វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា កងកម្លាំងអាមេរិក បានចាប់ផ្តើមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ នេះបើយោងតាម។ ការវាយប្រហារតាមអាកាសចុងក្រោយបំផុតបានចាប់ផ្តើមនៅម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃពុធ នេះបើយោងតាមបញ្ជាការកណ្ដាលអាមេរិក បានប្រកាសនៅលេីបណ្ដាញសង្គម X។ បញ្ជាការកណ្ដាលអាមេរិក បានឧ្យដឹងថា “បេសកកម្មនេះនឹងបន្តធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវិកស៊ីវិល និងនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ដែនទឹកក្នុងតំបន់ចុះខ្សោយបន្ថែមទៀត”។ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក...
បរទេស៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងត្រូវ “សងថ្លៃ” ចំពោះការសម្លាប់ទាហានអាមេរិក បន្ទាប់ពីសមាជិកកងទ័ពជាច្រើនរូប បានបាត់បង់ជីវិតកាលពីចុងសប្តាហ៍មុន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានកើនឡើងដល់ ១៧ នាក់ហើយកាលពីចុងសប្តាហ៍មុន ខណៈដែលសាកសពរបស់សមាជិកកងទ័ពម្នាក់ទៀតកំពុងត្រូវបានធ្វើកោសល្យវិច័យ។...
បរទេស៖ ក្រុមហ៊ូធី (Houthis) នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេនឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការបើកការប្រឈមថ្មីមួយទៀតប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយក៏កំពុងបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មពិភពលោកនៅក្រៅតំបន់ឈូងសមុទ្រផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ការកើនឡើងកម្តៅនេះបានកើតឡើងបន្ទាប់ពីដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងសង្គ្រាមសម្រាប់កងទ័ពសហរដ្ឋអាមេរិក។ កាលពីថ្ងៃច័ន្ទ មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) បានកំណត់អត្តសញ្ញាណទាហានអាមេរិកពីររូប ដែលបានបាត់បង់ជីវិត...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃពុធ បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter ជុំវិញចលនារបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាការគំរាមកំហែងសន្តិសុខជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alireza Yousefi អគ្គនាយកទទួលបន្ទុកអឺរ៉ុបខាងលិច ដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងសកម្មភាព “អរិភាព” នេះ។ លោក Yousefi...
តេអេរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ទៅលើខេត្តភាគខាងត្បូងអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៣៥នាក់ និងរបួសជាង ៣០០នាក់ផ្សេងទៀត។ លោក Hossein Kermanpour ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រសួង បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ស្ត្រីពីរនាក់ និងក្មេងជំទង់ម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។ លោក Kermanpour បានបន្ថែមថា ខេត្ត Hormozgan...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបាននិយាយថា យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវាយប្រហារជុំថ្មីមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាៈនៅម៉ោង ៣រសៀល កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការសម្រាប់រលកទីពីរនៃការវាយប្រហារនៅថ្ងៃនេះប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ការវាយប្រហារគឺសំដៅលើសមត្ថភាពយោធា របស់អ៊ីរ៉ង់ដែលប្រើដើម្បីគំរាមកំហែងនាវាដែលឆ្លងកាត់ដោយសេរីតាមច្រកសមុទ្រ Hormuz។ នៅព្រឹកថ្ងៃពុធ ទីបញ្ជាការបាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅម៉ោង៦ព្រឹកម៉ោងនៅភាគខាងកើត។ ក្នុងអំឡុងពេលរលក៩០នាទី កងកម្លាំងបានបាញ់បង្ហោះគ្រាប់បែក យ៉ាងជាក់លាក់ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ និងកន្លែងផ្ទុកនិងបាញ់បង្ហោះមីស៊ីលនៅលើកោះ Greater Tunbផង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងដាក់របាំងបិទខ្ទប់ផ្លូវទឹកឡើងវិញប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ ហើយនឹងទទួលបានការទូទាត់សងវិញចំនួន ២០% លើរាល់ទំនិញទាំងអស់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងតេហេរ៉ង់បានអះអាងថា ខ្លួនបានបិទផ្លូវទឹកដ៏សំខាន់មួយនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ថា លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការរិះគន់សម្ព័ន្ធមិត្តណាតូ ជុំវិញជំហររបស់ពួកគេក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយថា លោករំពឹងថា នឹងមាន “ភាពស្មោះត្រង់” ពីដៃគូអឺរ៉ុប។ លោក ត្រាំ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការណាតូ លោក Mark Rutte នៅការិយាល័យ Oval ជាកន្លែងដែលលោកបានត្អូញត្អែរម្តងទៀតថា សម្ព័ន្ធមិត្តអឺរ៉ុប...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានឧ្យដឹងថា ការឆ្លងកាត់ដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានអនុញ្ញាតតែតាមរយៈផ្លូវ ដែលកំណត់ដោយអ៊ីរ៉ង់ប៉ុណ្ណោះ ដោយព្រមានថា ផ្លូវដឹកជញ្ជូនដែលទើបប្រកាសថ្មីដោយគ្មានការសម្របសម្រួល គឺមិនអាចទទួលយកបាន និងមានគ្រោះថ្នាក់។ ប្រភពបានបន្ថែមថា នាវាត្រូវតែទាក់ទងកងទ័ពជើងទឹក IRGC សម្រាប់ការណែនាំអំពីការដឹកជញ្ជូន ហើយបានព្រមានថា នាវាដែលមិនអនុវត្តតាមច្បាប់ទាំងនេះអាចប្រឈមមុខនឹងសកម្មភាពណាមួយរបស់អ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ចៀសវាងការបកស្រាយដែល «ផ្ទុយទាំងស្រុង» ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) អ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលទើបចុះហត្ថលេខាថ្មីៗនេះ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរិះគន់សេចក្តីថ្លែងការណ៍ «ផ្ទុយ» ដែលធ្វើឡើងដោយមន្ត្រីសហរដ្ឋអាមេរិក ទាក់ទងនឹងបទប្បញ្ញត្តិនៃ MoU។ លោកបានលេីកឡេីងថា ការកត់សម្គាល់អំពីការបញ្ចប់សង្គ្រាមនឹងមិនជួយកាត់បន្ថយ «ការមិនទុកចិត្តដែលប្រមូលផ្តុំ»...