ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងចិនបានបើក«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភាសប្តាហ៍មុន ជាមួយនឹងការសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋនៃប្រទេសទាំងពីរ។ លោកកែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គម និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកថា ការកំណត់ឆ្នាំ២០២៥ជាឆ្នាំផ្លាស់ប្តូរភ្ញៀវទេសចរនេះ នឹងទទួលបានជោគជ័យព្រោះកម្ពុជា និងមានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យរួចមកហើយ៖ “ អ៊ីចឹងដូចយើងបានដឹងហើយថា ចិនជាប្រទេសដែលមានអ្នកធ្វើដំណើរច្រើនជាងគេក្នុងពិភពលោក ។ មុនកូវីដ-១៩ចិនគឺជាក្រុមដ៏ខ្លាំងមួយមកលេងនៅកម្ពុជា។ ដោយឡែកនៅឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” ជូនដល់អគ្គនាយកក្រុមហ៊ុន និងប្រធានផ្នែកក្នុងក្រុមហ៊ុនដែលមានស្នាដៃសរុបចំនួន៧១រូប។...
សៀមរាប៖ អ្នកសម្របសម្រួលទីផ្សារ និងការលក់ អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) លោក កូរ ផល្លីស បានលើកឡើងថា “សម្រាប់វិស័យអប់រំ យើងមានកញ្ចប់ទស្សនៈកិច្ចពិសេសមួយសម្រាប់សិស្សានុសិស្សនៅក្នុងខេត្តសៀមរាប យើងផ្តល់តម្លៃពិសេស ក្នុងម្នាក់តែ១ម៉ឺនរៀលទេ ទាំងសិស្ស និងលោកគ្រូ-អ្នកគ្រូ មិនថាសាលារដ្ឋ ឬសាលាឯកជនទេ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសាវតានៃចំណងការទូត ជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ...
ភ្នំពេញ ៖ ការដោះស្រាយសំណើ របស់កម្មករក្រុមហ៊ុន ដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុង លើសំណើចំនួន១០ចំណុច ក្រោមការសម្របសម្រួល ដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមជំនាញរបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលបងប្អូនកម្មករនិយោជិតភាគច្រើនបានចូលធ្វើការវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា ដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា...
តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអបអរសាទរ បទឈប់បាញ់ រវាងប៉ាគីស្ថាន និងឥណ្ឌា ។ លោក Pezeshkian បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif ដែលកំពុងបំពេញទស្សនកិច្ច...
ព្រះវិហារ៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ចំនួន១២០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន៤មុខវិជ្ជា រយៈពេល៤ខែ។ ការផ្ដល់ជូនអាហារូបករណ៍ពីសំណាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារនេះ គឺជាការអនុវត្តកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា ប្រព័ន្ធការពារកាំជ្រួច “Golden Dome” ដែលត្រូវបានគ្រោងទុកដោយសហរដ្ឋអាមេរិក គឺជាផលិតផលថ្មីមួយទៀតរបស់គោលនយោបាយ “អាមេរិកដំបូង” និងមានគោលបំណងរក្សាអនុត្តរភាព។ ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េបានចុះផ្សាយដោយដកស្រង់ប្រភពរបស់វិទ្យាស្ថានសម្រាប់ការសិក្សាអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើងមួយថ្ងៃមុននេះថា សកម្មភាពនេះគឺសំដៅគំរាមកំហែងដល់សន្តិសុខយុទ្ធសាស្ត្រនៃរដ្ឋអាវុធនុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកដោយសហរដ្ឋអាមេរិកជាមួយនឹងអរិភាព និងសម្រួលដល់ការប្រើប្រាស់សាច់ដុំយោធាវាយលុករបស់កងកម្លាំងសហរដ្ឋអាមេរិក។ គោលដៅយុទ្ធសាស្ត្រយោធា ដែលអាមេរិកដេញតាមគឺដើម្បីទទួលបានឧត្តមភាពយោធាជាមុនក្នុងគ្រប់មធ្យោបាយដោយបង្ហាញភាពត្រឹមត្រូវនៃចលនាតម្រង់ទិសអនុត្តរភាពរបស់ខ្លួន សម្រាប់ការកសាងអាវុធអវកាស និងការពន្លឿនការធ្វើយោធានៅលំហអាកាសនៅពីក្រោយពាក្យថា “ការការពារដីគោក” និងដើម្បីចាប់ផ្តើមការវាយប្រហារយោធាទៅកាន់រដ្ឋសត្រូវរបស់ខ្លួនតាមឆន្ទៈដោយពឹងផ្អែកលើកម្លាំងយោធា និងឧត្តមភាព ផែនការរបស់សហរដ្ឋអាមេរិក...
ជីណាន៖ ការផ្ទុះមួយបានកើតឡើងនៅក្នុងសាលសិក្ខាសាលារបស់ក្រុមហ៊ុនគីមីមួយ ក្នុងទីក្រុង Gaomi ខេត្តសានតុង ភាគខាងកើតប្រទេសចិននៅរសៀលថ្ងៃអង្គារនេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបគ្រាអាសន្នកំពុងដំណើរការ នេះបើយោងតាមការិយាល័យគ្រប់គ្រងគ្រាអាសន្នក្រុង៕ ប្រែសម្រួល ឈូក បូរ៉ា
កំពង់ស្ពឺ: លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែឧសភានេះ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន ២១៦ ដោយក្នុងនោះ លោក ជាម ច័ន្ទសោភ័ណ ត្រូវតែងតាំងជាប្រធានកិត្តិយសស.ស.យ.ក ខណៈលោក ស្រ៊ុន ស្រ៊ន់ ជាប្រធាន។ នាឱ្យកាសនោះដែរលោក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងពង្រីកការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ...
បរទេស៖ កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីនៅទីក្រុងគៀវថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសុខចិត្តលក់ប្រព័ន្ធការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Vladimir Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន...
បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ បានផ្អាកការហោះហើរយន្តហោះរបស់ប៉ូលិសទាំងអស់ និងកំពុងរង់ចាំការត្រួតពិនិត្យសុវត្ថិភាពពេញលេញ បន្ទាប់ពីធ្លាក់ចំនួនពីរលើកក្នុងរយៈពេលតែមួយខែ បានឆក់យកជីវិតមនុស្ស ៩នាក់នៅលើយន្តហោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Kittharath Punpetch បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះទាំងអស់របស់នាយកដ្ឋានអាកាសចរណ៍ប៉ូលីសថៃ ត្រូវបានផ្អាកការហោះហើររហូតដល់យន្តហោះឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពថ្មី។ លោកបានថ្លែងថា «គ្រោះថ្នាក់ពីរលើកក្នុងមួយខែគឺជារឿងគួរឲ្យភ្ញាក់ផ្អើល...
ចាប់តាំងពីឆ្នាំ2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូន ក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។ នេះមិនមែនគ្រាន់តែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែងពីអាជីវកម្ម ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកីឡាជាតិ។ កាលពីថ្ងៃទី 26 ខែឧសភា លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលឆ្នាំ 2024-2025...
ព្រះសីហនុ ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ រឹបអូសសារធាតុញៀនជិត ២គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្ដតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង...
ព្រះសីហនុ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការ ជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុបានចុះផ្សព្វផ្សាយ និងចងបដាស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មដល់ទីតាំង ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅ វិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។ ពិធីផ្សព្វផ្សាយបានធ្វើឡើងដោយមានការចូលរួមពីម្ចាស់សហគ្រាស បងប្អូនកម្មករនិយោជិត អាណាព្យាបាល...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយកាលពីថ្ងៃច័ន្ទថា នាវាពិឃាតថ្មីរបស់កូរ៉េខាងជើងដែលបានខូចខាត កាលពីសប្តាហ៍មុនក្នុងអំឡុងថ្ងៃសម្ពោធនោះ គឺពេលនេះកំពុងត្រូវបានជួសជុល ដោយបន្ថែមថា កូរ៉េខាងជើងបានឃុំខ្លួនមន្ត្រីម្នាក់ទៀត ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ខ្លួនលើ ឧបទ្ទវហេតុលិចនាវាចម្បាំងនៅថ្ងៃសម្ពោធនោះ។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានសរសេរថា ក្រុមស៊ើបអង្កេតបានរាយការណ៍ពីការងាររបស់ខ្លួន ទៅគណៈកម្មការយោធាកណ្តាល...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថាលោកស្រីកំពុងធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំង ក្នុងការរារាំងសមាជិកសភាសហរដ្ឋអាមេរិក ពីការអនុម័តពន្ធគយលើការផ្ញើប្រាក់ទៅប្រទេសម៉ិកស៊ិក។ លោកស្រី Sheinbaum បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក នៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ “រក្សាសេដ្ឋកិច្ចសហរដ្ឋអាមេរិកឱ្យដំណើរការ” ដោយការបង់ពន្ធ មានតែ ២០ភាគរយនៃអ្វីដែលពួកគេរកបាន” ឆ្ពោះទៅរកការផ្ទេរប្រាក់។ លោកស្រីបានលើកឡើងថា មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩២ រវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក...
បរទេស ៖ យោង តាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្ត ដែលត្រូវបានរាយការណ៍ ដោយអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន ក្នុងការលុបចោល ការរឹតបន្តឹង លើការប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីឆ្ពោះទៅរកការ ដោះស្រាយជម្លោះដោយសន្តិវិធី។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញមានបំណងចង់រកប្រាក់ចំណេញ ពីការកសាងឡើងវិញ ក្រោយជម្លោះអ៊ុយក្រែនដែរ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផ្លូវដែក Euroterminal Slawkow នៅភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃចន្ទ Tusk បានដាក់ការពង្រីកទីតាំងនេះ ទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់សម្ភារៈដែលភ្ជាប់ទៅនឹងអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា ៖...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ មានបន្ទូលថា អូម៉ង់-កម្ពុជា មានជំហរស្រដៀងគ្នា លើការដោះស្រាយបញ្ហានានា ដោយឈរលើគោលការណ៍សន្ដិវិធី ។ បន្ទូលរបស់ ព្រះអង្គម្ចាស់ Sayyid Assad bin...
ភ្នំពេញ ៖ ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញ លោក ឌីមីទ្រី មេដវេឌេវ ប្រធានគណបក្សរុស្ស៊ីរួបរួម និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាដ៏សមស្របណាមួយនាពេលខាងមុខ ។ការអញ្ជើញប្រធានគណបក្សរុស្ស៊ីរួបរួម មកបំពេញទស្សនកិច្ចនៅកម្ពុជានេះ របស់សម្តេចតេជោ បានធ្វើឡើងតាមរយៈលោក Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ក្នុងឱកាសសម្តេចបានអនុញ្ញាត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានប្ដេជ្ញាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ ការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ធ្វើឡើងក្នុងឱកាសអញ្ជើញ...
ភ្នំពេញ ៖ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ នៃមហាសន្និបាតអង្គការ សុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតឱកាសអញ្ជើញចូលរួមជំនួប ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ (IAEA) ដើម្បីពិភាក្សាការងារបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារបរិមាណូអន្តរជាតិ។ កិច្ចពិភាក្សារវាងភាគីទាំងពីរ លើប្រធានបទគន្លឹះសំខាន់រួមមាន៖...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កិច្ចការងារEuractiv បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់សម្តី អ្នកការទូតសហភាពអឺរ៉ុបម្នាក់ថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដើម្បីវាយតម្លៃឡើងវិញ នូវស្ថានភាពផ្លូវច្បាប់ នៃជនភៀសខ្លួនអ៊ុយក្រែន ដែលរស់នៅក្នុងប្លុកនេះ ។ការពិភាក្សាស្តីពីការចាកចេញ ដ៏មានសក្តានុពលពីសេចក្តីណែនាំស្តីពីការការពារ បណ្តោះអាសន្ន (TPD) អាចចាប់ផ្តើមនៅដើមខែមិថុនា ខណៈដែលប្លុកនេះបានទទួលយកប្រជាជន អ៊ុយក្រែនប្រហែល៤,៣...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាហេតុការណ៍បុករះ នៅក្នុងទីក្រុងឡុងទៅលើក្បួនដង្ហែររបស់អ្នកគាំទ្រក្លឹបហង្សក្រហមLiverpool បានបណ្តាលឲ្យមានមនុស្ស ជាច្រើននាក់រងរបួសធ្ងន់និងស្រាលក្នុងនោះ មាន៤នាក៉ជាក្មេងៗ។ ភ្លាមៗបុរសជាជនជាតិ អង់គ្លេសម្នាក់ ដែលមានវ័យ៥៣ឆ្នាំនេះ ត្រូវបានចាប់ខ្លួន និងក៏ត្រូវ បានគេដឹងថា ជាម្ចាស់រថយន្តដែលបុករះនោះតែម្តងផងដែរ ប៉ុន្តែយ៉ាងណាក្តីក្រុមប៉ូលីសបានលើកឡើង ថាវាមិនមែនជាសកម្មភាពភេវរកម្មនោះឡើយ ។ គួរឲ្យដឹងដែរថាអ្នកគាំទ្រក្លឹបហង្សក្រហម Liverpool...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានឯកភាពជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន, ការជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាង...
ភ្នំពេញ ៖ ក្រោយពីមានកិច្ចសន្យា ពីឯកអគ្គរដ្ឋទូតរុស្ស៊ី អំពីការបង្កើតជើងហោះហើរត្រង់ រវាងកម្ពុជានិងរុស្ស៊ី នាពេលកន្លងមកនោះ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃ២៧ ឧសភានេះ ក្នុងឱកាសអនុញ្ញាត ឲ្យលោក Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សីចូលជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យលោក ជួយជម្រុញបន្ថែមទៀត ឲ្យមានការបង្កើតជើងហោះហើរត្រង់ពីទីក្រុងមូស្គូ...
តូក្យូ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគី ជាមួយលោក KOBAYASHI Hiroyuki អនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងជប៉ុន ជាពិសេសកិច្ច សហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ