ក្រុមហ៊ុន Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច ដែលគ្រប់គ្រងលើការបើកបរ

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងប្រមូលរថយន្ត Cybertruck ចំនួន ២.៤៣១ គ្រឿងនៅសហរដ្ឋអាមេរិកចូលរោងចក្រវិញ ដោយសារបញ្ហាជាមួយឧបករណ៍អេឡិចត្រូនិចដែលគ្រប់គ្រងល្បឿន ដែលបង្កើនហានិភ័យនៃការបុកគ្នាបាន។ ឯកសាររបស់ក្រុមហ៊ុន Elon Musk ទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប្រមូលមកវិញនឹងប៉ះពាល់ដល់រថយន្ត Cybertruck មួយចំនួនដែលផលិតនៅចន្លោះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ ឬរថយន្តត្រូវបានបំពាក់ដោយ metal-oxide-semiconductor field-effect transistors (MOSFET) នៅក្នុង drive inverter ឬ ឧបករណ៍គ្រប់គ្រងការបើកបរ និងល្បឿន។ Tesla បាននិយាយថា កំហុសនៅក្នុង ឧបករណ៍អេឡិចត្រូនិចដែលគ្រប់គ្រងការបើកបរ ឬល្បឿន នៃរថយន្តដែលរងផលប៉ះពាល់អាចបណ្តាលឱ្យវាឈប់ផលិតកម្លាំងបង្វិល នៅពេលអ្នកបើកបរប្រើឈ្នាន់បង្កើនល្បឿន។ នេះអាចបណ្តាលឱ្យបាត់បង់កម្លាំងរុញច្រាន និងបង្កើនហានិភ័យនៃការប៉ះទង្គិចគ្នា , នេះបើយោងតាមឯកសារ។ ក្រុមហ៊ុនផលិតបាននិយាយថា … Continue reading ក្រុមហ៊ុន Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច ដែលគ្រប់គ្រងលើការបើកបរ