ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងរបៀបផ្ញើសារដាស់តឿន ទៅមនុស្សទាំងឡាយណា ដែលចេញពីគុក ហើយរក្សាជំហរក្នុងការធ្វើសកម្មភាព ប្រឆាំងជាក់ស្តែងដដែលនោះ នឹងចូលគុកវិញហើយ ។ លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ១៨ វិច្ឆិកា នេះបានលើកឡើងថា “អ្នកដែលបានចេញពីគុក បើថាមានជំហរដដែលជាទ្រឹស្តីបាន...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតអូស្ដ្រាលីថា កម្ពុជាត្រូវការថវិកា ប្រមាណ៤៨ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងចំនួន៣៣០គម្រោងដែលកំណត់ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ។ ក្នុងជំនួបពិភាក្សាការងារ ទ្វេភាគីជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le...
បរទេស៖ រដ្ឋសភារបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានច្រានចោលសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយអ្នកគាំទ្រសេចក្តីព្រាងច្បាប់នេះ ស្វះស្វែងលុបចោល ឬក៏ផ្លាស់ប្តូរស្ថាប័នសំខាន់ៗ ដែលពួកគេនិយាយថាត្រូវបានប្លន់យក ដោយឥស្សរជនយោធា។ កិច្ចប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភារបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៤៧៣សម្លេងទល់នឹង២០៦សម្លេងច្រានចោលសេចក្តីព្រាងច្បាប់នោះ និងមានការធ្វើអនុប្បវាទ ចំនួន៦សម្លេង ដែលស្នើឲ្យរដ្ឋធម្មនុញ្ញអនុម័តក្រោម របបយោធាក្នុងឆ្នាំ២០១៧ ត្រូវបានផ្លាស់ប្តូរ ដើម្បីធានាឲ្យមានការ បែងចែកអំណាចច្បាស់លាស់។ សេចក្តីព្រាងច្បាប់នោះ គឺត្រូវបានគាំទ្រដោយអ្នកដាក់ញត្តិចំនួន១៣០.០០០នាក់ និងស្វះស្វែងឲ្យរំលាយចោលព្រឹទ្ធសភាតែងតាំងដោយរបប យោធាមានចំនួន២៥០អាសនៈ និងរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធតុលាការរដ្ឋធម្មនុញ្ញ និងទីភ្នាក់ងារសំខាន់ៗរបស់រដ្ឋ។ គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃ គឺនៅតែត្រូវបានដឹកនាំដោយស្ថាបនិករដ្ឋប្រហារឆ្នាំ២០១៤ ដែលនៅតែស្ថិតនៅក្នុងអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៩ ជាការបោះឆ្នោត មួយត្រូវក្រុមប្រឆាំងនិយាយថា ត្រូវបានលើកកម្ពស់ទៅតាមការពេញចិត្តរបស់យោធា៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រទេសអាមេនី និងអាស៊ែបៃហ្សង់ ឲ្យដកកងទ័ពខ្លួននិងគោរពបទឈប់បាញ់គ្នា ដែលបានព្រមព្រៀង កាលពីថ្ងៃមុន ក្រោយមាន សេចក្តីរាយការណ៍ថា ទាហានអាស៊ែបៃហ្សង់ចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះព្រំដែន។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានធ្វើការពិភាក្សា អំពីស្ថានភាពនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយមេដឹកនាំ របស់ប្រទេសអាមេនីនិងប្រទេសអាស៊ែបៃហ្សង់ គឺលោក Ilham Aliyev និងលោក Nikol Pashinyan ព្រមទាំងស្នើឲ្យបញ្ឈប់ភាពតានតឹងបន្ទាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា សហភាពអឺរ៉ុប ក៏បានលើកឡើងជាថ្មី អំពីសំណើរបស់ខ្លួន សុំធ្វើការងារជាមួយប្រទេសទាំងពីរ ដើម្បីបំបាត់ភាពតានតឹង ដែលកើតមានជាយូរមកហើយ រវាងប្រទេសទាំងពីរនោះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ បទឈប់បាញ់នៅតាមព្រំដែន ក្រោយប្រទេសរុស្ស៊ីជំរុញពួកគេ ឲ្យដកថយចេញពីការប្រឈមមុខដាក់គ្នា បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ ចាប់តាំងពីមានសង្គ្រាម មួយកាលពីឆ្នាំមិញ ជុំវិញតំបន់ Nagorno-Karabakh ដែលបានសម្លាប់មនុស្សតិចបំផុត៦.៥០០០នាក់។ ប្រែសម្រួល៖ ប៉ាង កុង
ភ្នំពេញ ៖ មនុស្សចាស់ដែលគ្មានទីពឹង នៅក្នុងរដូវរងារដែលនឹងឈានចូល មកដល់ឆាប់ៗនេះ គឺជាគោលដៅសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ សម្តេចបានអំពាវនាវដល់សមាជិកគ្រួសារ និងអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ឬមនុស្សគ្មានទីពឹង ក្នុងរដូវរងារ ព្រោះរដូវនេះ តែងតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនេះ វាងាយនាំទៅដល់ការឆ្លងជំងឺកូវីដ-១៩ ។ ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញដោយសារជំងឺកូវីដ-១៩យ៉ាងណាក្តី តែមន្រ្តីរាជការ កម្មករនិយោជិត ទំាងក្នុងវិស័យរដ្ឋនិងឯកជន បានឈប់សម្រាកពីការងារនិងជាឱកាសល្អមួយ នៅក្នុងការជួបជុំគ្រួសារ ឬធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍នានា។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ វិច្ឆិកានេះ សម្ដេច ហេង សំរិន...
បរទេស៖អតីតនាយករដ្ឋមន្ត្រីលីប៊ី លោក Ali Zeidan បានប្រកាសនៅថ្ងៃពុធនេះថា លោកនឹងចូលរួមក្នុងការប្រកួតប្រជែង ការបោះឆ្នោតជាប្រធានាធិបតីថ្មី ដែលប្រព្រឹត្តទៅនាខែក្រោយនេះ។ ប្រទេសលីប៊ីបានដាក់ផែនការរួចទៅហើយ ក្នុងការរៀបចំកិច្ចការងារបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នាថ្ងៃទី២៤ ខែធ្នូខាងមុខនេះ ដែលជាផ្នែកមួយនៃកិច្ចសម្របសម្រួល ពីក្រោយដោយ អង្គការសហប្រជាជាតិ ដើម្បីស្ថេរភាព និងនយោបាយរបស់ប្រទេស។ គួរឲ្យដឹងដែរថា កាលពីថ្ងៃម្សិលមិញនេះ កូនប្រុសរបស់មេដឹកនាំលោក Gadhafi...
បរទេស៖ បញ្ហានៃការប្រកួតប្រជែងខាងកងទ័ពជើងទឹក បានទទួលសារៈសំខាន់យ៉ាងខ្លាំង ចំពេលមានភាពតានតឹងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ដែលទាំងចិន និងសហរដ្ឋអាមេរិក រក្សាវត្តមានយោធាដ៏រឹងមាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល ទីក្រុងប៉េកាំង បាននិងកំពុងអភិវឌ្ឍកងទ័ពជើងទឹករបស់ខ្លួនយ៉ាងសកម្ម ដោយបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ជុំវិញឧត្តមភាពកងទ័ពជើងទឹក របស់ខ្លួននៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយធ្វើទុក្ខ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន នឹងយកការប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល នៅឆ្នាំក្រោយ ជាឱកាសមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព សុខភាពល្អ និងស្ថិរភាពនៃភាពជាដៃគូដ៏ទូលំទូលាយប្រកបដោយការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Isaac Herzog លោក ស៊ី បានលើកឡើងថា ប្រទេសចិនឱ្យតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល...
បរទេស៖ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការរីករាលដាល នៃមេរោគឆ្លង និង “វិបត្តិសុខភាពសាធារណៈដ៏មហន្តរាយ” បន្ទាប់ពីប្រទេសនានាជុំវិញពិភពលោក បានបន្ធូរបន្ថយច្បាប់កំចាត់មេរោគ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រលប់ទៅរកភាពប្រក្រតី មុនការរាតត្បាតជាបណ្តើរៗ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានីយ៍ផ្សាយវិទ្យុផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ថានភាពមេរោគស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ដោយលើកឡើងពីការសម្រេចចិត្ត “មុនកាលកំណត់”...
បរទេស៖ ចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែង អ្នកខ្លះមិនអាចទប់ទល់នឹងការប៉ាន់ស្មានថា លោកស្រី Harris អាចឆាប់ ឬក្រោយមក នឹងក្លាយជាប្រធានាធិបតីបន្ទាប់ ដោយសារសំណួរជុំវិញសមត្ថភាពរបស់លោក Biden ក្នុងការអនុវត្តភារកិច្ចរបស់គាត់។ ខណៈដែលលោកស្រីគឺជាស្ត្រីដំបូងដែលកាន់តំណែងនេះ ហើយក៏ជាស្ត្រីដែលមានពណ៌សម្បុរផងដែរ – សម្រាប់អ្នកខ្លះលោកស្រីហាក់ដូចជាមានប្រជាប្រិយភាពជាងប្រធានាធិបតីដែលកំពុងកាន់អំណាច។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ។ ក្នុងនោះលោករដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រង នៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖ ១- សម្រាប់អាកាស យាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាលស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាស ពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹង ដែលពុំមានកូនចៅរស់នៅជាមួយ ត្រូវផ្តល់នូវសម្ភារចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានការកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ដំណាក់កាល នៃរដូវរងារនេះ។ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែនសុំស្នើឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើ ការការពារសុខភាពក្នុងពេលមាន ភាពត្រជាក់កើតឡើង។
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលក្រម និង បានផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដែលនិយមរួមភេទប្រុស និង ប្រុស ដោយសម្រេច ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធកាសម្លាប់ និង...
ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ មន្ត្រីសមត្ថកិច្ចនគរបាលគយ និង មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រ ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីអាធ្រាត ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ បានឃាត់ខ្លួន ស្ត្រីជនជាតិថៃវ័យចំណាស់ម្នាក់ និង ដកហូតបានថ្នាំញៀន ប្រភេទកូកាអ៉ីន មានទម្ងន់ជិត២ គីឡូក្រាម...
រាជរដ្ឋាភិបាល បង្កើតក្រុមការងារ ទទួលយកពលរដ្ឋ អាហ្វហ្កានីស្ថាន មកស្នាក់នៅកម្ពុជា បណ្ដោះអាសន្ន (Video)https://dap-news.com/international/2021/11/17/199285/ ក្រសួងមហាផ្ទៃ ៖ ពន្ធនាគារជាកន្លែងឃុំឃាំង អនុវត្តទោស មិនមែនកន្លែងរស់នៅស្រួល មានអាហារឆ្ងាញ់ ដូចខាងក្រៅទេ (Video)https://dap-news.com/national/2021/11/17/199291/ Full Story ៖ សម្តេចតេជោ ស្នើចិនឲ្យផ្តល់វត្ថុធាតុដើម និងបច្ចេកទេសផលិត វ៉ាក់សាំងកូវីដ១៩...
បរទេស៖ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបង្អួតគំរូយន្តហោះចម្បាំងជំនាន់ទី៥ថ្មីរបស់ខ្លួន នៅក្នុងពិធីពិព័រណ៍ដែនអាកាសឌូបៃ នៅថ្ងៃអាទិត្យ ស្របពេលដែលកិច្ចចរចារបស់សហភាពអឺរ៉ុបទិញយកយន្តហោះចម្បាំងអាមេរិក F-35 មានដំណើរវិវត្តន៍ទៅមុខយឺតយ៉ាវ។ នេះជាលើកទីមួយ ដែលយន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-75 Checkmate ដែលបានចេញបង្ហាញនៅក្នុងខែកក្កដានោះ ត្រូវបានតាំងបង្ហាញនៅក្រៅទឹកដីនៃប្រទេសរុស្ស៊ី ហើយបើយោងតាមែទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី យន្តហោះនេះត្រូវបានត្រូវបានទស្សនកិច្ចមើលដោយគណៈប្រតិភូសហភាពអារ៉ាប់រួម។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា វីដេអូឃ្លីជាភាសាអង់គ្លេសមួយ...
បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានហៅការតេស្តសាកល្បងមីស៊ីលបាញ់ ផ្កាយរណបរបសរុស្ស៊ី ថាជាទង្វើធ្វេសប្រហែសនិងគ្មានទំនួលខុសត្រូវ ក្រោយកម្ទេចពីការតេស្តមីស៊ីលនោះ បានបង្កគ្រោះថ្នាក់ដល់អវកាសយានិក ដែលកំពុងធ្វើការងារនៅលើស្ថានីយអវកាសអន្តរជាតិ។យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អវកាសយានិកជាច្រើននាក់ ត្រូវបានបង្ខំចូលទៅជ្រកក្នុងបបន្ទប់អវកាសរបស់ខ្លួនភ្លាមៗ ស្របពេលដែលសំណល់ក្នុងលំហជាច្រើន អណ្តែតហោះសំដៅចូលមកក្នុងល្បឿនដ៏លឿន។ ក្នុងខណៈដែលកម្ទេចទំាងនោះ ហោះចេញទៅឆ្ងាយពីស្ថានីយអវកាសនោះ ការគ្រប់គ្រងបេសកកម្មរបស់ណាសា នៅក្នុងទីក្រុង បានណែនាំឲ្យអាកាសយានិកទីជ្រកពូន ដើម្បីគេចពីការប៉ុកប៉ះទង្គិច...
ព្យុងយ៉ាង៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េ បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានទៅទស្សនាទីក្រុង Samjiyon ភាគខាងជើង ដើម្បីសិក្សាអំពីគម្រោងសាងសង់របស់ខ្លួន ។ របាយការណ៍បានដកស្រង់សម្តីលោក គីម ដែលបានថ្លែងនៅក្នុងអំឡុងពេលអធិការកិច្ចថា “ខ្ញុំរីករាយណាស់ដែលគិតថារឿងដ៏មោទនភាពមួយដែលត្រូវបានស្វាគមន៍ដោយប្រជាជនត្រូវបានធ្វើ។ ខ្ញុំពេញចិត្តខ្លាំងណាស់”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ពីសេចក្តីយោងជាក់ស្តែងរបស់លោកចំពោះកោះតៃវ៉ាន់ “ឯករាជ្យ” ដោយលើកឡើងថា ជំហររបស់សហរដ្ឋអាមេរិកលើអធិបតេយ្យភាពរបស់ចិនមិនបានផ្លាស់ប្តូរទេ។ ដំណឹងចុងក្រោយបង្អស់របស់លោក បៃដិន នៅក្នុងសារចម្រុះជាច្រើនអំពីកោះនេះ ដែលជាលទ្ធិប្រជាធិបតេយ្យនៅក្រៅការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង ដែលប្រទេសចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលនិម្មិតជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ។ នៅពេលសួរថាតើពួកគេនឹងធ្វើឱ្យមានការវិវឌ្ឍលើកោះតៃវ៉ាន់ដែលមានទំនាក់ទំនងមិនផ្លូវការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដែរឬទេ លោក បៃដិន បានលើកឡើងថាលោក...
ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិ កីឡាករ-កីឡាការិនី រស់នៅភូមិត្រពាំងត្រាវ ទួលចារ និង ព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានសម្ដែងនូវ ការសប្បាយរីករាយ (មិនធ្លាប់មាន) និងត្រៀមលក្ខណៈជារួចស្រេច ដើម្បីអបអរសារទរ ព្រះរាជពិធី បុណ្យ អ៊ំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប។ សូមរំលឹកថា...
ភ្នពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជំរះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទប្រុស- ស្រី ជាប់ពាក់ ព័ន្ធការរក្សាទុក, ជួញដូរ និងផលិតគ្រឿងញៀន ប្រព្រឹត្ត កាលពីអំឡុង ឆ្នាំ ២០១២ ស្ថិត នៅក្នុងផ្ទះរបស់ពួកគេ ដែលមានទីតាំង...
ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅទីក្រុងភ្នំពេញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព (CICP) បានសហការធ្វើជាម្ចាស់ផ្ទះ សិក្ខាសាលាកូនកាត់ ស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល...
ណៃរ៉ូប៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា អាជ្ញាធរប្រទេសកេនយ៉ា បានចាប់ខ្លួនអ្នកយាមគុកចំនួន៧នាក់ បន្ទាប់ពីរត់គេចខ្លួនអ្នកទោស៣នាក់ ដែលកំពុងជាប់ពន្ធនាគារពីបទឧក្រិដ្ឋកម្មទាក់ទងនឹងអំពើភេរវកម្ម ។ លេខាធិការខុទ្ទកាល័យមហាផ្ទៃ លោក Fred Matiangi បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ការរត់គេចខ្លួនពីមន្ទីរឃុំឃាំងដែលមានការយាមកាមយ៉ាងតឹងរ៉ឹងនោះ ត្រូវបានកាត់បន្ថយដោយភាពខ្ជិលច្រអូស និងអសមត្ថភាព។ លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញនៅទីក្រុងណៃរ៉ូប៊ីថា “យើងនឹងមិនត្រឹមតែឆ្ពោះទៅរកទិសដៅការស៊ើបអង្កេតនឹងចង្អុលបង្ហាញយើងតែប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីធានាថា...
អេស្កាវ៉ាទ័រគូបូតាកំពុងរង់ចាំអោយ អ្នកធ្វើការសាកល្បងជាមួយចំណុចពិសេសដូចតទៅនេះ៖-ម៉ាស៊ីនម៉ាស៊ូតកំលាំង 16កំលាំងសេះ-រយៈកណ្តាលកង់ច្រវ៉ាក់អាចស៊ីរ៉េបានពី 1.24ម៉ែត្រ ដល់ 0.99ម៉ែត្រ រហ័សរហួន ងាយស្រួលធ្វើការក្នុងទីធ្លាចង្អៀតបានយ៉ាងសប្បាយ-ខ្សែរទុយោតឧបករណ៍ក្បាលចោះបំបែកមានភ្ជាប់មកជាមួយដើម្បីធ្វើការភ្ជាប់ក្បាលចោះ EHB02-កាន់តែមានទំនុកចិត្ត សុវត្ថិភាពជាងមុន ដោយគ្រោងដំបូលសុវត្ថិភាព ROPS/FOPS ចាប់អារម្មណ៍សូមធ្វើការ Inbox : m.me/KubotaKampucheaClubឬធ្វើការបំពេញព័ត៌មាន ដើម្បីទទួលបានសិទ្ធពិសេសតាមរយៈ https://bit.ly/3wuENTO
ភ្នំពេញ ៖ លោក ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ បានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា ៥០០លានដុល្លារ សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ និងប៉ះពាល់ ដោយសារកូវីដ-១៩ ជាង៦៨ម៉ឺនគ្រួសារ ។ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិត ដែលលួចរត់ចេញពីពន្ធនាគារ ខេត្តស្ទឹងត្រែង ដែលនៅពេលនេះ សម្រេចបានជោគជ័យ។ កាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២១ ទណ្ឌិត ចំនួន៧រូប បានវាយទម្លុះជញ្ជាំងពន្ធនាគារខេត្តស្ទឹងត្រែង ហើយលួចរត់គេចខ្លួន។...
ព្រៃវែង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល និងនាំយកនូវអំណោយ ដែលជាមូលនិធិ របស់លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១...
ព្រៃវែង ៖ លោកជា សុមេធីអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះសំណេះសំណាល និងពិនិត្យមើលស្ថានភាព នៅកសិដ្ឋានចិញ្ចឹមបង្កងទឹកសាប និងការចិញ្ចឹមជ្រូក នៅឃុំកំពង់ត្របែក និងឃុំព្រៃឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ការចុះពិនិត្យនេះដែរ ក៍មានការចូលរួមជាមួយអាជ្ញាធរ មូលដ្ឋានស្រុកកំពង់ត្របែក កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត និងមន្រ្តីជំនាញផងដែរ។...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ