លោក Joe Biden គ្រោងនឹងបញ្ចុះបញ្ចូលលោក Trump កុំឱ្យបោះបង់ចោលអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយបានណែនាំលោក Putin កុំឱ្យធ្វើឱ្យសង្គ្រាមអ៊ុយក្រែនកាន់តែតានតឹង នេះបើតាមប្រភពដែលស្គាល់ពីការសន្ទនាបានប្រាប់ Reuters កាលពីថ្ងៃអាទិត្យ ខណៈដែលប្រធានាធិបតីលោក Joe Biden មានគម្រោងជំរុញឱ្យលោក Trump កុំបោះបង់ចោលទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា លោក Trump និង លោក Putin បាននិយាយគ្នានៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Trump បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃពុធ។ លោក Trump បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ទីក្រុងគៀវ ដោយបានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័សដោយមិននិយាយពីរបៀប។ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ខ្លួនមិនត្រូវបានជូនដំណឹងជាមុនអំពីការហៅទូរស័ព្ទរវាងលោក Trump និងលោក Putin ហើយក្រោយមកក៏មិនអាចគាំទ្រ ឬជំទាស់នឹងការសន្ទនានេះដែរ។ លោក Steven Cheung នាយកផ្នែកទំនាក់ទំនងរបស់លោក … Continue reading លោក Joe Biden គ្រោងនឹងបញ្ចុះបញ្ចូលលោក Trump កុំឱ្យបោះបង់ចោលអ៊ុយក្រែន