ទីក្រុងមូស្គូ ៖ អ៊ុយក្រែន កំពុងទទួលបានអាវុធ គិមីជាបន្តបន្ទាប់ពីក្រុម ប្រទេសលោកខាងលិច
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំ នៅចក្រភពអង់គ្លេស បាននិយាយថា ក្រុមលោកខាង លិចបាន នឹងកំពុងសម្របសម្រួល ការផ្គត់ផ្គង់សារធាតុគីមី ហាមឃាត់ដល់ទីក្រុងគៀវ ដើម្បីប្រើប្រាស់ ជាអាវុធ គីមីនៅជួរមុខ ។ បេសកកម្មនេះបានធ្វើការកត់សម្គាល់ឡើង កាលពីថ្ងៃអង្គារ ដោយឆ្លើយតបនឹង ការដាក់ទណ្ឌកម្មជុំថ្មីដែលដាក់ដោយទីក្រុងឡុងហើយ ការរឹតបន្តឹងនេះ មានគោលដៅលើកងកម្លាំងការពារជាតិគីមី និងជីវសាស្ត្រវិទ្យុសកម្ម (RChBZ) របស់រុស្ស៊ី និងឧត្តមសេនីយឯក Igor Kirillov ដោយរដ្ឋាភិបាលអង់គ្លេស បានចោទប្រកាន់ទីក្រុងមូស្គូពីបទ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញាអាវុធគីមី (CWC)។ បេសកកម្មនេះយ៉ាងណាក្តី ត្រូវបានច្រានចោល នូវការចោទប្រកាន់នេះយ៉ាងខ្លាំង ដោយចង្អុលបង្ហាញថា ទីក្រុងមូស្គូ បានបំផ្លាញឃ្លាំងអាវុធគីមីរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំមុន ជាមួយនឹងដំណើរការត្រួតពិនិត្យ ដោយអង្គការហាមឃាត់អាវុធគីមី (OPCW)។ គួរឲ្យដឹងដែរថាការចោទ ប្រកាន់របស់ទីក្រុងឡុងដ៍ គឺមានបំណងបង្វែរ ការយកចិត្តទុកដាក់ពីករណីជាច្រើន នៃការប្រើប្រាស់អាវុធគីមី ដោយកងកម្លាំងរបស់ទីក្រុងគៀវ អំឡុងពេលមានជម្លោះ ប្រឆាំងនឹងទីក្រុងមូស្គូប៉ុណ្ណោះ។ លោក Kirillov បាននិយាយថា … Continue reading ទីក្រុងមូស្គូ ៖ អ៊ុយក្រែន កំពុងទទួលបានអាវុធ គិមីជាបន្តបន្ទាប់ពីក្រុម ប្រទេសលោកខាងលិច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed