បាក់ស្ពានឆ្លង ទន្លេក្រហម នៅវៀតណាម បាត់ខ្លួនអ្នកដំណើរ១៣នាក់ និងរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទន្លេ
បរទេស ៖ ជនរងគ្រោះបួននាក់ដំបូង ត្រូវបានជួយសង្គ្រោះ ខណៈដែលយ៉ាងហោចណាស់ ១៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីស្ពានមួយ បានបាក់នៅខេត្ត Phu Tho ភាគខាងជើងកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យរថយន្តជាច្រើនគ្រឿង ធ្លាក់ចូលទៅក្នុងទន្លេក្រហម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ពាន Phong Chau ដែលលាតសន្ធឹងលើដងទន្លេក្រហម តាមបណ្តោយផ្លូវជាតិលេខ 32C បានបាក់នៅម៉ោងប្រហែល ១០ព្រឹក ដោយកាត់ផ្តាច់ទំនាក់ទំនងរវាងស្រុក Lam Thao និង Tam Nong ឆ្លងកាត់ស្ពាននេះ។ ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Ho Duc Phoc ដែលបានទៅដល់កន្លែងដើម្បីណែនាំការងារជួយសង្គ្រោះ បាននិយាយថា ការស៊ើបអង្កេតដំបូង បានរកឃើញរថយន្តប្រហែល ១០គ្រឿង និងម៉ូតូពីរគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ ហើយមនុស្ស ១៣ នាក់បានបាត់ខ្លួន។ លោក បានបន្ថែមថា តួលេខនេះនឹងត្រូវធ្វើបច្ចុប្បន្នភាព បន្ថែមទៀត។ លោក … Continue reading បាក់ស្ពានឆ្លង ទន្លេក្រហម នៅវៀតណាម បាត់ខ្លួនអ្នកដំណើរ១៣នាក់ និងរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទន្លេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed