ព័ត៌មានជាតិ

សម្តេចធិបតី៖ ខួរក្បាលក្រុមអ្នកនយោបាយប្រឆាំងខ្មែរ តែងចោទរាជរដ្ឋាភិបាលធ្វើឱ្យបាត់ដី

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខួរក្បាលក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេសតែងតែ រិះរកគំនិតចោទប្រកាន់រាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់ដី។

ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចម្ការចំនួន ៨៦៣រ៉ៃ ស្មើ ១៣៨ ហិកតា ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ ។

ប៉ុន្តែសម្តេចលើកឡើងថា ចំពោះព័ត៌មានបែបនេះ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ៕

To Top