អត្ថបទស្រាវជ្រាវ (scholar)

ពីការធ្វើបដិវត្តន៍ទៅកាន់ការធ្វើទំនើបកម្មប្រទេសចិន៖ ទស្សនវិជ្ជាអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន

ជាតថភាពប្រវត្តិសាស្ត្រ ដំណើររបស់ប្រទេសចិនពីការតស៊ូបដិវត្តន៍ទៅកាន់ការធ្វើទំនើបកម្មជាតិ គឺជា ប្រធានបទដ៏សំខាន់មួយសម្រាប់ការសិក្សាអំពីប្រវត្តិសាស្ត្រ យល់ពីអភិបាលកិច្ច និងដឹងច្បាស់ពីការអភិវឌ្ឍ សេដ្ឋកិច្ចសម័យទំនើប។ ការផ្លាស់ប្តូរនេះមិនមែនកើតឡើង ដោយសារកត្តាសេដ្ឋកិច្ចតែមួយមុខទេ ប៉ុន្តែមានទំនាក់ ទំនងជាមួយការកែសម្រួលគោលនយោបាយ ការកសាងស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងការឆ្លើយតបទៅនឹង បញ្ហាប្រឈមក្នុងប្រទេស និងអន្តរជាតិ។ «ទូកក្រហមដំបូង» នៅជីងហ៊ូ ខេត្តជឺជាំង ដែលជានិមិត្តរូបនៃសមាជ លើកទី១របស់បក្សកុម្មុយនិស្តចិននាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ តំណាងឱ្យការចាប់ផ្តើមនៃដំណើរប្រវត្តិសាស្ត្រ មួយដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនដំណាក់កាល។ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិននា ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ការកែទម្រង់និងការបើកទូលាយ ចាប់ពីឆ្នាំ១៩៧៨ រហូតដល់ការជំរុញទំនើបកម្មក្នុង សតវត្សរ៍ទី២១ ប្រទេសចិនបានបន្តស្វែងរកវិធីសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម…

ជាតថភាពប្រវត្តិសាស្ត្រ ដំណើររបស់ប្រទេសចិនពីការតស៊ូបដិវត្តន៍ទៅកាន់ការធ្វើទំនើបកម្មជាតិ គឺជា ប្រធានបទដ៏សំខាន់មួយសម្រាប់ការសិក្សាអំពីប្រវត្តិសាស្ត្រ យល់ពីអភិបាលកិច្ច និងដឹងច្បាស់ពីការអភិវឌ្ឍ សេដ្ឋកិច្ចសម័យទំនើប។ ការផ្លាស់ប្តូរនេះមិនមែនកើតឡើង ដោយសារកត្តាសេដ្ឋកិច្ចតែមួយមុខទេ ប៉ុន្តែមានទំនាក់ ទំនងជាមួយការកែសម្រួលគោលនយោបាយ ការកសាងស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងការឆ្លើយតបទៅនឹង បញ្ហាប្រឈមក្នុងប្រទេស និងអន្តរជាតិ។ «ទូកក្រហមដំបូង» នៅជីងហ៊ូ ខេត្តជឺជាំង ដែលជានិមិត្តរូបនៃសមាជ លើកទី១របស់បក្សកុម្មុយនិស្តចិននាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ តំណាងឱ្យការចាប់ផ្តើមនៃដំណើរប្រវត្តិសាស្ត្រ មួយដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនដំណាក់កាល។ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិននា ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ការកែទម្រង់និងការបើកទូលាយ ចាប់ពីឆ្នាំ១៩៧៨ រហូតដល់ការជំរុញទំនើបកម្មក្នុង សតវត្សរ៍ទី២១ ប្រទេសចិនបានបន្តស្វែងរកវិធីសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម លើកកម្ពស់ជីវភាពប្រជាជន និងពង្រឹងតួនាទីរបស់ខ្លួនក្នុងសេដ្ឋកិច្ចពិភពលោក។

១-ពី«ទូកក្រហមដំបូង»ទៅកាន់«ការធ្វើទំនើបកម្មជាតិ»
ការសិក្សាប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិនបង្ហាញថា ការអភិវឌ្ឍជាតិជាដំណើរដែលត្រូវការការកែ សម្រួលជាបន្តបន្ទាប់។ ក្រោយការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៤៩ ប្រទេសចិនបានចាប់ផ្តើមការ កសាងប្រព័ន្ធរដ្ឋបាល សេដ្ឋកិច្ច និងសង្គមថ្មី។ ដំណើរនេះមានទាំងសមិទ្ធផល និងបទពិសោធន៍ដែលត្រូវកែលម្អ។ ចាប់ពីឆ្នាំ១៩៧៨ ការកែទម្រង់និងការបើកទូលាយបានក្លាយជាចំណុចរបត់សំខាន់ ដោយផ្តោតលើការលើកកម្ពស់ ផលិតភាព ការពង្រីកពាណិជ្ជកម្ម ការទាក់ទាញទុនវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យា។ ការផ្លាស់ប្តូរទាំងនេះ បង្ហាញថា ការធ្វើទំនើបកម្មមិនអាចពឹងផ្អែកតែលើការរក្សាវិធីសាស្ត្រចាស់ៗបានទេ។ វាត្រូវការការវាយតម្លៃ ស្ថានភាពជាក់ស្តែង ការកែសម្រួលអាទិភាព និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព។ ចក្ខុវិស័យទំនើបកម្ម តាមបែបផែនចិនបានពង្រីកពីការជំរុញកំណើនសេដ្ឋកិច្ចទៅកាន់ការអភិវឌ្ឍដែលផ្តោតលើគុណភាព ការច្នៃប្រឌិត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការការពារបរិស្ថាន និងការលើកកម្ពស់ជីវភាពប្រជាជន។ ជាទឡ្ហីករណ៍ ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង៥% ដោយផលិតផលក្នុងស្រុកសរុបមានទំហំប្រមាណ១៤០,១៩ទ្រីលានយាន់ ឬ ប្រមាណ២០,២២ទ្រីលានដុល្លារអាមេរិក ដោយបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកប្រមាណ ៣០%។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មដ៏ទូលំទូលាយ និងការបន្តអភិវឌ្ឍរបស់ប្រទេសចិន។ ក្នុង ដំណាក់កាលបន្ទាប់ ប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មទំនើប ការលើកកម្ពស់ផលិតភាព និងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ រយៈពេល៥ឆ្នាំទី១៥ (២០២៦-២០៣០)។ ទិសដៅទាំងនេះបង្ហាញថា ការតស៊ូដោយផ្តើមចេញពី«ស្មារតីទូក ក្រហម»កាលពី១០៥ឆ្នាំមុនកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យ និងនវានុវត្តន៍ដ៏ខ្លាំងក្លា ដើម្បីកសាង អនាគតកាន់តែប្រសើរតាមមាគ៌ាដ៏ប្រពៃនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

២-«ស្វ័យបដិវត្តន៍» និង «ទស្សនវិជ្ជាអភិបាលកិច្ច»
ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការមជ្ឈិមអាណត្តិទី២០ របស់បក្សកុម្មុយនិស្ត ចិន បានបើកកិច្ចប្រជុំពេញអង្គលើកទី៥ នៅរដ្ឋធានីប៉េកាំង។ កិច្ចប្រជុំនេះបានពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍ជាតិ និងការបន្តពង្រឹងការគ្រប់គ្រងបក្សដោយម៉ឺងម៉ាត់ និងទូលំទូលាយ។ ក្នុងទស្សនៈអភិបាលកិច្ចស្វ័យបដិវត្តន៍របស់ បក្ស គឺជាគំនិតដែលសង្កត់ធ្ងន់លើការពិនិត្យកំហុស ការកែសម្រួលវិធីសាស្ត្រគ្រប់គ្រង និងការពង្រឹងវិន័យរបស់ ស្ថាប័នដឹកនាំ។ ការអនុវត្តវិន័យបក្សមិនគួរត្រូវបានយល់ត្រឹមជាការដាក់ទណ្ឌកម្មចំពោះការបំពានទេ ប៉ុន្តែថែមទាំង ជាការកំណត់ស្តង់ដារនៃការទទួលខុសត្រូវ ការគ្រប់គ្រងមន្ត្រី និងការប្រើប្រាស់អំណាច។ ការប្រយុទ្ធប្រឆាំងអំពើ ពុករលួយក៏មិនអាចពឹងផ្អែកតែលើយុទ្ធនាការរយៈពេលខ្លីនោះដែរ។ វាត្រូវការប្រព័ន្ធបទប្បញ្ញត្តិច្បាស់លាស់ ការ ត្រួតពិនិត្យមានប្រសិទ្ធភាព ការបែងចែកភារកិច្ច និងយន្តការដែលធានាថាអ្នកទទួលខុសត្រូវត្រូវបានវាយតម្លៃតាម លទ្ធផលការងារ។ ចំណុចសំខាន់មួយគឺការភ្ជាប់វិន័យទៅនឹងលទ្ធផលសម្រាប់ប្រជាជន ដោយយក «ប្រជាជនចិន ជាស្នូលអាទិភាព» បង្ហាញថា បក្សកុម្មុយនិស្តចិនដែលចូលដល់វ័យ១០៥ឆ្នាំដោយមានលោក Xi Jinping ជាស្នូល បានកំណត់ថា «បក្សកើតទុក្ខមុនប្រជាជនចិន ហើយសោយសុខក្រោយវិបុលភាពរបស់ប្រជាជនចិន» ផ្តល់ទិន្នន័យ កំណើនសេដ្ឋកិច្ចចិននៃគំរូ «អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» ដែលបានផ្តល់គុណតម្លៃដ៏ខ្ពង់ខ្ពស់របស់បក្ស កុម្មុយនិស្តចិនបន្តអត្ថិភាពជាដរាបក្នុងដួងចិត្តរបស់ប្រជាជនចិន។ ក្នុងឆ្នាំ២០២៥ អាយុសង្ឃឹមរស់ជាមធ្យមរបស់ ប្រជាជនចិនគឺ ៧៩.២៥ឆ្នាំ ហើយGDP សម្រាប់ប្រជាជនចិនម្នាក់គឺ៩៩,៦៦៥យាន់ ឬស្មើប្រហែល ១៣,៩៥៣ ដុល្លារអាមេរិក កើនឡើង៥.១% បើធៀបនឹងឆ្នាំ២០២៤។

To Top