ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែកពីគ្នាក្នុងកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិតាមរយៈសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងដែលទន្ទឹងរង់ចាំជាយូរមកហើយ ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់លើកដំបូងរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីក្នុងខែកុម្ភៈ គឺជាព័ត៌មានស្វាគមន៍សម្រាប់សហគមន៍អន្តរជាតិ ដោយសារវិបត្តិស្បៀងអាហារបាននឹងកំពុងញាំញីប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តកិច្ចព្រមព្រៀងនេះអាចជាដំណើររដិបរដុបខ្លាំង ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមករវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃពុធបានធានាដល់ដៃគូភាគ ខាងកើត នៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៃសាមគ្គីភាពរបស់ប្រទេសអាល្លឺម៉ង់ នៅមុនពេល កិច្ចប្រជុំកំពូល។ លោក Scholz បានឲ្យដឹងក្នុងអំឡុងពេលការប្រកាសរដ្ឋាភិបាល របស់លោកនៅសភាជាន់ទាប Bundestag ថា ដៃគូណាតូនៅអឺរ៉ុប ខាងកើត “អាចពឹងផ្អែកលើអាល្លឺម៉ង់បាន” នេះបើយោងតាមការចុះផ្សាយរបស់...
ហ្សឺណែវ៖ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងសំខាន់ ទៅលើទីផ្សារស្បៀងអាហារពិភពលោក ហើយអាចបណ្តាលឱ្យមនុស្សពី ១១ ទៅ ១៩លាននាក់ បន្ថែមនូវភាពអត់ឃ្លានរ៉ាំរ៉ៃ។ អ្នកនាំពាក្យរបស់ FAO លោក Boubaker Ben Belhassen បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ...
បរទេស៖យោងតាមការលើកឡើងដោយអគ្គលេខាធិកា អង្គការណាតូលោក Jens Stoltenberg កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ បានបញ្ជាក់ថាអ៊ុយក្រែននឹងអាចទទួល យកជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងប្រទេសរុស្សីខណៈដែលផែនការរបស់ទីក្រុងមុស្គូ នៅតាមតំបន់ប្រយុទ្ធជា ច្រើនហាក់ដូចជាមិន មានវិវត្តទៅតាម ផែនការរបស់ខ្លួនឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតជាច្រើនក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ប្លុកណាតូម្សិលមិញនេះ លោក Stoltenberg បានបកស្រាយអំពីប្រធានបទ សំខាន់នៃកិច្ចពិភាក្សាថាគឺធ្វើឡើង ដើម្បីការគាំទ្រដ៏ ខ្លាំងមួយទៅឲ្យប្រទេសអ៊ុយក្រែនព្រម...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។ លោក Medinsky បានឲ្យដឹងបន្ទាប់ពីការពិគ្រោះយោបល់ថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ក៏បានចង្អុលបង្ហាញថា...