ព័ត៌មានអន្តរជាតិ

រូបភាពផ្កាយរណបបង្ហាញ ពីវត្តមានយន្តហោះវាយប្រហារ និងយានយន្តយោធា នៅឯមូលដ្ឋានថ្មីមួយរវាងចិន និងឡាវ ក្នុងប្រទេសឡាវ

បរទេស៖ យោងតាមរូបភាពផ្កាយរណប ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះវាយប្រហារធុនស្រាល និងយានយន្តយោធា បានមកដល់ទីតាំងហ្វឹកហ្វឺនរួមគ្នារវាងចិន និងឡាវ ដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា រូបភាពទាំងនេះ ដែលថតដោយក្រុមហ៊ុន ផ្តល់សេវាកម្មផ្កាយរណប ពាណិជ្ជកម្ម Vantor បានបង្ហាញពីអ្វីដែលអ្នកវិភាគ ផ្នែកសន្តិសុខជឿជាក់ថា ជាយន្តហោះវាយប្រហារធុនស្រាលម៉ូដែល K-8 ចំនួន ៨ គ្រឿង និងយានយន្តគាំទ្រជាង ២០ គ្រឿង នៅលើផ្លូវរត់យន្តហោះ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ ដែលនេះគឺជាការបង្កើនវត្តមានយោធា របស់ចិននៅក្រៅប្រទេស។

រូបភាពទាំងនោះត្រូវបានថតនៅថ្ងៃទី ៣០ ខែកញ្ញា ពោលគឺមួយថ្ងៃបន្ទាប់ពីក្រសួងការពារជាតិចិន បានប្រកាសពីការបង្កើត ទីតាំងនេះនៅតំបន់ បានគឿន ក្រៅទីក្រុងវៀងចន្ទន៍ ហើយរូបភាពទាំងនោះក៏បានបង្ហាញផងដែរ នូវសកម្មភាពសាងសង់យ៉ាងទូលំទូលាយនៅជុំវិញផ្លូវរត់យន្តហោះនោះ។

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទីតាំងថ្មីនេះ កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយមន្ត្រីយោធាប្រចាំស្ថានទូត និងអ្នកជំនាញផ្នែកសន្តិសុខក្នុងតំបន់ ដោយអ្នកខ្លះយល់ឃើញថា ការសាងសង់នេះអាចជាសញ្ញា នៃការបង្កើតមូលដ្ឋានយោធាពេញលេញដំបូងគេរបស់ចិននៅក្រៅប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។

To Top