ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចប្រធានរដ្ឋសភាកម្ពុជា លោកឯកអគ្គរាជទូតអង់គ្លេស បានសន្យាថា អង់គ្លេសនឹងជួយដល់កម្ពុជា លើវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសជួយបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។ ការសន្យានេះ ក្នុងឱកាសសម្តេចឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតឲ្យលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃ២៧ កញ្ញា ។...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយ ដ៏មានសក្តានុពល សម្រាប់ពិភពលោក ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ ឧស្សាហកម្ម ៤.០។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នារសៀលថ្ងៃ១៤ មិថុនា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC និងសមាគមឧកញ៉ាកម្ពុជា បានប្ដេជ្ញាធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសកម្ពុជា ជួយដល់សេដ្ឋកិច្ចជាតិ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀត។ ក្នុងកិច្ចប្រជុំជាមួយ សមាគមឧកញ៉ាកម្ពុជា កាលពីសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីអគ្គលេខាធិការ...
ភ្នំពេញ ៖ ថ្លែងចំពោះមុខលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើម៉ាឡេស៊ី បង្កើនការទិញ ទំនិញដែលបំពេញតម្រូវការឲ្យគ្នា ព្រោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបាន៦២០លានដុល្លារ ក្នុងឆ្នាំ២០២២...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈក្រសួងពាណិជ្ជកម្ម កំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែម លើទីផ្សារដែលមានស្រាប់ ។ ក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ឆ្នាំ២០២៣ នៅក្រុងសៀមរាប នាថ្ងៃទី២៤ កុម្ភៈ លោករដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ឆ្នាំ២០២២ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម ៥២,៤២ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ នាឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ របស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែមករា...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់គណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានថា កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារ សម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រជាដើម។ ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាល ឯកភាពបន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ឲ្យបានឆាប់ ដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកប្រទេសកម្ពុជា»។ សូមរំលឹកថា នាពេលថ្មីៗ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា អាសិបនឹងជំរុញ ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ទៅមួយកម្រិតទៀត ធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់កាន់តែស៊ីជម្រៅ ជួយជ្រោមជ្រែងការស្តារឡើងវិញ នៃសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងតំណាងឲ្យការ វិលត្រឡប់មកវិញ នូវពហុភាគីនិយម ។ អាសិប គឺជាកិច្ចព្រមព្រៀង...
ថ្ងៃទី១៤ខែមករា តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាស បើគិតតាមដុល្លារអាមេរិក នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិន បានឡើងដល់ ៦.០៥ទ្រីលានដុល្លារអាមេរិក បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើងហួសពីតួលេខធំពីរ ពោលគឺ ៥ទ្រីលានដុល្លារអាមេរិក និង៦ទ្រីលានដុល្លារអាមេរិក ដូច្នេះ តួនាទីរបស់ចិន ដែលជាប្រទេសពាណិជ្ជកម្មធំជាងគេ កាន់តែមានភាពរឹងមាំថែមទៀត។ សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ...