ការលក់រថយន្ត Tesla នៅទូទាំងទ្វីបអឺរ៉ុប ធ្លាក់ចុះពាក់កណ្តាលកាលពីខែមុន ដោយសារតែប្រតិកម្មតបប្រឆាំងនឹង មហាសេដ្ឋី Elon Musk

បរទេស៖ ការលក់រថយន្ត Tesla នៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះពាក់កណ្តាល កាលពីខែមុន បើទោះបីជាកំណើននៅក្នុងទីផ្សាររថយន្តអគ្គិសនីបានកើនឡើងក៏ដោយ , នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា តួលេខនេះគឺជាការចង្អុលបង្ហាញចុងក្រោយបង្អស់ ថាតើយីហោ Tesla រងទុក្ខខ្លាំងប៉ុណ្ណា ដោយសារតែការប្រតិកម្មតបទៅនឹងនាយកប្រតិបត្តិគឺមហាសេដ្ឋី Elon Musk ជុំវិញទស្សនៈស្តាំនិយមរបស់លោក។ ការលក់រថយន្ត Tesla នៅក្នុងប្រទេសអឺរ៉ុបចំនួន ៣២ បានធ្លាក់ចុះ ៤៩ភាគរយ មកនៅត្រឹម ៧.២៦១គ្រឿង ក្នុងខែមេសា គឺធ្លាក់ពីចំនួន ១៤.២២៨ គ្រឿងក្នុងខែដូចគ្នាកាលពីឆ្នាំមុន, នេះបើយោងតាមតួលេខដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ឬ ACEA ។ ក្នុងពេលជាមួយគ្នានេះ ការលក់រថយន្តអគ្គិសនីដោយក្រុមហ៊ុនផលិតទាំងអស់បានកើនឡើងប្រហែល ២៨ភាគរយ ។ ទន្ទឹមនឹងនេះ ការលក់រថយន្តប្រើសាំង និងម៉ាស៊ូតបានធ្លាក់ចុះ។ Tesla បានញាំញីដោយការតវ៉ា និងការធ្វើពហិការជុំវិញអ្វីដែលលោក Elon Musk ចូលទៅក្នុងនយោបាយ ប៉ុន្តែវាក៏ប្រឈមមុខនឹងកត្តាផ្សេងទៀតផងដែរ រួមទាំងស៊េរីម៉ូដែលចាស់ និងការប្រកួតប្រជែងកាន់តែខ្លាំងពីម៉ាករថយន្តអគ្គិសនីដែលជាគូប្រជែង … Continue reading ការលក់រថយន្ត Tesla នៅទូទាំងទ្វីបអឺរ៉ុប ធ្លាក់ចុះពាក់កណ្តាលកាលពីខែមុន ដោយសារតែប្រតិកម្មតបប្រឆាំងនឹង មហាសេដ្ឋី Elon Musk