បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពង្រីកការគំរាមកំហែង របស់លោកប្រឆាំងនឹងអ៊ីរ៉ង់ ដោយរួមបញ្ចូលរោងចក្រថាមពល និងស្ពានទាំងអស់របស់អីរ៉ង់ នៅថ្ងៃចន្ទ ជាឱសានវាទរបស់លោក ដើម្បីធ្វើកិច្ចព្រមព្រៀងមួយកាន់តែខិតជិតមកដល់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបដិសេធសំណើឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ហើយបាននិយាយថា ខ្លួនចង់បញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយថា “ប្រទេសអ៊ីរ៉ង់ទាំងមូលអាចត្រូវបានដកចេញក្នុងរយៈពេលមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃស្អែក”។ លោកបានណែនាំថា ថ្ងៃផុតកំណត់ថ្ងៃអង្គារ ម៉ោង ៨ យប់ គឺជាថ្ងៃចុងក្រោយ ដោយនិយាយថា លោកបានផ្តល់ការពន្យារពេលគ្រប់គ្រាន់ដល់អ៊ីរ៉ង់រួចហើយ។ សហរដ្ឋអាមេរិកបានប្រាប់អ៊ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ដ៏សំខាន់សម្រាប់ចរាចរណ៍ដឹកជញ្ជូនទាំងអស់ ឬចង់ឃើញរោងចក្រថាមពល និងស្ពានត្រូវបានលុបចោល ដែលបង្កឱ្យមានការ ព្រមានអំពីឧក្រិដ្ឋកម្ម សង្គ្រាមដែលអាចកើតមាន ។ ចំណែកអ៊ីស្រាអែល បានដាក់សម្ពាធកាន់តែខ្លាំងឡើង ដោយការវាយប្រហារ រោងចក្រគីមីឥន្ធនៈដ៏សំខាន់មួយ និងសម្លាប់ប្រធានចារកម្ម សម្រាប់កងឆ្មាំបដិវត្តន៍ប៉ារ៉ាយោធា៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed