បរទេស ៖ សារព័ត៌មាន CBS News បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមពិធីសម្ពោធកាន់តំណែងរបស់លោកនៅថ្ងៃទី ២០ ខែមករាក្រោយនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់ជូននេះត្រូវបានធ្វើឡើងនៅដើមខែវិច្ឆិកា ភ្លាមៗបន្ទាប់ពីជ័យជម្នះការបោះឆ្នោតរបស់លោក Trump , នេះបើតាមប្រភពជាច្រើនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ វានៅតែមិនច្បាស់ថាតើលោក Xi បានទទួលយកការអញ្ជើញនេះ ឬអត់។
នៅក្នុងបទសម្ភាសន៍របស់ NBC News នាពេលថ្មីៗនេះ លោក Trump បាននិយាយថា លោក “ចុះសម្រុងគ្នាបានយ៉ាងល្អ” ជាមួយលោក Xi ហើយថា ពួកគេបានទាក់ទងគ្នាកាលពីសប្តាហ៍មុន។
ក្រុមរបស់លោក Trump បានស្នើឱ្យធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំផ្សេងទៀត នៅវិមានឯកាពីតូលនៅថ្ងៃទី ២០ ខែមករា បន្ថែមលើលោក Xi ផងដែរ ។ ខណៈពេលដែលឯកអគ្គរដ្ឋទូត និងអ្នកការទូតត្រូវបានអញ្ជើញជាធម្មតា កំណត់ត្រារបស់ក្រសួងការបរទេស ចាប់តាំងពីឆ្នាំ ១៨៧៤ បង្ហាញថា គ្មានមេដឹកនាំបរទេសណាមួយដែលបានចូលរួមក្នុងពិធីផ្ទេរអំណាចនោះទេ។
ការផ្សះផ្សារជាក់ស្តែង ទៅកាន់ប្រទេសចិនបានកើតឡើង ក្នុងរដ្ឋបាលខិតចូលមករបស់លោក Trump មានលក្ខណៈជាច្រើនសម្រាប់ទីក្រុងប៉េកាំង រួមទាំងសមាជិកព្រឹទ្ធសភា Marco Rubio ជារដ្ឋមន្រ្តីការបរទេសផងដែរ ។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានប្តេជ្ញាវាយលុកប្រទេសចិនជាមួយនឹង “ពន្ធបន្ថែម 10% លើសពីពន្ធបន្ថែមណាមួយ” លុះត្រាតែចិនចាត់វិធានការប្រឆាំងនឹងការជួញដូរថ្នាំ fentanyl ដែលជាអ្នករួមចំណែកដ៏សំខាន់ដល់វិបត្តិអាភៀន៕
ប្រែសម្រួលៈ ណៃ តុលា
