កីឡា

Cristiano Ronaldo ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ជាផ្លូវការ

បាសេឡូណា៖ កីឡាករ Cristiano Ronaldo បានប្រកាសពីបំណងក្នុងការចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែវិច្ឆិកា) តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ដែលនេះជាការបិទបញ្ចប់នូវអាជីពអន្តរជាតិដ៏រុងរឿងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ​កីឡាករវ័យ ៤១ឆ្នាំរូបនេះបានបញ្ជាក់ថា គាត់នឹង “ប្រគល់អាវលេខ ៧ ត្រឡប់ទៅវិញ” បន្ទាប់ពីការប្រកួតអន្តរជាតិក្នុងខែវិច្ឆិកាខាងមុខនេះត្រូវបានបញ្ចប់។ ​Ronaldo បានធ្វើជាប្រធានក្រុម ដឹកនាំក្រុមជម្រើសជាតិឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ Euro 2016 ព្រមទាំងបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Nations League ក្នុងឆ្នាំ២០១៩ និង…

បាសេឡូណា៖ កីឡាករ Cristiano Ronaldo បានប្រកាសពីបំណងក្នុងការចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែវិច្ឆិកា) តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ដែលនេះជាការបិទបញ្ចប់នូវអាជីពអន្តរជាតិដ៏រុងរឿងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​កីឡាករវ័យ ៤១ឆ្នាំរូបនេះបានបញ្ជាក់ថា គាត់នឹង "ប្រគល់អាវលេខ ៧ ត្រឡប់ទៅវិញ" បន្ទាប់ពីការប្រកួតអន្តរជាតិក្នុងខែវិច្ឆិកាខាងមុខនេះត្រូវបានបញ្ចប់។

​Ronaldo បានធ្វើជាប្រធានក្រុម ដឹកនាំក្រុមជម្រើសជាតិឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ Euro 2016 ព្រមទាំងបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Nations League ក្នុងឆ្នាំ២០១៩ និង ២០២៥ ផងដែរ។

​Ronaldo បានមានប្រសាសន៍ថា៖ "វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ ពីព្រោះមានការសម្រេចចិត្តមួយចំនួន មិនអាចធ្វើឡើងដោយប្រើត្រឹមតែខួរក្បាលនោះឡើយ តែវាទាមទារការប្រើប្រាស់បេះដូងផងដែរ។"

​គាត់បានបន្តទៀតថា៖ "ប្រសិនបើខ្ញុំធ្លាប់ធ្វើឱ្យអ្នកសប្បាយចិត្ត ប្រសិនបើគ្រាប់បាល់ណាមួយរបស់ខ្ញុំធ្លាប់ធ្វើឱ្យអ្នកឱបនរណាម្នាក់ បំភ្លេចក្តីកង្វល់ ឬមានមោទនភាពចំពោះប្រទេសជាតិរបស់យើង នោះអ្វីៗទាំងអស់នេះគឺពិតជាមានតម្លៃណាស់។"

​Ronaldo ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រួសាររបស់គាត់ ប្រជាជនព័រទុយហ្គាល់ និងមិត្តរួមក្រុម គ្រូបង្វឹក ព្រមទាំងបុគ្គលិកទាំងអស់ ដែលគាត់ធ្លាប់បានធ្វើការជាមួយ ក្នុងកំឡុងពេល ២៣ឆ្នាំ នៃអាជីពរបស់គាត់ជាមួយក្រុមជម្រើសជាតិ។

​គាត់បានសរសេរសារភ្ជាប់ជាមួយនឹងវីដេអូប្រកាសនោះថា៖ "ព័រទុយហ្គាល់ នឹងតែងតែជាផ្នែកមួយនៃរូបខ្ញុំជានិច្ច។"
​គួរបញ្ជាក់ផងដែរថា Ronaldo បង្ហាញខ្លួនបានចំនួន ២៣៤ ប្រកួតសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងស៊ុតបញ្ចូលទីបាន ១៤៦ គ្រាប់។ គាត់ជាម្ចាស់កំណត់ត្រាជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេបំផុត និងស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត សម្រាប់ការប្រកួតកម្រិតអន្តរជាតិ។

ប្រែសម្រួល៖ គីរី

To Top