ឡុងដ៌៖ លោក John Healey រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស បានឧ្យដឹងថា ចក្រភពអង់គ្លេសនឹងផ្តល់ជំនួយសេដ្ឋកិច្ច និងយោធាបន្ថែមចំនួន ១០ ពាន់លានផោន (ស្មើនឹង ១៣ ពាន់លានដុល្លារអាមេរិក) ដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងសុន្ទរកថាស្តីពីថវិកាឆ្នាំ ២០២៦ នៅចំពោះមុខសភាជាន់ទាប លោក Healey បានបញ្ជាក់ថា ជំនួយសេដ្ឋកិច្ច និងយោធាបន្ថែមចំនួន...
ព្រុចសែល៖ មេដឹកនាំអឺរ៉ុប បានចោទជាសំណួរថាតើរុស្ស៊ី នឹងគោរពតាម “បទឈប់បាញ់ថាមពល” ដែលប្រកាសដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែរឬទេ ខណៈពេលដែលឧ្យដឹងថា ការបញ្ឈប់ការវាយប្រហារពិតប្រាកដ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអាចផ្តល់ការធូរស្រាលប្រសិនបើត្រូវបានអនុវត្ត។ ការប្រកាសនេះ ដែលទីក្រុងមូស្គូ មិនទាន់បានបញ្ជាក់នៅឡើយទេ បានកើតឡើងចំពេលមានការ ព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអឺរ៉ុប ជុំវិញកិច្ចព្រមព្រៀងផ្គត់ផ្គង់ ប្រេងម៉ាស៊ូតថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយរុស្ស៊ី និងផលវិបាករបស់វា ចំពោះទណ្ឌកម្មលោកខាងលិច និងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។...
បរទេស៖ អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដ៏ធំបំផុតរបស់អ៊ុយក្រែនមកលើតំបន់ទីក្រុងមូស្គូ រហូតមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងធ្វើឱ្យខូចខាតផ្នែកខ្លះនៃរោងចក្រចម្រាញ់ប្រេងនៅក្នុងរដ្ឋធានី ខណៈដែលប្រទេសរុស្ស៊ីកំពុងបោះឆ្នោតនៅថ្ងៃចុងក្រោយនៃការបោះឆ្នោតសភា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ទោះបីជាមានការប្រកាសពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ការវាយប្រហារមួយចំនួន ប្រសិនបើរុស្ស៊ីធ្វើដូចគ្នានេះ។ លោក Zelensky បាននិយាយនៅលើ X ថា៖ប្រសិនបើដៃគូរបស់យើងត្រៀមខ្លួនដើម្បីធានាថាប្រទេសរុស្ស៊ីពិតជាបដិសេធមិនធ្វើការវាយប្រហារលើប្រព័ន្ធអគ្គិសនីរបស់យើង គ្រឿងបរិក្ខារថាមពលផ្សេងទៀត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្លូវផ្គត់ផ្គង់អាហារ នោះយើងត្រៀមខ្លួនជាស្រេចដើម្បីធានាឱ្យមានការបញ្ឈប់ដែលត្រូវគ្នាទៅនឹងការវាយប្រហាររបស់យើងដូចគ្នាដែរ។ លោកបាននិយាយថា បទឈប់បាញ់មួយផ្នែកគួរតែអាចទុកចិត្តបាន និងយូរអង្វែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ប្រទេសរុស្ស៊ីបានវាយប្រហារមជ្ឈមណ្ឌលទិន្នន័យពាណិជ្ជកម្មក្នុងទីក្រុងគៀវ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ រោងចក្រ Be Mobile មានទំហំ ៤៥០០ ម៉ែត្រការ៉េ នៅក្នុងរដ្ឋធានីអ៊ុយក្រែន ស្ថិតក្នុងចំណោមគោលដៅឧស្សាហកម្ម ដឹកជញ្ជូន និងកំពង់ផែដែលទាក់ទងគ្នាដោយយោធា ដែលត្រូវបានវាយប្រហារពេញមួយយប់ ជាមួយនឹងអាវុធច្បាស់លាស់ និងយន្តហោះគ្មានមនុស្សបើក បើយោងតាមការអាប់ដេតពេលព្រឹករបស់ក្រសួងកាលពីថ្ងៃសុក្រ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយលុកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្នុង Odessa និងទីក្រុងក្បែរនោះ Chernomorsk ពេញមួយយប់ពីថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ ដោយវាយលុកឃ្លាំងប្រេង និងកន្លែងដឹកជញ្ជូនទំនិញ ដែលប្រើសម្រាប់ផ្គត់ផ្គង់យោធាអ៊ុយក្រែនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា ខ្លួននៅតែបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាដែលទាក់ទងនឹងយោធារបស់អ៊ុយក្រែន ដោយនិយាយថា ការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ និងយន្តហោះគ្មានមនុស្សបើកពេញមួយយប់បានវាយប្រហារកន្លែងចាក់ប្រេង និងឃ្លាំងនៅក្នុងកំពង់ផែ Odessa ក៏ដូចជាឃ្លាំងស្រដៀងគ្នានៅ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ដែលជាការជំរុញដ៏ធំមួយសម្រាប់ទីក្រុងគៀវ ដែលបានស្វែងរកការអនុញ្ញាតជាយូរមកហើយ ដើម្បីផលិតអាវុធការពារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្លាដូមីរ...
ច្បាប់អន្តរជាតិ ឬអង្គការសហប្រជាជាតិ បានក្លាយទៅជាទំនិញមួយដែលលែងមានតម្លៃទៀត។ ព្រោះក្រោយពីការចាប់ខ្លួនលោក Nicolas Maduro បានហើយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិក អាចអនុវត្តអំណាចនិងឆន្ទៈរបស់ខ្លួននៅ ទោះបីកន្លែងណាមួយក៏បាន (SIC) ! ដែលមុននេះ សហរដ្ឋអាមេរិកតែងតែប្រើពាក្យ របៀបរបបសណ្ដាប់ធ្នាប់អន្តរជាតិ ត្រូវផ្អែកមកលើច្បាប់ទម្លាប់! ដែលជាពាក្យពេជ្រនយោបាយរបស់អាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បានចេញផ្សាយវីដេអូមួយដែលបង្ហាញពី យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងពេលការវាយប្រហារបរាជ័យ របស់ទីក្រុងគៀវទៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីព្រឹកថ្ងៃចន្ទ។ យន្តហោះ UAV ទាំង ៩១ គ្រឿង ដែលក្រុងកៀវបានបាញ់បង្ហោះ នៅបរិវេណប្រធានាធិបតីក្នុងតំបន់ Novgorod នៅយប់ថ្ងៃទី ២៨-២៩ ខែធ្នូ ត្រូវបានបំផ្លាញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បានអះអាងថា សហរដ្ឋអាមេរិកអាចចាត់វិធានការទំលាក់លោក Vladimir Zelensky ចេញពីអំណាច ប្រសិនបើគាត់រារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់កាសែត Izvestia កាលពីថ្ងៃសៅរ៍ លោក Azarov បានអះអាងថា ការស៊ើបអង្កេតដែលកំពុងដំណើរការដោយទីភ្នាក់ងារអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិចព្រមទាំងការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យព្រះរាជអាជ្ញាប្រឆាំងអំពើពុករលួយពិសេស...