អត្ថបទស្រាវជ្រាវ (scholar)

ភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ ជា​ស្តង់ដា​ជ្រើសរើសបុគ្គលឆ្នើម​ឱ្យ​​ធ្វើការ​​នៃ​បក្សកុម្មុយនីស្ត​ចិន

ការកសាងក្រុមកម្មាភិបាល​ដែលមានគុណវុឌ្ឍិខ្ពស់ និងមានសមត្ថភាពទទួលបន្ទុកសំខាន់ស្តីពី​ការស្តារភាព​រុង​រឿង​របស់​ប្រជាជាតិឡើងវិញ គឺជាខ្លឹម​សារ​ស្នូល​នៃ​​គំនិត​លោក Xi Jinping ស្តីពីការកសាងបក្ស។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈបក្ស​កុម្មុយនីស្ត​​ចិន​បានកំណត់ជាក់លាក់​នូវ​គោលការណ៍​សំខាន់​ចំនួន​៣ ពោលគី​​ភក្តីភាព​ ភាពស្អាតស្អំ​ និងមាន​ទំនួល​ខុសត្រូវ​ ដែល​ជា​ស្តង់ដាមូលដ្ឋាន​ក្នុងដំណើរការទាំងមូលនៃការជ្រើសរើស ការបណ្តុះបណ្តាល ការតែងតាំង និងការគ្រប់គ្រងកម្មាភិបាល សំដៅ​​បំពេញតម្រូវការនៃការ​ធ្វើ​ទំនើបកម្ម និងភារកិច្ច​នៃការអភិវឌ្ឍ​រយៈពេលវែង។ តាំងពីសម័យបុរាណមក ប្រជាជនចិនបានប្រកាន់ខ្ជាប់នូវគំនិត​អភិបាល​កិច្ចដែលផ្តល់សារៈសំខាន់លើការជ្រើសរើសអ្នក​ធ្វើការ​ដែលមានគុណធម៌និងសមត្ថភាព ដោយយល់ឃើញថា គុណវុឌ្ឍិរបស់អ្នក​​កាន់អំណាចគឺជាកត្តាដ៏សំខាន់បំផុត។ ប្រពៃណីនេះបានក្លាយជាមូលដ្ឋានសម្រាប់កំណត់ស្តង់ដាការងារនៃ​កម្មាភិបាល​​ក្នុងយុគសម័យថ្មី​ ពោលគឺ​ទាម​ទារ​ឱ្យពួកគេ​មាននៃ​«ភក្តីភាព​ ភាពស្អាតស្អំ​  និងមានទំនួល​ខុសត្រូវ​»។ ​ប្រការ​នេះ​បាន​រួម​បញ្ចូល​គ្នា​យ៉ាង​ស៊ីជម្រៅ​រវាង​គំនិត​អភិបាលកិច្ច​ប្រពៃណី​និងតម្រូវ​ការ​នៃការ​កសាង​បក្ស​ក្នុង​សម័យ​បច្ចុប្បន្ន​ ។ ស្តង់ដា​ទាំង​បី ​​ «​ភក្តីភាព​ ភាពស្អាតស្អំ​ និងមាន​ទំនួល​ខុសត្រូវ​ »​ បាន​បំពេញ​បន្ថែម​គ្នា​​ទៅវិញទៅមក និងមិនអាចខ្វះមួយ​បានឡើយ ហើយ​វា​ជា​​ស្តង់ដាជាក់លាក់សម្រាប់​កំណត់​​កម្មាភិបាល​​ឆ្នើមក្នុងយុគសម័យថ្មី។ «ភក្តីភាព​» តម្រូវ​ឱ្យមានជំនឿមុតមាំ និងបំណង​ដើមដ៏បរិសុទ្ធ។ វាមានន័យថា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​បេសកកម្ម​របស់​បក្សកុម្មុយនីស្ត​ចិន​ដែល​ស្វែងរកសុភមង្គលជូនប្រជាជន និងស្តារភាព​រុងរឿង​របស់​ប្រជាជាតិ​ឡើងវិញ ព្រមទាំងរក្សាជំហរនយោបាយដ៏មុតមាំ ជៀសវាងការធ្វើជា «មនុស្សពាក់​មុខពីរ» (និយាយផ្សេង​ ធ្វើផ្សេង​​) ត្រូវ​តម្កល់​ទុក​ផលប្រយោជន៍មូលដ្ឋាន​របស់បក្ស និងប្រជាជនជា​អាទិភាព…

ការកសាងក្រុមកម្មាភិបាល​ដែលមានគុណវុឌ្ឍិខ្ពស់ និងមានសមត្ថភាពទទួលបន្ទុកសំខាន់ស្តីពី​ការស្តារភាព​រុង​រឿង​របស់​ប្រជាជាតិឡើងវិញ គឺជាខ្លឹម​សារ​ស្នូល​នៃ​​គំនិត​លោក Xi Jinping ស្តីពីការកសាងបក្ស។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈបក្ស​កុម្មុយនីស្ត​​ចិន​បានកំណត់ជាក់លាក់​នូវ​គោលការណ៍​សំខាន់​ចំនួន​៣ ពោលគី​​ភក្តីភាព​ ភាពស្អាតស្អំ​ និងមាន​ទំនួល​ខុសត្រូវ​ ដែល​ជា​ស្តង់ដាមូលដ្ឋាន​ក្នុងដំណើរការទាំងមូលនៃការជ្រើសរើស ការបណ្តុះបណ្តាល ការតែងតាំង និងការគ្រប់គ្រងកម្មាភិបាល សំដៅ​​បំពេញតម្រូវការនៃការ​ធ្វើ​ទំនើបកម្ម និងភារកិច្ច​នៃការអភិវឌ្ឍ​រយៈពេលវែង។
តាំងពីសម័យបុរាណមក ប្រជាជនចិនបានប្រកាន់ខ្ជាប់នូវគំនិត​អភិបាល​កិច្ចដែលផ្តល់សារៈសំខាន់លើការជ្រើសរើសអ្នក​ធ្វើការ​ដែលមានគុណធម៌និងសមត្ថភាព ដោយយល់ឃើញថា គុណវុឌ្ឍិរបស់អ្នក​​កាន់អំណាចគឺជាកត្តាដ៏សំខាន់បំផុត។ ប្រពៃណីនេះបានក្លាយជាមូលដ្ឋានសម្រាប់កំណត់ស្តង់ដាការងារនៃ​កម្មាភិបាល​​ក្នុងយុគសម័យថ្មី​ ពោលគឺ​ទាម​ទារ​ឱ្យពួកគេ​មាននៃ​«ភក្តីភាព​ ភាពស្អាតស្អំ​  និងមានទំនួល​ខុសត្រូវ​»។ ​ប្រការ​នេះ​បាន​រួម​បញ្ចូល​គ្នា​យ៉ាង​ស៊ីជម្រៅ​រវាង​គំនិត​អភិបាលកិច្ច​ប្រពៃណី​និងតម្រូវ​ការ​នៃការ​កសាង​បក្ស​ក្នុង​សម័យ​បច្ចុប្បន្ន​ ។

ស្តង់ដា​ទាំង​បី ​​ «​ភក្តីភាព​ ភាពស្អាតស្អំ​ និងមាន​ទំនួល​ខុសត្រូវ​ »​ បាន​បំពេញ​បន្ថែម​គ្នា​​ទៅវិញទៅមក និងមិនអាចខ្វះមួយ​បានឡើយ ហើយ​វា​ជា​​ស្តង់ដាជាក់លាក់សម្រាប់​កំណត់​​កម្មាភិបាល​​ឆ្នើមក្នុងយុគសម័យថ្មី។

«ភក្តីភាព​» តម្រូវ​ឱ្យមានជំនឿមុតមាំ និងបំណង​ដើមដ៏បរិសុទ្ធ។ វាមានន័យថា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​បេសកកម្ម​របស់​បក្សកុម្មុយនីស្ត​ចិន​ដែល​ស្វែងរកសុភមង្គលជូនប្រជាជន និងស្តារភាព​រុងរឿង​របស់​ប្រជាជាតិ​ឡើងវិញ ព្រមទាំងរក្សាជំហរនយោបាយដ៏មុតមាំ ជៀសវាងការធ្វើជា «មនុស្សពាក់​មុខពីរ» (និយាយផ្សេង​ ធ្វើផ្សេង​​) ត្រូវ​តម្កល់​ទុក​ផលប្រយោជន៍មូលដ្ឋាន​របស់បក្ស និងប្រជាជនជា​អាទិភាព ។
«ភាពស្អាតស្អំ​» សំដៅលើការបែងចែកឱ្យបានច្បាស់លាស់រវាងផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ផ្ទាល់ខ្លួន គោរពវិន័យ និងបទប្បញ្ញត្តិ​របស់បក្សនិង​រដ្ឋ​យ៉ាង​តឹង​រ៉ឹង​។ បដិសេធ​​ការល្បួងនានា មិនបង្កើត​បក្ខពួក ឬស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធានាថាប្រើប្រាស់​អំណាចប្រកបដោយ​ភាពយុត្តិធម៌ និង​បំពេញ​ភារកិច្ច​ដោយ​ស្អាតស្អំ។ នេះគឺជា បន្ទាត់ក្រហម​​សម្រាប់អ្នកធ្វើ​​អភិបាលកិច្ច​​​នៅ​ប្រទេសចិន។

«មាន​ទំនួលខុសត្រូវ​» សំដៅលើភាពឧស្សាហ៍ព្យាយាម ការអនុវត្តជាក់ស្តែង និងបំពេញ​តួនាទី​ឱ្យ​អស់ពី​លទ្ធភាព​។ វាមានន័យថា មិនត្រូវគេចវេះ ឬដកថយឡើយ នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមស្មុគស្មាញនៃការកែទម្រង់ កង្វល់បន្ទាន់របស់ប្រជាជន ឬភារកិច្ចដ៏លំបាក​ ត្រូវ​​មាន​ភាពក្លាហានក្នុងការដោះស្រាយ «បញ្ហាដែលលំបាកបំផុត» និងជម្នះ​ឱ្យ​បាន​ ដើម្បីដោះស្រាយ​ក្តី​កង្វល់​បន្ទាន់​ និងការលំបាករបស់ប្រជាជន សំដៅ​​ជំរុញឱ្យបុព្វហេតុជាតិ​​បន្តវិវឌ្ឍ​រីកចម្រើនទៅមុខ។

ជំនួសរួបមន្ត​ជ្រើសរើសបុគ្គល​ឆ្នើម​​​ដោយ​ផ្អែកលើបទពិសោធរបស់អ្នក​ជ្រើសរើសដែល​ជា​រូប​មន្ត​ប្រពៃណី​​ គណបក្សកុម្មុយនីស្តចិនបានដាក់ចេញនូវយន្តការជាក់ស្តែងសម្រាប់ការជ្រើសរើសបុគ្គលឆ្នើម​​​​ ដោយផ្អែកលើលទ្ធផលការងារជាក់ស្តែង ប្រៀបបាននឹងការ «ស្វែងរកសេះល្អបំផុតតាមរយៈការរត់​ប្រណាំង»។ ចាប់តាំងពីសមាជ​គណបក្សកុម្មុយនីស្តចិនលើកទី​ ១៨ មក  គោលគំនិតស្នូលក្នុងការជ្រើសរើសមន្ត្រីឆ្នើម​បានផ្លាស់ប្តូរពី «ការពឹងផ្អែកលើបទពិសោធ​របស់​អ្នក​ជ្រើសរើស​» ទៅជា «ការជ្រើសរើស​​តាម​ការ​បំពេញ​ការងារ​ជាក់​ស្តែង​​»។
ជួរមុខនៃ​មូលដ្ឋាន​ ជនបទ និងមុខតំណែង​​​សំខាន់ដែលមានបន្ទុក​ធ្ងន់ឬ​មានគ្រោះថ្នាក់ខ្លាំង​​ ត្រូវ​បាន​ចាត់​ទុកជា «ទីលានប្រកួត​ប្រជែង​​» សម្រាប់សាកល្បងសមត្ថភាពមន្ត្រី។​ពួកគេបាន​ប្រកួត​ពីសមិទ្ធផលជាក់ស្តែង និងបាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ការ​ដោះ​ស្រាយ​​បញ្ហាយ៉ាង​ជាក់ស្តែង​។ ​វិធីសាស្ត្រ​​ជ្រើសរើសបុគ្គល​ឆ្នើម​បែបនេះ ត្រូវបានពង្រឹងជាបណ្តើរៗ រហូតក្លាយជាប្រព័ន្ធជ្រើ​សរើសបុគ្គលឆ្នើម​​ដែលមានលក្ខណៈម៉ឺងម៉ាត់ និង​មាន​ស្តង់ដាច្បាស់លាស់ ​។

To Top