ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ៖ អ៊ុយក្រែន កំពុងទទួលបានអាវុធ គិមីជាបន្តបន្ទាប់ពីក្រុម ប្រទេសលោកខាងលិច

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំ នៅចក្រភពអង់គ្លេស បាននិយាយថា ក្រុមលោកខាង លិចបាន នឹងកំពុងសម្របសម្រួល ការផ្គត់ផ្គង់សារធាតុគីមី ហាមឃាត់ដល់ទីក្រុងគៀវ ដើម្បីប្រើប្រាស់ ជាអាវុធ គីមីនៅជួរមុខ ។

បេសកកម្ម​នេះ​បាន​ធ្វើ​ការ​កត់សម្គាល់​ឡើង កាលពី​ថ្ងៃ​អង្គារ ដោយ​ឆ្លើយ​តប​នឹង ​ការ​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​ដែល​ដាក់​ដោយ​ទីក្រុង​ឡុងហើយ ការរឹតបន្តឹងនេះ មានគោលដៅលើកងកម្លាំងការពារជាតិគីមី និងជីវសាស្ត្រវិទ្យុសកម្ម (RChBZ) របស់រុស្ស៊ី និងឧត្តមសេនីយឯក Igor Kirillov ដោយរដ្ឋាភិបាលអង់គ្លេស បានចោទប្រកាន់ទីក្រុងមូស្គូពីបទ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញាអាវុធគីមី (CWC)។

បេសកកម្មនេះយ៉ាងណាក្តី ត្រូវបានច្រានចោល នូវការចោទប្រកាន់នេះយ៉ាងខ្លាំង ដោយចង្អុលបង្ហាញថា ទីក្រុងមូស្គូ បានបំផ្លាញឃ្លាំងអាវុធគីមីរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំមុន ជាមួយនឹងដំណើរការត្រួតពិនិត្យ ដោយអង្គការហាមឃាត់អាវុធគីមី (OPCW)។

គួរឲ្យដឹងដែរថាការចោទ ប្រកាន់របស់ទីក្រុងឡុងដ៍ គឺមានបំណងបង្វែរ ការយកចិត្តទុកដាក់ពីករណីជាច្រើន នៃការប្រើប្រាស់អាវុធគីមី ដោយកងកម្លាំងរបស់ទីក្រុងគៀវ អំឡុងពេលមានជម្លោះ ប្រឆាំងនឹងទីក្រុងមូស្គូប៉ុណ្ណោះ។

លោក Kirillov បាននិយាយថា ទីក្រុងម៉ូស្គូ បានចុះបញ្ជីករណី ចំនួន៤០០ ដែលអ៊ុយក្រែនបានប្រើប្រាស់ សារធាតុគីមី ខណៈដែលត្រូវ បានប្រើប្រាស់ នៅក្នុងប៉ូលីសអាវុធប្រភេទបែបនេះ មានលក្ខណៈគ្រប់គ្រាន់ ជាអាវុធគីមីដែលប្រើប្រាស់ នៅក្នុងសង្គ្រាម ហើយដូច្នេះវាគួរតែត្រូវបានហាមឃាត់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top