ញូវយ៉ក៖ សំឡេងផ្ទុះ និងផ្សែងដ៏ធំមួយបានហុយឡើង បន្ទាប់ពីការផ្ទុះដ៏ធំមួយនៅល្ងាចថ្ងៃច័ន្ទនៅរោងចក្រចម្រាញ់ប្រេងមួយក្នុងទីក្រុង Port Arthur រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ ក្នុងស្រុករបស់ 12newsnow.com។ សាក្សីបានឧ្យដឹងថា ពួកគេបានឮសំឡេងផ្ទុះមួយ ដែលធ្វើឱ្យបង្អួចរថយន្តញ័រ ហើយអ្នកស្រុកម្នាក់នៅកន្លែងកើតហេតុបានឧ្យដឹងថា តំបន់នោះមានក្លិនស្អុយសាយភាយឡេីង ។ មានហេតុការណ៍មួយកើតឡើងនៅរោងចក្រ Valero នេះបើយោងតាមការដកស្រង់សម្តីរបស់លោក Antonio Mitchell មកពីនាយកដ្ឋានពន្លត់អគ្គីភ័យ Port Arthur។ លោក Zena Stephens អធិការ ស្រុក Jefferson បានឧ្យដឹងថា ការផ្ទុះនេះអាចពាក់ព័ន្ធនឹងអង្គភាពកម្តៅ។ មន្ត្រីកំពុងតាមដានគុណភាព ខ្យល់នៅក្នុងតំបន់នោះ។ ប៉ូលីស និងនាយកដ្ឋានពន្លត់អគ្គីភ័យ Port Arthur បានណែនាំអ្នកស្រុកនៅក្បែរនោះឱ្យជ្រកនៅនឹងកន្លែង ប៉ុន្តែមិនមានបញ្ជាឱ្យជម្លៀសចេញទេ។ នាយកដ្ឋានដឹកជញ្ជូនរដ្ឋតិចសាស់ ក៏បានជំរុញឱ្យអ្នកបើកបរ ជៀសវាងតំបន់នោះផងដែរ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed