សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើចៅក្រមតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC ចំនួនបួនរូប
បរទេស៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លើចៅក្រមតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំនួនបួនរូបជុំវិញអ្វីដែលខ្លួនបានពណ៌នាថា ជា “សកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋាន” ប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា បច្ចុប្បន្នយុត្តាធិការរបស់តុលាការ ICC ត្រូវបានទទួលស្គាល់ដោយប្រទេសចំនួន ១២៣ ។ ក្នុងចំណោមប្រទេសដែលមិនចូលហត្ថលេខី រួមមានអាមេរិក រុស្ស៊ី ចិន និងអ៊ីស្រាអែល ។ តុលាការមិនមានកម្លាំងប៉ូលិសរបស់ខ្លួនទេ ហើយពឹងផ្អែកលើរដ្ឋជាសមាជិក ក្នុងការឃុំខ្លួន និងផ្ទេរជនសង្ស័យ ។ កាលពីខែកុម្ភៈ រដ្ឋបាលអាមេរិកបានដាក់ទណ្ឌកម្ម ICC និងរដ្ឋអាជ្ញាកំពូល របស់តុលាការនេះគឺលោក Karim Khan ចំពោះការចេញដីកា ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco … Continue reading សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើចៅក្រមតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ICC ចំនួនបួនរូប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed