ព័ត៌មានជាតិ

ក្រសួងអធិការកិច្ចជំរុញការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ឱ្យមានភាពពេញលេញ

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ត្រូវមានការរៀបចំ និងថ្លឹងថ្លែងជាជំហានឱ្យបានរឹងមាំ និងច្បាស់លាស់ សំដៅធ្វើឱ្យមានសុខដុមនីយកម្មនៃការងារត្រួតពិនិត្យជាប្រព័ន្ធ ដែលមានលក្ខណៈពេញលេញ សង្គតិភាព និងភាពប្រទាក់ក្រឡា។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូល ក៏ដូចជាទស្សនទានគន្លឹះសំខាន់ៗ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាថាឯកសារទស្សនាទានសម្រាប់ការតាក់តែង «ច្បាប់ស្តីពីអធិការកិច្ច» របស់ក្រសួងកាន់តែមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងត្រៀមឈានទៅបញ្ចប់ជាស្ថាពរនាពេលខាងមុខ។

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ឯកសារទស្សនាទាននៃការរៀបចំ «ច្បាប់ស្តីពីអធិការកិច្ច» ត្រូវមានការរៀបចំ និងថ្លឹងថ្លែងជាជំហានឱ្យបានរឹងមាំ និងច្បាស់លាស់ សំដៅធ្វើឱ្យមានសុខដុមនីយកម្មនៃការងារត្រួតពិនិត្យជាប្រព័ន្ធ ដែលមានលក្ខណៈពេញលេញ សង្គតិភាព និងភាពប្រទាក់ក្រឡា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូល ក៏ដូចជាទស្សនទានគន្លឹះសំខាន់ៗ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាថាឯកសារទស្សនាទានសម្រាប់ការតាក់តែង «ច្បាប់ស្តីពីអធិការកិច្ច» របស់ក្រសួងកាន់តែមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងត្រៀមឈានទៅបញ្ចប់ជាស្ថាពរនាពេលខាងមុខ។

To Top