សម្តេចតេជោ ៖ សម្តេចធិបតីពិតជាប្រឹងប្រែងស្មោះស្ម័គ្រ ថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សា កេរមរតកចាស់។
តាមរយៈសារលិខិតជូនពរសម្តេចធិបតី ក្នុងឱកាសខួបចម្រើនជន្មាយុដែលនឹងឈានចូលមកដល់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាននិងកំពុងដឹក នាំជោគវាសនា ប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា ។
សម្តេចតេជោបន្តថា សម្តេចធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សា កេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិនិងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។
សម្តេចតេជោបន្ថែមថា ទន្ទឹមនេះ ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខចម្រើននៃជាតិនិងប្រជាជន សម្តេចធិបតី បានបង្ហាញភាពប៉ិនប្រសប់ក្នុងទំនាក់ទំនងអន្តរជាតិ ភាព ចាស់ ទុំនយោបាយ និងគតិបណ្ឌិតប្រតិបត្តិដោយឈរ លើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អន្តរជាតិស្តីពីការ ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលការណ៍នេះ បានបង្ហាញពីការទទួលបាននូវការជ្រួតជ្រាប និងសេចក្តីទុកចិត្តពីបណ្តាប្រទេសនានាមកលើកម្ពុជា ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញា ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
