នយោបាយ
វិចារណកថា នយោបាយ សួស្ដីឆ្នាំថ្មី ២០២២
ប្រវត្តិសាស្រ្តរបស់ពិភពលោក គឺចាប់ពីក្រោយសង្រ្គាមលោកលើកទី២ចប់ រហូតមកដល់សព្វថ្ងៃនេះ មានការផ្លាស់ប្ដូរប្រែប្រួលច្រើន មកពីមានព្រឹត្តិការណ៍ធំៗ ដែលបានកើតមានឡើង ដោយពុំអាចមានការទាយទុក ព្យាករណ៍ណាមួយបានឡើយ!។ ហើយរបៀបរបបពិភពលោកមួយ មានលក្ខណៈសម្បត្តិ ជាពហុប៉ូល ដែលត្រូវបានឯកច្ឆ័ន្ទ បង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ហើយដែលប្រព័ន្ធនយោបាយមួយនេះ ត្រូវបានស្ថិតស្ថេរ គង់វង្សអស់រយៈកាលជិត៤ទសវត្សរ៍នោះ ក៏ត្រូវបានរលំរលាយទៅនាឆ្នាំ១៩៩១បន្ទាប់ពីកំពែងដ៏រឹងមាំ នៃប្រព័ន្ធសង្គមនិយម ដែលមាន សហភាពសូវៀតជាប្រធាន និងបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលត្រូវបានផ្ដួលរំលំទាំងផ្ទាំងៗមកពីការអស់ជំនឿទៅលើនិកាយសាសនា(Doctrine...