បក្សកុម្មុយនិស្តចិន បើកការស៊ើបអង្កេតទៅលើ អតីតមេដឹកនាំស៊ីនជាំង លោក Ma Xingrui
បរទេស៖ ស្ថាប័នវិន័យសម្រាប់បក្ស កុម្មុយនិស្តចិនបានឱ្យកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់អតីតប្រធានបក្ស នៅស៊ីនជាំងគឺលោក Ma Xingrui ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទសង្ស័យថា បានរំលោភបំពានលើវិន័យ និងច្បាប់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ថា លោក Ma Xingrui គឺជាសមាជិក នៃគណៈកម្មាធិការកណ្តាលបក្ស និងបានបម្រើការជាលេខាធិការបក្ស នៃតំបន់ស៊ីនជាំង នៅភាគពាយ័ព្យប្រទេសចិន ចាប់ពីឆ្នាំ២០២១-២០២៥ ។ ពីមុនលោកក៏ធ្លាប់បម្រើការ ជានាយកគណៈកម្មការ កិច្ចការជនជាតិភាគតិចជាតិ និងជាអនុប្រធានបក្ស នៅខេត្តក្វាងទុងផងដែរ។ គេមិនច្បាស់ទេថា ការរំលោភបំពានអ្វីខ្លះដែលលោក Ma Xingrui ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនោះទេ។ លោក Ma Xingrui គឺជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់ដែលត្រូវបានដកចេញពីអំណាចនៅឆ្នាំនេះ។ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានដកឧត្តមសេនីយ៍កំពូលដែលទទួលបន្ទុកយោធារបស់ប្រទេសនេះចេញកាលពីខែមករាផងដែរ។ លោក Ma Xingrui ត្រូវបានជំនួស ដោយលោក Chen Xiaojiang កាលពីខែកក្កដាឆ្នាំមុន ក្នុងនាមជាប្រធានបក្ស នៅស៊ីនជាំង ដែលជាតំបន់មួយ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ … Continue reading បក្សកុម្មុយនិស្តចិន បើកការស៊ើបអង្កេតទៅលើ អតីតមេដឹកនាំស៊ីនជាំង លោក Ma Xingrui
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed