លោក Donald Trump អញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមពិធីសម្ពោធ កាន់តំណែង របស់លោកនៅក្រោយនេះ
បរទេស ៖ សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមពិធីសម្ពោធកាន់តំណែងរបស់លោកនៅថ្ងៃទី ២០ ខែមករាក្រោយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់ជូននេះត្រូវបានធ្វើឡើងនៅដើមខែវិច្ឆិកា ភ្លាមៗបន្ទាប់ពីជ័យជម្នះការបោះឆ្នោតរបស់លោក Trump , នេះបើតាមប្រភពជាច្រើនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ វានៅតែមិនច្បាស់ថាតើលោក Xi បានទទួលយកការអញ្ជើញនេះ ឬអត់។ នៅក្នុងបទសម្ភាសន៍របស់ NBC News នាពេលថ្មីៗនេះ លោក Trump បាននិយាយថា លោក “ចុះសម្រុងគ្នាបានយ៉ាងល្អ” ជាមួយលោក Xi ហើយថា ពួកគេបានទាក់ទងគ្នាកាលពីសប្តាហ៍មុន។ ក្រុមរបស់លោក Trump បានស្នើឱ្យធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំផ្សេងទៀត នៅវិមានឯកាពីតូលនៅថ្ងៃទី ២០ ខែមករា បន្ថែមលើលោក Xi ផងដែរ ។ ខណៈពេលដែលឯកអគ្គរដ្ឋទូត … Continue reading លោក Donald Trump អញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមពិធីសម្ពោធ កាន់តំណែង របស់លោកនៅក្រោយនេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed