មធ្យោបាយយោធាតែមួយមុខ​ មិនអាចដោះស្រាយវិបត្តិ នៅច្រកសមុទ្រហ័រមូស​ បាននោះទេ​

ឡុងដ៍៖​ អគ្គលេខាធិការ នៃអង្គការសមុទ្រអន្តរជាតិ (IMO) លោក Arsenio Dominguez បានឧ្យដឹងថា ស្ថានភាពនៅច្រកសមុទ្រហ័រមូស​ តម្រូវឱ្យមានការបន្ធូរបន្ថយភាព តានតឹង ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តយោធាតែមួយមុខ​ នឹងមិនដំណើរការនោះទេ ហើយដំណោះស្រាយ សមុទ្រជាក់ស្តែងគឺត្រូវការ​ ដើម្បីដោះស្រាយវិបត្តិនេះ។ យោងតាមសន្និសីទសារព័ត៌មាន ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ IMO លោក Dominguez បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងចូលរួមកិច្ចប្រជុំអនឡាញ ស្តីពីស្ថានភាពនៅច្រកសមុទ្រហ័រមូស ​ដែលរៀបចំដោយការិយាល័យការបរទេស សហព័ន្ធ និងអភិវឌ្ឍន៍អង់គ្លេស ដោយមានរដ្ឋមន្ត្រីការបរទេសមកពីជាង ៤០ប្រទេសចូលរួម ។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំ លោក Dominguez បានជម្រាបជូនអ្នកចូលរួមអំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ IMO។ លោកបានជំរុញ ឱ្យរដ្ឋនានាគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាបាននូវការជម្លៀសនាវិកប្រហែល​ ២០០០០នាក់ ដែលជាប់គាំងនៅក្នុងឈូងសមុទ្រពែក្ស​ និងដើម្បីបើកច្រករបៀងមនុស្សធម៌​ សម្រាប់ជំនួយបន្ទាន់។ បន្ទាប់ពីកិច្ចប្រជុំ លោក Dominguez បានលេីកឡេីងថា ការឆ្លើយតបដែលបែកបាក់លែងគ្រប់គ្រាន់​ ដើម្បីដោះស្រាយវិបត្តិទៀតហើយ។ លោកបានកត់សម្គាល់ថា “អ្វីដែលត្រូវការជាបន្ទាន់​ គឺការចូលរួមការទូត ដំណោះស្រាយជាក់ស្តែង និងអព្យាក្រឹត … Continue reading មធ្យោបាយយោធាតែមួយមុខ​ មិនអាចដោះស្រាយវិបត្តិ នៅច្រកសមុទ្រហ័រមូស​ បាននោះទេ​