ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខួរក្បាលក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេសតែងតែ រិះរកគំនិតចោទប្រកាន់រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់ដី។ ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការចំនួន ៨៦៣រ៉ៃ ស្មើ ១៣៨ ហិកតា ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា អាចារ្យ អាចារិនីបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឱ្យមានភាពល្អផូផង់ ។ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា អាចារ្យ អាចារិនី ត្រូវបន្តបេសកកម្មដោយរក្សាសេចក្តីថ្លៃថ្នូក្នុងសង្គម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់នូវការទទួលយករាល់មតិយោបល់ ក្នុងន័យស្ថាបនា ឱ្យតែមានហេតុផល និងទឡ្ហីករណ៍ត្រឹមត្រូវ តែមិនអាចទទួលយកការជេរប្រទេចនោះទេ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អជាមួយភាគីអន្តរជាតិយ៉ាងច្រើន ខណៈកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយភាគីថៃ ។ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នាថ្ងៃទី១៩ ខែសីហា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បើកចំហរសម្តេចស្វាគមន៍ ជានិច្ចចំពោះអ្នកនយោបាយទាំងឡាយណា ដែលមានបំណងចូលមកបង្រួបបង្រួម ពិតប្រាកដប្រកបដោយវប្បធម៌សន្ទនា ភាពស្មោះត្រង់ និងការឯកភាពជាតិ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជារំលឹកឡើងវិញថា ទោះបីជាពុំមានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ប៉ុន្តែការអភិវឌ្ឍនៅតាមព្រំដែនជាពិសេស តំបន់ឦសាន្តនៅតែបន្តអភិវឌ្ឍន៍ដដែល ។ ថ្លែងចេញពីវេទិកាសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីប្រមាណជា២ឆ្នាំមុន...
ភ្នំពេញ ៖ ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងរបស់សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិតនេះ ធ្វើឡើងនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា បច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporationបានលើកឡើងថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន China Energy International បានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ។ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Qiao...