែរបស់ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានជួបគ្នាជាមួយមន្ត្រីអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ សម្រាប់ការឲ្យក្រុមអ្នកត្រួតពិនិត្យ ចូលទៅកាន់ទីតាំងនុយក្លេអ៊ែ។ អគ្គនាយកនៃទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បានជួបគ្នាជាមួយមន្ត្រីនានា នៅក្នុងទីក្រុងតេអេរ៉ង់ ហើយជំនួបទាំងនេះ គឺត្រូវបានធ្វើឡើង នៅមុនកិច្ចពិភាក្សាការទូត ក្នុងទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកគួរតែ បញ្ឈប់ការបង្កហេតុ បន្ទាប់ពីនាវាទ័ពជើងទឹក របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ថា “ភាគីសហរដ្ឋអាមេរិក គួរតែកែតម្រូវកំហុសឆ្គងរបស់ខ្លួនភ្លាម ឈប់ធ្វើការបង្កហេតុ ឈប់ប្រជែងនឹងបន្ទាត់ក្រោម និងឈប់លេងជាមួយភ្លើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាបាននិងកំពុង បើកសម័យប្រជុពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតំាងលោក ជាម យៀប ធ្វើអនុប្រធានទី១ រដ្ឋសភា ជំនួសលោកងួន ញ៉ិល ។ ការបើកសម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសម្តេចតេជោ ហ៊ុន សែន...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជាប្រចាំខែ ជូនដល់នគរបាលចរាចរណ៍ នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់អំឡុងពេល សម្រួលចរាចរណ៍ ជូនពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវ។ ក្នុងមួយខែៗ ក្រុមការងារតែងតែប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូនដល់នគរបាលចរាចរណ៍ ដែលឈរជើងនៅតាមគោលដៅ ត្រួតពិនិត្យជិត ២០០ គោលដៅ ដោយក្នុងមួយគោលដៅ...
ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួម របស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន ។ កាលពីអំឡុងពេល បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត កម្មវិធីមួយដែលអនុញ្ញាតឲ្យ អតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេស នៅរៀងរាល់ពេល ដែលពួកគេធ្វើការស្កេន...
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសជប៉ុននិងប្រទេសវៀតណាមបានឈានទៅដល់កិច្ចព្រមព្រៀងមួយស្តីអំពីសន្តិសុខប្រព័ន្ធអនឡាញក្នុងពេលដេលប្រទេសក្នុងតំបន់ អាស៊ីទាំងពីរនេះ សង្ឃឹមថានឹង អាចបង្កើនចំណងទំនាក់ទំនងយោធារវាងគ្នាផងជុំវិញក្តីព្រួយបារម្ភ ចំពោះមុខនូវឥទ្ធិពលរបស់ចិន ជាពិសេសបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាកិច្ចព្រមព្រៀងការពារប្រព័ន្ធអនឡាញនេះធ្វើឡើងនៅក្រោយប្រទេសទាំងពីរ បានបង្ហាញភាពចាំបាច់ជាបន្ទាន់មួយទៅនឹងបញ្ហានានាដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងប្រឈមរួមទាំងបញ្ហាអន្តរជាតិនិងចិន។ ថ្លែងទៅកាន់សមភាគីលោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Phan Van Giang លោក Kishi បានបញ្ជាក់ដែរថាកិច្ចព្រមព្រៀងនេះបានជួយលើកតម្កើងកិច្ចសហប្រតិបត្តិការ លើវិស័យយោធារវាងប្រទេសទាំងពីរទៅដល់កម្រិតថ្មីមួយទៀត។ គួរឲ្យដឹងដែរថាជប៉ុនប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើការសហការយ៉ាងខ្លាំងជាមួយនឹងបណ្តាប្រទេសធំៗលើលោកដើម្បីពង្រឹងកិច្ចការងារការពារប្រព័ន្ធអនឡាញដូចជាសហរដ្ឋអាមេរិក អូស្ត្រាលីនិងដៃគូផ្សេងទៀតរួមទាំងណាតូកាលពីខែមេសានិងក៏ដូចជាសិង្ហបុរីឥណ្ឌូនេស៊ីនិងវៀតណាម៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃអង្គារ៍ បានធ្វើការប្រកាសទាមទា ឲ្យក្រុមហ៊ុនបរទេស ចំនួន១៣ដែលភាគច្រើនជាក្រុមហ៊ុនរបស់អាមេរិក ក្នុងការរៀបចំការិយាល័យ តំណាងរបស់ខ្លួនឲ្យបាននៅក្នុងទឹកដី របស់រុស្សី ឲ្យបានយ៉ាងយូរបំផុតចុងឆ្នាំ២០២១ ឬត្រូវប្រឈមមុខទៅនឹងច្បាប់ រឹតបន្តឹងនិងបម្រាមធ្វើអាជីវកម្មតែម្តង។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់រដ្ឋ Roskomnadzor ប៉ុន្តែមិនបានផ្តល់ ព័ត៌មានលំអិតអំពីដំណាក់កាលច្បាស់លាស់ដែលក្រុមហ៊ុនទាំងនោះត្រូវតែធ្វើដើម្បីទទួលបានតាមគ្រប់លក្ខខណ្ឌរបស់ប្រទេសរុស្សីឡើយ។ រំលឹកដែរថាចាប់តាំងតែពីពេលដែលច្បាប់ថ្មីរបស់ប្រទេសរុស្សីបានចូលជាធរមានកាលពីថ្ងៃទី១ខែកក្កដាមករុស្សីបានទាមទារឲ្យបណ្តាញសង្គម បរទេសដែលមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃលើសពី៥០ម៉ឺនគណនេយ្យចាំបាច់ត្រូវតែបើកការិយាល័យមួយរបស់ខ្លួននៅក្នុងប្រទេសរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបញ្ជូន ខ្លួន បុរស ជនជាតិចិន ចំនួន៣នាក់ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរងចាំ ជំនុំជម្រះ តាមនីតិវិធីច្បាប់ សង្ស័យជាប់ពាក់ព័ន្ធនឹង ការចាប់ជំរិត...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ដោយសារស្ថានភាពបាក់ច្រាំងទន្លេកាន់តែខ្លាំងបន្ថែមទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារស្ថានភាពនៃការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ...
កូរ៉េ៖យោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានបង្ហោះសារលើ Twitter របស់លោកដើម្បីសរសេរសារផ្ទាល់ខ្លួនទៅកាន់ BTS ដោយអបអរសាទរពួកគេក្នុងការឈ្នះពានរង្វាន់ ‘Artist of the Year’ នៅ ‘American Music Awards’ ។ ខាងក្រោមនេះជាសាររបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក...
បរទេស៖ រដ្ឋបាល Cyberspace របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថា អ្នកដែលល្បីឈ្មោះនៅក្នុងប្រទេសចិនមិនអាច “សម្ញែងពីទ្រព្យសម្បត្តិ” ឬ “ភាពរីករាយហួសហេតុ” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទៀតទេ។ យោងតាមគេហទំព័រ MSN ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ភ្នាក់ងារគ្រប់គ្រងអ៊ីនធឺណិតរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងអ្នកល្បីល្បាញ និងគណនីយ៍អ្នកគាំទ្រ ត្រូវតែ “អនុវត្តតាមសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់ក្ដីសង្ឃឹមចង់ឃើញការចូលរួមពីសហរដ្ឋអាមេរិក ប្រកបដោយ ការស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្ត ចំពោះគ្នាទៅវិញទៅមក។ ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា បែបនេះធ្វើឡើង ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ រវាង លោក ជាមួយ លោក Derek...
បរទេស៖ អ្នកនាំពាក្យកិច្ចការបរទេសរបស់គណបក្សប្រឆាំង នៅក្នុងប្រទេស អូស្រ្តាលី បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison កំពុងដាក់ពង្រាយ “យុទ្ធសាស្ត្របោះឆ្នោតដ៏គ្រោះថ្នាក់” ជាមួយនឹងការបញ្ចេញមតិរបស់ខ្លួនអំពីការចូលរួមជាមួយសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមណាមួយលើកោះតៃវ៉ាន់។ យោងតាមគេហទំព័រ MSN ចេញផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Peter Dutton...
បរទេស៖ នាយករដ្ឋមន្ត្រីថៃគឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានបដិសេធចំពោះការរំពឹងទុកថា សភាតំណាងរាស្រ្តនឹងត្រូវរំលាយ មុនពេលច្បាប់ចំនួនពីរពាក់ព័ន្ធនឹងប្រព័ន្ធបោះឆ្នោតត្រូវបានធ្វើវិសោធនកម្ម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បានលាតត្រដាងបែបនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងមិនទទួលយកគំនិតបែបនេះទេ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជា ត្រៀមលក្ខណៈជាស្រេច ក្នុងការពន្លឿនចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក។ ក្នុងពិធីបិទវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន...
ភ្នំពេញ ៖ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្ស នយោបាយ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត «គណបក្សអនាគតជាតិ» សរសេរជាអក្សរកាត់ គ.អ.ជ. និងមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា...
ភ្នំពេញ៖ ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គមនៃ ប.ស.ស. លោក សុក បូរ៉ា បានធ្វើបទបង្ហាញស្តីពី “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន” ជូនដល់តំណាងរោងចក្រ...
ក្រុមហ៊ុនក្នុងស្រុកជាច្រើនកំពុងរួមគ្នា ផ្តល់ការគាំទ្រដល់ខេត្តសៀមរាប ក្នុងពេលដែលខេត្តបណ្តុំដោយទីតាំងទេសចរណ៍មួយនេះត្រូវការជំនួយ យ៉ាងខ្លាំង ដែលការគាំទ្រទំាងនេះធ្វើឡើង តាមរយៈការឧបត្ថម្ភដល់មហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។ ព្រឹត្តិការណ៍នេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នឹងរៀបចំធ្វើឡើងក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពនេះដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ប្រទេសរបស់លោកប្រកាន់ខ្ជាប់នូវ “ដំណោះស្រាយរដ្ឋពីរ” ទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈដែលប្រទេសទាំងពីរនេះ មានជម្លោះរ៉ាំរ៉ៃ ជុំវិញការរំលោភបំពានកាន់កាប់ទឹកដីដោយភាគីអ៊ីស្រាអែល។ លោកពូទីន បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Sochi ថាជម្លោះបច្ចុប្បន្នរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែដោះស្រាយស្របតាមដំណោះស្រាយ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform ) ។ ប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ មានគោលបំណង និងសារៈសំខាន់រួមមាន៖ ១)ផ្តល់នូវឱកាសបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ...
ភ្នំពេញ ៖ នៅចំពោះមុខឯករដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា កម្ពុជា-បារាំង គួរគប្បីជំរុញ កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត លើគ្រប់វិស័យដែលអាចធ្វើទៅបាន ។ នេះបើយោងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន។ ការលើកឡើងបែបនេះ ក្នុងឱកាសសម្ដេចតេជោអនុញ្ញាត ឲ្យលោក...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ