កីឡាករជំនាន់ថ្មីឆ្នើមៗ៥ រូបរបស់លីគ NHL ដែលនឹងកែប្រែមុខមាត់ លីគនាពេលអនាគត
ភ្នំពេញ ៖ 1xBet សូមបង្ហាញ ជូនកីឡាករវាយកូនគោល លើទឹកកកវ័យក្មេង ចំនួន៥រូប ដែលអាចនឹងក្លាយជាកីឡាករ ដ៏សំខាន់នៅក្នុងពិភពកីឡាវាយកូនគោលលើទឹកកក ។
Macklin Celebrini – ក្តីសង្ឃឹមសម្រាប់អនាគតរបស់ក្រុម San Jose
ការជ្រើសរើសយក Macklin Celebrini ជាជម្រើសដំបូងគេបង្អស់ នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសកីឡាករ 2024 NHL Draft គឺជាជំហានដ៏សំខាន់បំផុតដើម្បីបង្កើតក្រុម San Jose ឡើងវិញ ។ ត្រឹមតែរដូវកាលទីពីររបស់ខ្លួននៅក្នុងលីគ NHL កីឡាករវ័យក្មេងសញ្ជាតិកាណាដារូបនេះបានបង្ហាញឱ្យឃើញរួចទៅហើយថា ក្លឹបពិតជាបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ នៅក្នុងរដូវកាល 2025/26 រូបគេរកបានរហូតដល់ 115 ពិន្ទុ វ៉ាដាច់កំណត់ត្រា 100 ពិន្ទុមុនថ្ងៃខួបកំណើតឈានចូលវ័យ 20 ឆ្នាំរបស់ខ្លួនទៅទៀត។ មានកីឡាករត្រឹមតែប្រាំរូបប៉ុណ្ណោះដែលធ្លាប់សម្រេចបានសមិទ្ធផលបែបនេះមុនរូបគេ៖ Wayne Gretzky, Sidney Crosby, Mario Lemieux, Dale Hawerchuk និង Jimmy Carson។
ការបានចូលរួមក្នុងចំណោមក្រុមវីរបុរសឆ្នើមបែបនេះគឺជារឿងដ៏អស្ចារ្យណាស់ទៅហើយ ប៉ុន្តែអ្នកគាំទ្រក្រុម Sharks នៅមានមហិច្ឆតាធំជាងនេះទៅទៀត ។ ពួកគេសង្ឃឹមថា Celebrini នឹងជួយឱ្យក្រុមវិលត្រឡប់ ទៅកាន់លំដាប់កំពូលប្រចាំលីគ NHL វិញ ហើយនៅទីបំផុតនឹងអាចក្លាយជាបេក្ខភាពប្រជែងពានរង្វាន់ Stanley Cup។
Matthew Schaefer – រដូវកាលបង្ហាញខ្លួនដំបូងបំបែកកំណត់ត្រាជាមួយក្រុម Islanders
ការបោះជំហានពីលីគយុវជនឡើងមកកាន់លីគកំពូល NHL គឺជាឧបសគ្គដ៏ធំមួយសម្រាប់កីឡាករតំបន់ការពារគ្រប់រូប ដោយសារគូប្រកួតនៅកម្រិតនេះតែងតែឆក់យកឱកាសលេងវាយបកភ្លាមៗរាល់ពេលមានកំហុសឆ្គងណាមួយកើតឡើង។ ទោះជាយ៉ាងណា កីឡាករ Matthew Schaefer ដែលជាជម្រើសទីមួយរបស់ក្រុម New York Islanders ក្នុងព្រឹត្តិការណ៍ 2025 NHL Draft អាចសម្របខ្លួន នឹងលីគនេះបានយ៉ាងរហ័ស។ ត្រឹមរដូវកាលដំបូង រូបគេបានក្លាយជាខ្សែការពារ ដ៏ឆ្នើមបំផុតម្នាក់ប្រចាំក្រុម ដោយបានបង្ហាញខ្លួនគ្រប់ 82 ប្រកួតក្នុងវគ្គសន្សំពិន្ទុ និងចំណាយពេលលេង នៅលើទីលានទឹកកកជាមធ្យមជិត 25 នាទីក្នុងមួយប្រកួត។ អ្នកជំនាញរបស់ 1xBet Khmer បានកត់សម្គាល់ថា Schaefer ក៏ពូកែខាងជួយប្រយុទ្ធផងដែរ ដោយគ្រាប់បាល់ទាំង 23 គ្រាប់របស់គេបានតាមស្មើកំណត់ត្រាប្រវត្តិសាស្ត្ររបស់លីគ NHL សម្រាប់កីឡាករការពារចំណូលថ្មី។ នៅចុងរដូវកាល Matthew បានឈ្នះពានរង្វាន់ Calder Memorial Trophy ក្នុងនាមជាកីឡាករចំណូលថ្មីឆ្នើមបំផុតប្រចាំលីគ ដែលជួយឱ្យរូបគេក្លាយ ជាម្ចាស់ពានវ័យក្មេងបំផុត ព្រមទាំងជាអ្នកឈ្នះ ដោយសំឡេងគាំទ្រជាឯកច្ឆន្ទដំបូងគេគិតចាប់តាំងពីឆ្នាំ 1993។
Connor Bedard – ក្តីសង្ឃឹមដ៏ធំបំផុតរបស់ក្រុម Chicago
កាលនៅលេងឱ្យក្រុម Regina Pats ក្នុងលីគយុវជន Connor Bedard រកបានរហូតដល់ 143 ពិន្ទុយ៉ាងអស្ចារ្យ ពីការប្រកួតត្រឹមតែ 57 លើកនៅរដូវកាល 2022/23 ដែលជួយត្រួសត្រាយផ្លូវឱ្យរូបគេក្លាយជាអនាគតតារាឆ្នើមប្រចាំលីគ NHL។ ហេតុនេះហើយ ទើបវាមិនមែនជារឿងចម្លែកទេ ដែលក្រុម Chicago បានសម្រេចចិត្តទាញយកខ្សែប្រយុទ្ធ ដ៏មានទេពកោសល្យរូបនេះជាជម្រើសទី 1 ក្នុងព្រឹត្តិការណ៍ 2023 NHL Draft។ រូបគេពិតជាមិនធ្វើឱ្យអ្នកគាំទ្រ ខកបំណងឡើយក្នុងរដូវកាលដំបូង 2023/24 របស់ខ្លួន ដោយរកបាន 61 ពិន្ទុក្នុង 68 ប្រកួត និងឈ្នះពានរង្វាន់ Calder Memorial Trophy។ ឈានចូលរដូវកាល 2025/26 កីឡាករ Connor បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយទៀត ជាមួយនឹងការស៊ុតបញ្ចូលទី 30 គ្រាប់ និងរកបាន 75 ពិន្ទុពីការប្រកួត 69 លើក។
Leo Carlsson – តួអង្គស្នូលវ័យក្មេង របស់ក្រុម Anaheim
Bedard មិនមែនជាយុវជនឆ្នើមតែម្នាក់គត់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមុនព្រឹត្តិការណ៍ 2023 NHL Draft នោះទេ។ ដោយមានសិទ្ធិជ្រើសរើសបន្តពីក្រុម Chicago ក្រុម Anaheim បានសម្រេចចិត្តយកខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Leo Carlsson។ បច្ចុប្បន្ន គេពិតជាពិបាកស្រមៃណាស់ថា ទម្រង់ប្រយុទ្ធរបស់ក្រុម Ducks នឹងទៅជាយ៉ាងណា ប្រសិនបើគ្មានវត្តមានរបស់គេ។ រូបគេរកបាន 45 ពិន្ទុក្នុងរដូវកាល 2024/25 ហើយបានបន្តសាងភាពលេចធ្លោនៅរដូវកាលបន្ទាប់ដោយរកបាន 67 ពិន្ទុ តាមរយៈការស៊ុតបញ្ចូលទី 29 គ្រាប់ និងបញ្ជូនបាល់សម្រេចទី 38 ដងក្នុង 70 ប្រកួត ។ សន្ទុះនៃការរីកចម្រើននេះ គឺជាក្តីសង្ឃឹមយ៉ាងមុតមាំ សម្រាប់អ្នកគាំទ្រក្រុម Ducks ដែលជឿជាក់ថា Leo នឹងក្លាយជាខ្សែប្រយុទ្ធដ៏សំខាន់បំផុតរបស់ក្លឹបនាពេលអនាគត។
Lane Hutson – ជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់ក្រុម Montreal
នៅក្នុងព្រឹត្តិការណ៍ 2022 NHL Draft កីឡាករ Lane Hutson មិនទាន់ត្រូវបានក្រុមណាជ្រើសរើសឡើយ រហូតដល់ចុងបញ្ចប់នៃជុំទីពីរ ទើបក្រុម Montreal សម្រេចចិត្តយករូបគេក្នុងលំដាប់ទី 62 ។ បច្ចុប្បន្ន ការសម្រេចចិត្តនេះ ត្រូវបានគេចាត់ទុកថា ជាការជ្រើសរើសកីឡាករដ៏ ល្អបំផុតមួយរបស់ក្លឹប ។ ក្នុងរដូវកាលពេញលេញដំបូងរបស់ខ្លួននាឆ្នាំ 2024/25 Lane បានក្លាយជាខ្សែការពារ ដែលមានសមត្ថភាពប្រយុទ្ធដ៏មានសក្តានុពលបំផុតម្នាក់ប្រចាំលីគ NHL ដោយរកបាន 66 ពិន្ទុ ព្រមទាំងឈ្នះពានរង្វាន់ Calder Memorial Trophy ។ ឈានចូលរដូវកាលបន្ទាប់ Hutsonធ្វើបានកាន់តែល្អជាង មុនទៅទៀត ដោយបង្កើនពិន្ទុសរុបរបស់ខ្លួនរហូតដល់ 78 ពិន្ទុយ៉ាងគួរឱ្យកោតសរសើរ។
តាមដានកីឡាករជំនាន់ថ្មីរបស់លីគ NHL និងគាំទ្រកីឡាករក្នុងដួងចិត្តរបស់អ្នកជាមួយ 1xBet!
