ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គំរាមអ៊ីរ៉ង់កាន់តែខ្លាំង ដោយចង់កម្ទេចប្រទេសអ៊ីរ៉ង់ ទាំងមូលក្នុងពេលត្រឹមមួយយប់ ប្រសិនឱសានវាទមកដល់

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពង្រីកការគំរាមកំហែង របស់លោកប្រឆាំងនឹងអ៊ីរ៉ង់ ដោយរួមបញ្ចូលរោងចក្រថាមពល និងស្ពានទាំងអស់របស់អីរ៉ង់ នៅថ្ងៃចន្ទ ជាឱសានវាទរបស់លោក ដើម្បីធ្វើកិច្ចព្រមព្រៀងមួយកាន់តែខិតជិតមកដល់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបដិសេធសំណើឈប់បាញ់រយៈពេល ៤៥ ថ្ងៃ ហើយបាននិយាយថា ខ្លួនចង់បញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយថា “ប្រទេសអ៊ីរ៉ង់ទាំងមូលអាចត្រូវបានដកចេញក្នុងរយៈពេលមួយយប់ ហើយយប់នោះអាចជាយប់ថ្ងៃស្អែក”។ លោកបានណែនាំថា ថ្ងៃផុតកំណត់ថ្ងៃអង្គារ ម៉ោង ៨ យប់ គឺជាថ្ងៃចុងក្រោយ ដោយនិយាយថា លោកបានផ្តល់ការពន្យារពេលគ្រប់គ្រាន់ដល់អ៊ីរ៉ង់រួចហើយ។

សហរដ្ឋអាមេរិកបានប្រាប់អ៊ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ដ៏សំខាន់សម្រាប់ចរាចរណ៍ដឹកជញ្ជូនទាំងអស់ ឬចង់ឃើញរោងចក្រថាមពល និងស្ពានត្រូវបានលុបចោល ដែលបង្កឱ្យមានការ​ ព្រមានអំពីឧក្រិដ្ឋកម្ម សង្គ្រាមដែលអាចកើតមាន ។

ចំណែកអ៊ីស្រាអែល បានដាក់សម្ពាធកាន់តែខ្លាំងឡើង ដោយការវាយប្រហារ រោងចក្រគីមីឥន្ធនៈដ៏សំខាន់មួយ និងសម្លាប់ប្រធានចារកម្ម សម្រាប់កងឆ្មាំបដិវត្តន៍ប៉ារ៉ាយោធា៕
ប្រែសម្រួលៈ ណៃ តុលា

To Top